Provincial News
Development

រដ្ឋបាលខេត្តតាកែវ កិច្ចប្រជុំពិភាក្សាជ្រើសរើសបេក្ខភាព "ភូមិទេសចរណ៍ឆ្នើម" ដើម្បីត្រៀមប្រកួតប្រជែងលើឆាកអន្តរជាតិ
តាកែវ៖ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២៦ នេះ លោក ងិន ងិនដា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាជ្រើសរើសបេក្ខភាព "ភូមិទេសចរណ៍ឆ្នើម" (Best Tourism Villages) ក្នុងខេត្តតាកែវ។

Development

អត្រាកុមារខ្វះអាហារូបត្ថម្ភនៅទូទាំងខេត្តតាកែវ មានជាង ២ពាន់នាក់ ក្នុងនោះមានកុមារខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរចំនួន១១៣នាក់ ក្នុងឆ្នាំ២០២៥
លោក ទុយ សុភ័ក្រ អភិបាលរងខេត្តតាកែវបានលើកឡើងថាអត្រាកុមារខ្វះអាហារូបត្ថម្ភនៅទូទាំងខេត្តតាកែវ ក្នុងឆ្នាំ២០២៥នេះមានចំនួនជាង២,៨០៦នាក់ ក្នុងនោះកុមារខ្វះអាហារូបត្ថម្ភមធ្យមចំនួន២,៦៩៣នាក់ និងកុមារខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរចំនួន១១៣នាក់។

Development

អភិបាលខេត្តតាកែវ ដាក់បទបញ្ជាមន្រ្តីជលធ្វើការទប់ស្កាត់ល្មើសនេសាទឱ្យបាននៅក្នុងរដូវត្រីពង
តាកែវ៖ នៅក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីលែងកូនត្រីចម្រុះ និងបង្កង ចូលដងស្ទឹងអង្គរបូរី ទៅក្នុងស្រុកអង្គរបុរី នៅព្រឹកថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៥នេះ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានធ្វើការណែនាំដល់ មន្ត្រីពាក់ព័ន្ធ ជាពិសេសមន្ត្រីរដ្ឋបាលជលផល ត្រូវធ្វើយ៉ាងណាទប់ស្កាត់ ក៏បានរាល់បទល្មើសនេសាទ នៅក្នុងរដូវត្រី ពងដែលចាប់ផ្ដើមធ្វើការហាមឃាត់ពីខែសីហា ដល់ខែតុលាខាងមុខ។

Development

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានក្នុងត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ
នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម លាង សេង អនុរដ្ឋលេខាធិការ និងឯកឧត្តម ទុយ សុភ័ក្រ្ត អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានក្នុងត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីលោក លីវ សំណាង ប្រធានមន្ទីរ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ សរុបចំនួន ៦៥ នាក់។

Development

ឯកឧត្តម វ៉ី សំណាង កំណត់យកថ្ងៃទី៧ កុម្ភៈ ខាងមុខ ជាថ្ងៃបើកការដ្ឋានសាងសង់ប្រាសាទកណ្ដាលបឹងតាកែវ
ខេត្តតាកែវ៖ សមិទ្ធផលថ្មីស្រឡាងមួយទៀត កំពុងត្រៀមលេចរូបរាងឡើងនៅចំកណ្ដាលបេះដូងនៃក្រុងដូនកែវ នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អមដំណើរដោយថ្នាក់ដឹកនាំខេត្ត និងមន្ត្រីជំនាញ បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្ដែង សម្រាប់ត្រៀមបើកការដ្ឋានសាងសង់ "ប្រាសាទកណ្ដាលបឹងតាកែវ" ដែលគ្រោងនឹងប្រារព្ធឡើងជាផ្លូវការនៅថ្ងៃទី៧ ខែកុម្ភៈ ខាងមុខនេះ។

Development

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ក្នុងខេត្តតាកែវ
តាកែវ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការអន្តរក្រសួង ដើម្បីជំរុញការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានអញ្ជើញដឹកនាំប្រតិភូ និងក្រុមការងារបច្ចេកទេស ចុះពិនិត្យទីតាំងផ្ទាល់ ដើម្បីត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ កំណាត់ទី២។

