Provincial News
News

សិក្ខាសាលាស្តីពីការធ្វើសមាហរណកម្មសកម្មភាពឆ្លើយ តបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ សង្កាត់ និងការផ្សព្វផ្សាយនិយាមប្រតិបត្តិថ្នាក់ក្រោមជាតិ
នៅសាលប្រជុំផ្ទះសំណាក់ដូនកែវ មានរៀបចំសិក្ខា សាលាដ៏មានសារៈសំខាន់មួយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកជំទាវ ឡុង បូណារេត អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ។

News

ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកត្រាំកក់ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់គ្រួសារប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារគ្រោះធម្មជាតិខ្យល់កន្រ្តាក់
លោក កេត ម៉ៅ អភិបាល នៃគណៈអភិបាលស្រុកត្រាំកក់ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់គ្រួសារប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារគ្រោះធម្មជាតិខ្យល់កន្រ្តាក់ (កាលពីថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៦) ចំនួន ០៤ គ្រួសារ ស្ថិតនៅភូមិពោធិដុះ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។

News

ថវិកាមរណៈសង្គ្រោះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបាននាំយកទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន
លោក ភួន ឈីម អភិបាល នៃគណៈអភិបាល ស្រុកកោះអណ្ដែត ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយគ្រួសារសពលោក កង កាន ដែលជា សមាជិកសមាគមអតីតយុទ្ធជន និងជានិវត្តជនកម្ពុជាខេត្តតាកែវ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ។ ពិធីនេះបានប្រព្រឹត្តទៅនៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិត្រពាំងកក់ ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត។

News

រដ្ឋបាលខេត្តតាកែវ បើកកិច្ចប្រជុំពង្រឹងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់
លោក ញ៉ែម ស្រស់ អភិបាលរងខេត្ត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកកិច្ចប្រជុំស្ដីពី “ការពង្រឹងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់” ។

News

សាលាដំបូង និងអយ្យការអមសាលា ដំបូងខេត្តតាកែវ ដឹកនាំកិច្ចប្រជុំពង្រឹងការអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
កិច្ចប្រជុំមួយយ៉ាងសំខាន់ស្តីពី ការអនុវត្តប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ធាម ច័ន្ទពិសិដ្ឋ ប្រធានសាលាដំបូងខេត្តតាកែវ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងលោកឧត្តមសេ នីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ។

News

អភិបាលខេត្តតាកែវ ទស្សនកិច្ចសិក្សាពីខ្សែច្រវាក់ផលិតកម្មថាមពលសឡា នៅក្រុង Wenzhou ប្រទេសចិន
ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន, ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់ខេត្ត ចូលទស្សនកិច្ចសិក្សាស្វែងយល់ផ្ទាល់ នៅក្រុមហ៊ុន LANDP ELECTRICAL CO., LTD ដែលជាក្រុមហ៊ុនឈានមុខគេមួយលើការផលិតបន្ទះសឡា គ្រឿងបង្គុំ និងប្រព័ន្ធស្តុកទុក ព្រមទាំងចែកចាយថាមពលអគ្គិសនីដើរដោយប្រព័ន្ធពន្លឺព្រះអាទិត្យ ដែលមានទីតាំងស្ថិតនៅទីក្រុង Wenzhou ខេត្ត Zhejiang សាធារណរដ្ឋប្រជាមានិតចិន។

News

តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល និងនាំយកថវិកាជាអំណោយរបស់សម្តេចមហារដ្ឋសភាធិកាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ថវិកា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប៊ិន ឈិន និងថវិកាផ្ទាល់ខ្លួនរបស់អ្នកតំណាងរាស្រ្ត ឧបត្ថម្ភជូនគ្រួសារវីរកងទ័ពជួរមុខ ៤៧គ្រួសារ នៅក្រុងដូនកែវ
លោកជំទាវ និន សាផុន ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត ឯកឧត្តម ស៊ូ ភិរិន្ទ លោកជំទាវ នូ សុវណ្ណនី និងឯកឧត្តម អ៉ិត សុខ អមដំណើរដោយក្រុមចលនា ស្ត្រីនៃក្រុមការងារចុះមូលដ្ឋានខេត្តតាកែវ

