Provincial News

Noticeថ្នាក់ដឹកនាំខេត្តតាកែវ អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត
ថ្នាក់ដឹកនាំខេត្តតាកែវ អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត
តាកែវ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំតូចរដ្ឋបាលខេត្ត ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្តតាកែវ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Video Conference)។
Takeo provincial dept. of information
Takeo provincial dept. of information
Read More
Noticeអភិបាលខេត្តតាកែវ ចុះពិនិត្យមើលការប្រមូលផលដំណាំពោត របស់ប្រជាកសិករ នៅឃុំកំពង់រាប ស្រុកព្រៃកប្បាស
អភិបាលខេត្តតាកែវ ចុះពិនិត្យមើលការប្រមូលផលដំណាំពោត របស់ប្រជាកសិករ នៅឃុំកំពង់រាប ស្រុកព្រៃកប្បាស
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ និងមន្រ្តីជំនាញ ចុះពិនិត្យមើលការប្រមូលផលដំណាំ ពោត របស់បងប្អូនប្រជាកសិករ នៅក្នុងឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
Takeo provincial dept. of information
Takeo provincial dept. of information
Read More
Noticeរដ្ឋបាលខេត្តតាកែវ និងក្រសួងរៀបចំដែនដី ដោះស្រាយបញ្ចប់វិវាទដីធ្លី ប្រគល់ភាពសុខសាន្តដល់បងប្អូនប្រជាពលរដ្ឋចំនួន៤៥គ្រួសារ
រដ្ឋបាលខេត្តតាកែវ និងក្រសួងរៀបចំដែនដី ដោះស្រាយបញ្ចប់វិវាទដីធ្លី ប្រគល់ភាពសុខសាន្តដល់បងប្អូនប្រជាពលរដ្ឋចំនួន៤៥គ្រួសារ
នៅសាលាឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ រដ្ឋបាលខេត្តតាកែវ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំបើកកិច្ចប្រជុំសម្របសម្រួលដោះស្រាយបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃមួយដែលអូសបន្លាយជាយូរមកហើយ រវាងប្រជាពលរដ្ឋចំនួន៤៥គ្រួសារ រស់នៅភូមិឫស្សីមួយគុម្ព ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលទាមទារដីចំនួន៧២ហិកតាពីឈ្មោះ ទេព សុខន និង តូច រ៉ាន់វ៉ា ក្រោមអធិបតីភាពរបស់ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ដោយមានការចូលរួមពីអភិបាលរងខេត្តតាកែវ ប្រធាន-អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាល-អភិបាលរងស្រុកត្រាំកក់ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមផងដែរ។
Takeo provincial dept. of information
Takeo provincial dept. of information
Read More
Noticeក្រុមប្រឹក្សាខេត្តតាកែវ កោតសសើរគម្រូវីរៈភាពក្លាហាន របស់កងទ័ពជួរមុខការពារព្រំដែន កម្ពុជា-ថៃ
ក្រុមប្រឹក្សាខេត្តតាកែវ កោតសសើរគម្រូវីរៈភាពក្លាហាន របស់កងទ័ពជួរមុខការពារព្រំដែន កម្ពុជា-ថៃ
តាកែវ ៖ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តតាកែវ នៅថ្ងៃអង្គារ៍ ទី៨ ខែកក្ដដា ឆ្នាំ២០២៥ សមាជិកក្រុមប្រឹក្សាខេត្ត បានសម្ដែងការគាំទ្រ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែន ជាមួយប្រទេសថៃ តាមរយៈការប្ដឹងទៅតុលាការអន្តរជាតិ ICJ និងបានគាំទ្រដល់វិរៈភាព របស់កងទ័ព ដែលឈជើងការពារព្រំដែន នៅសមរភូមិមុខ។
Takeo provincial dept. of information
Takeo provincial dept. of information
Read More
Noticeឯកឧត្តមអភិបាលខេត្តតាកែវ ៖ កុំចាំដល់ស្រុកមានសង្គ្រាម ទើបស្វែងយល់ពីតម្លៃនៃសន្តិភាព
ឯកឧត្តមអភិបាលខេត្តតាកែវ ៖ កុំចាំដល់ស្រុកមានសង្គ្រាម ទើបស្វែងយល់ពីតម្លៃនៃសន្តិភាព
