
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពារាម ស្រុកបាទី បើកវេទិកាសាធារណៈដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ
ឯកឧត្តម ហួត ចាន់យ៉ារ៉េត អនុរដ្ឋលេខាធិការក្រសួង ប.ទ. និងជាប្រធានក្រុមការងាររាជរដ្ឋា ភិបាលចុះមូលដ្ឋានឃុំពារាម រួមជាមួយ លោក សាយ វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកបាទី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង “វេទិកា សាធារណៈ” ឃុំពារាម ស្រុកបាទី ដែលបានប្រារព្ធធ្វើឡើងនៅបរិវេណវត្តបន្ទាយរី។