News

អាជ្ញាធរខេត្តតាកែវអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមអភិរក្សតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ដើម្បីលើកកម្ពស់ដែនជីវៈចម្រុះសត្វស្លាប
ក្រសួងបរិស្ថាន ចុះពិនិត្យទីតាំង និងបោះបង្គោលកំណត់ព្រំតំបន់ការពារទេសភាពធម្មជាតិបឹងព្រែកល្ពៅ ដែលស្ថិតក្នុងភូមិសាស្រ្តស្រុកកោះអណ្ដែត និងស្រុកបូរីជលសារ

News

គណៈកម្មាធិការជាតិជម្រុញចលនាភូមិមួយផលិតផលមួយអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរជួយទិញទំនិញផលិតក្នុងស្រុក ដើម្បីលើកកម្ពស់ផលិតផលខ្មែរ
ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិជម្រុញចលនាភូមិមួយផលិតផលមួយ បានធ្វើការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ជួយគាំទ្រ និងទិញទំនិញដែលផលិតក្នុងស្រុក ដើម្បីធ្វើយ៉ាងណាលើកកម្ពស់ផលិតផលរបស់ខ្មែរយើងកុំអោយចាញ់ផលិតផលដែលនាំ ចូលមកពីក្រៅប្រទេស។

News

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានដឹកនាំគណៈប្រតិភូ ធ្វើទស្សនៈកិច្ចក្រុមហ៊ុន Optimize Integration Group ( OIG ) ដែលស្តុកសាច់បង្កកគ្រប់ប្រភេទ និងការដឹកជញ្ជូននាំចូល នាំចេញ
រសៀលថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានដឹកនាំគណៈប្រតិភូ ធ្វើទស្សនៈកិច្ចក្រុមហ៊ុន Optimize Integration Group ( OIG ) ដែលស្តុកសាច់បង្កកគ្រប់ប្រភេទ និងការដឹកជញ្ជូននាំចូល នាំចេញ ( Logistic Properties) ពិសេសវិនិយោគប្រភេទសាច់គោលំដាប់អន្តរជាតិ ប្រមាណ១៣៨ប្រទេស ដែលឈរលើទីផ្សារ20% កំរិត៥ (TOP5) ព្រមទាំងជម្រុញការវិនិយោគនាំចូល នាំចេញលើវិស័យកសិកម្ម បន្លែ ត្រី សាច់ ផ្លែឈើ ប្រភេទបង្កក និងបន្តធ្វើទស្សនៈកិច្ចក្រុមហ៊ុនដឹកជញ្ជូនទំនិញដោយនាវាធំៗ តាមផ្លូវទឹក នៅក្នុងក្រុង Shanghai China ។

News

អភិបាលស្រុកអង្គរបូរី ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលើគម្រោងផ្លូវបេតុងអាម៉េមូលនិធិឃុំឆ្នាំ២០២៥
លោកអភិបាលស្រុក បានជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយបងប្អូនប្រជាពលរដ្ឋដែលជាអ្នកទទួលផលផ្ទាល់ពីគម្រោង។

News

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពារាម ស្រុកបាទី បើកវេទិកាសាធារណៈដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ
ឯកឧត្តម ហួត ចាន់យ៉ារ៉េត អនុរដ្ឋលេខាធិការក្រសួង ប.ទ. និងជាប្រធានក្រុមការងាររាជរដ្ឋា ភិបាលចុះមូលដ្ឋានឃុំពារាម រួមជាមួយ លោក សាយ វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកបាទី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង “វេទិកា សាធារណៈ” ឃុំពារាម ស្រុកបាទី ដែលបានប្រារព្ធធ្វើឡើងនៅបរិវេណវត្តបន្ទាយរី។

News

ប្រធានមន្ទីរព័ត៌មានខេត្តតាកែវជម្រុញឱ្យមន្ត្រីព័ត៌មានបង្កើនការផ្សព្វផ្សាយ និងផលិតកម្មវិធីសក្កានុពលរបស់ខេត្ត ឱ្យបានច្រើន
លោក ពៅ សុខន ប្រធានមន្ទីរព័ត៌មានខេត្តតាកែវ បានធ្វើការណែនាំ និងជម្រុញទៅដល់មន្ត្រីជំនាញទាំងអស់ ឱ្យបង្កើនសកម្មភាពផ្សព្វផ្សាយ និងត្រៀមផលិតកម្មវិធី ដែលរំលេចពីសក្កានុពលរបស់ខេត្ត ដើម្បីជំរុញការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយថែមទៀត ។