តាកែវ៖ នៅក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ថវិកាមួយចំនួនចែកជូនដល់បងប្អូនភៀសសឹក នឹងគ្រួសារវីរកងទ័ព ២០៥គ្រួសារ នៅឃុំតាភេម និងឃុំត្រពាំងក្រញ៉ូង ស្រុកត្រាំកក់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្តតាកែវ បានលើកឡើងថា សន្តិភាព ដែលយើងកំពុងមាននៅពេលនេះ គឺជារតនសម្បត្តិដ៏វិសេស វិសាលបំផុត ដែលមនុស្សគ្រប់រូបមិនត្រូវមើលរំលងឡើយ។
Takeo provincial dept. of information
Takeo provincial dept. of information
Read More
Noticeអភិបាលខេត្តតាកែវ ៖ ប្រជាពលរដ្ឋកាន់តែយល់ច្បាស់អំពីតម្លៃនៃសន្តិភាព ក្រោយសង្រ្គាម ៥ថ្ងៃ ជាមួយថៃ
អភិបាលខេត្តតាកែវ ៖ ប្រជាពលរដ្ឋកាន់តែយល់ច្បាស់អំពីតម្លៃនៃសន្តិភាព ក្រោយសង្រ្គាម ៥ថ្ងៃ ជាមួយថៃ
តាកែវ ៖ នៅក្នុងឱកាសអញ្ជើញប្រគល់ប័ណ្ណសម្គាល់អចលនៈវត្ថុជូនបងប្អូនប្រជាពលរដ្ឋប្រមាណជិត២ពាន់ប័ណ្ណនៅភូមិព្រៃក្ដួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានលើកឡើងថា នៅពេលដែលយើងលើកពាក្យសន្តិភាព ឬអគុណសន្តិភាពមកនិយាយ មានមនុស្សមួយចំនួនជាពិសេសយុវជនខ្លះ បានចាត់ទុកថា ពាក្យនេះ ជាពាក្យរបស់រាជរដ្ឋាភិបាល ក៏ប៉ុន្តែនៅពេលដែលមានសង្រ្គាម ៥ថ្ងៃ ជាមួយសៀមទើបធ្វើពួកគេយល់ពីតម្លៃនៃពាក្យសន្តិភាពពិតប្រាកដ។
Takeo provincial dept. of information
Takeo provincial dept. of information
Read More
Noticeឯកឧត្តម អភិបាលខេត្តតាកែវ ចុះសួរសុខទុក្ខវីរកងទ័ព ដែលរងរបួសក្នុងការការពារបូរណភាពទឹកដី ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកគិរីវង់ និងនៅគេហដ្ឋានស្រុកទ្រាំង
ឯកឧត្តម អភិបាលខេត្តតាកែវ ចុះសួរសុខទុក្ខវីរកងទ័ព ដែលរងរបួសក្នុងការការពារបូរណភាពទឹកដី ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកគិរីវង់ និងនៅគេហដ្ឋានស្រុកទ្រាំង
តាកែវ៖ បន្ទាប់ពីទទួលបានដំណឹងវីរកងទ័ព ដ៏អង់អាចក្លាហានបានរងរបួសដោយសារផ្សែងពុល និងគ្រោះថ្នាក់អំឡុង ពេលបំពេញភារកិច្ចនៅសមរភូមិមុខ ការពារបូរណភាពទឹកដី បានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកគិរីវង់ និងសម្រាកព្យាបាលនៅគេហដ្ឋាននៅស្រុកទ្រាំង ខេត្តតាកែវ នាព្រឹកថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បាននាំយកអំណោយសម្ភារៈ និងថវិកាមួយចំនួន មកសួរសុខទុក្ខ ដោយផ្ទាល់។
Takeo provincial dept. of information
Takeo provincial dept. of information
Read More
Noticeឯកឧត្តម វ៉ី សំណាង អញ្ជើញទស្សនាការប្រណាំង «រទះគោសាឡី» ដើម្បីអបអរសាទរសង្ក្រាន្តតាកែវ ឆ្នាំ២០២៦ និងលើកស្ទួយវប្បធម៌ដូនតា
ឯកឧត្តម វ៉ី សំណាង អញ្ជើញទស្សនាការប្រណាំង «រទះគោសាឡី» ដើម្បីអបអរសាទរសង្ក្រាន្តតាកែវ ឆ្នាំ២០២៦ និងលើកស្ទួយវប្បធម៌ដូនតា
តាកែវ ៖ នាព្រឹកថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅភូមិបី សង្កាត់រកាក្នុង ក្រុងដូនកែវ (អតីតសាលានយោបាយ) ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ អមដំណើរដោយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញចូលរួមទស្សនាការប្រណាំង «រទះគោសាឡី» យ៉ាងកុះករ ក្នុងស្មារតីអបអរសាទរព្រឹត្តិការណ៍ «តាកែវសង្ក្រាន្ត ឆ្នាំ២០២៦»។
Takeo provincial dept. of information
Takeo provincial dept. of information
Read More
Noticeឯកឧត្តម វ៉ី សំណាង អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារវីរៈកងទ័ព និងគ្រួសារស៊ីវិលភៀសសឹក ៤២៥គ្រួសារ ក្នុងស្រុកត្រាំកក់