Development

ឯកឧត្តម វ៉ី សំណាង ណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ ថ្នាក់ពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងពិធី “តាកែវសង្ក្រាន្ត”ដោយសង្កត់ធ្ងន់លើការរក្សាតម្លៃប្រពៃណីជាតិ
តាកែវ ៖ ដើម្បីធានាឱ្យបាននូវសេចក្តីថ្លៃថ្នូរ សុវត្ថិ ភាព និងភាពសប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានដាក់ចេញនូវសេចក្តីណែនាំយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវទប់ស្កាត់រាល់ សកម្មភាពលេងកម្សាន្តណាដែលខុសនឹងទំនៀមទម្លាប់ ពិសេសការលេងបាញ់ទឹក និងប៉ាតម្សៅ។

Development

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានអំពាវនាវដល់អ្នកសារព័ត៌មានបង្កើនការផលិត និងផ្សព្វផ្សាយព័ត៌មានប្រកបដោយគុណភាព និង សុវត្ថិភាពសម្រាប់អ្នកទស្សនា
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានធ្វើការអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ បង្កើនការផលិត និងផ្សព្វផ្សាយព័ត៌មានប្រកបដោយគុណ ភាព និងសុវត្ថិភាពសម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅ ដែលជាអ្នកស្តាប់ ទស្សនា ។

Development

ក្រុមអ្នកវិនិយោគផ្នែកវិស័យកសិកម្ម មកពីប្រទេសម៉ាឡេស៊ី កំពុងចាប់អារម្មណ៍គ្រោងដាក់ទុនវិនិយោគវិស័យកសិកម្ម នៅខេត្តតាកែវ
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង បានអនុញ្ញាត ទទួលជួបសំណេះសំណាលជាមួយ ក្រុមអ្នកវិនិយោគមកពីប្រទេសម៉ាឡេស៊ី។

Development

រដ្ឋបាលខេត្តតាកែវ រៀបចំកិច្ចប្រជុំជ្រើសរើសបេក្ខភាព «ភូមិទេសចរណ៍ឆ្នើម» ដើម្បីត្រៀមប្រកួតប្រជែងលើឆាកអន្តរជាតិ
តាកែវ ៖ រដ្ឋបាលខេត្តតាកែវ បានបើកកិច្ចប្រជុំពិភាក្សាយ៉ាងសំខាន់មួយ ដើម្បីស្វែងរក និងជ្រើសរើសភូមិដែលមានសក្តានុពលខ្លាំងបំផុត ក្នុងគោលបំណងរៀបចំបេក្ខភាពឆ្ពោះទៅកាន់ការប្រកួតប្រជែង «ភូមិទេសចរណ៍ឆ្នើម» (Best Tourism Villages) នៅលើឆាកអន្តរជាតិ។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព លោក ងិន ងិន ដា អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ដោយមានការចូលរួមពីមន្ត្រីជំនាញ និងផ្នែកពាក់ព័ន្ធជុំវិញខេត្ត នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២៦ ។

Development

អភិបាលខេត្តតាកែវនាំយកអំណោយមនុស្សធម៌កាកបាទក្រហម ប្រគល់ជូនគ្រួសារចាស់ជរាទីទ័លក្រ នៅស្រុកសំរោង
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធម៌។

Development

អភិបាលរងខេត្តតាកែវធ្វើការលើកទឹកចឹត្តដល់ទណ្ឌិតដែលកំពុងជាប់ពន្ធនាគារអោយខិតខំសិក្សាចាប់យកជំនាញបច្ចេកទេស
អភិបាលរងខេត្តតាកែវលោក មូល វិចឹត្រ បានធ្វើការជម្រុញនិងលើកទឹកចឹត្តដល់ទណ្ឌិតដែលកំពុងតែជាប់ឃុំនៅក្នុងពន្ធនាគារខេត្តតាកែវ ត្រូវខិតខំសិក្សាលើផ្នែកជំនាញវិជ្ជាជីវៈឲ្យបានច្បាស់លាស់ ព្រោះនៅពេលដែលយើងចេញពីពន្ធនាគារ យើងនឹងអាចស្វែងរកការងារបានធ្វើ និងទទួលបានប្រាក់ខែសមរម្យ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារផងដែរ។

Development

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ កោតសសើរដល់អាជ្ញាធរខេត្តតាកែវ បានខិតខំគៀងគរអ្នកវិនិយោគ ដើម្បីបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ
ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានសម្ដែងការកោតសើរ និងវាយតម្លៃខ្ពស់ដល់អាជ្ញាធរខេត្តតាកែវ បានខិតខំប្រឹងប្រែងគៀងគរបណ្ដាអ្នកវិនិយោគគិន ក្នុងនិងក្រៅប្រទេសមកបណ្ដាក់ទុកក្នុងខេត្តកាន់តែច្រើន ដើម្បីបង្កើនសេដ្ឋកិច្ច និងផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ។