ឯកឧត្តម វ៉ី សំណាង អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារវីរៈកងទ័ព និងគ្រួសារស៊ីវិលភៀសសឹក ៤២៥គ្រួសារ ក្នុងស្រុកត្រាំកក់
នាព្រឹកថ្ងៃចន្ទ ទី០៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្តតាកែវ បានអញ្ជើញចុះជួបសំណេះសំណាល។
Takeo provincial dept. of information
Takeo provincial dept. of information
Read More
Notice[DAP] - គណៈកម្មាធិការ រៀបចំបុណ្យអុំទូក ភូមិព្រៃស្នួល ថ្លែងអំណរគុណ មន្ទីរសាធារណការខេត្តតាកែវ ដែលបានជួយកែរលំអរផ្លូវចូលក្នុងពិធី
[DAP] - គណៈកម្មាធិការ រៀបចំបុណ្យអុំទូក ភូមិព្រៃស្នួល ថ្លែងអំណរគុណ មន្ទីរសាធារណការខេត្តតាកែវ ដែលបានជួយកែរលំអរផ្លូវចូលក្នុងពិធី
សំរោង-តាកែវ៖ គណៈកម្មាធិការ រៀបចំការប្រណាំងទូក ភូមិព្រៃស្នួល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ណុប នី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជួនខេត្តតាកែវ ដែលបានជួយកែរលំអរផ្លូវលំក្នុងភូមិ ដើម្បីសម្រួលដល់ការធ្វើដំណើរ មកចូលរួមកម្មពិធីបុណ្យអុំទូក នៅភូមិព្រៃឈ្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។
Takeo provincial dept. of information
Takeo provincial dept. of information
Read More
Noticeអាជ្ញាធរខេត្តតាកែវ ៖ រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជាង៩០ម៉ឺននាក់
អាជ្ញាធរខេត្តតាកែវ ៖ រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជាង៩០ម៉ឺននាក់
តាកែវ ៖ ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ចាប់ថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ ២០២៦ សម្រាប់ខេត្តតាកែវ មានប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិ បានធ្វើដំណើរកម្សាន្តមកកាន់ខេត្តតាកែវជាង ៩០ម៉ឺននាក់។
Takeo provincial dept. of information
Takeo provincial dept. of information
Read More
Noticeឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត អំពាវនាវប្រជាពលរដ្ឋខេត្តតាកែវ គាំទ្រការដឹកនាំរាជរដ្ឋាភិបាល រឿងដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ
ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត អំពាវនាវប្រជាពលរដ្ឋខេត្តតាកែវ គាំទ្រការដឹកនាំរាជរដ្ឋាភិបាល រឿងដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ
តាកែវ៖ នៅក្នុងឱកាសអញ្ជើញចូលរួមប្រារព្ធមីទិញថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃសៅរ៍ទី ២៨ ខែមិថុនាឆ្នាំ ២០២៥ នេះ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ បានធ្វើការអំពាវនាវដល់បងប្អូនជាពលរដ្ឋក្នុងខេត្តតាកែវ សូមគាំទ្រការដឹកនាំនិងការដោះស្រាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ។
Takeo provincial dept. of information
Takeo provincial dept. of information
Read More
Noticeខេត្តតាកែវ​ កំពុង​ជ្រើសរើសបេក្ខភាពភូមិទេសចរណ៍ឆ្នើម ដើម្បីត្រៀមចូលរួមប្រកួតអន្តរជាតិ
ខេត្តតាកែវ​ កំពុង​ជ្រើសរើសបេក្ខភាពភូមិទេសចរណ៍ឆ្នើម ដើម្បីត្រៀមចូលរួមប្រកួតអន្តរជាតិ
ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ លោក ងិន ងិនដា អភិបាលរងខេត្ត តំណាងលោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាសំខាន់មួយ ស្តីពីការជ្រើសរើសបេក្ខភាពភូមិទេសចរណ៍ឆ្នើមក្នុងខេត្ត។
Takeo provincial dept. of information
Takeo provincial dept. of information
Read More