
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានដឹកនាំគណៈប្រតិភូ ធ្វើទស្សនៈកិច្ចក្រុមហ៊ុន Optimize Integration Group ( OIG ) ដែលស្តុកសាច់បង្កកគ្រប់ប្រភេទ និងការដឹកជញ្ជូននាំចូល នាំចេញ
រសៀលថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានដឹកនាំគណៈប្រតិភូ ធ្វើទស្សនៈកិច្ចក្រុមហ៊ុន Optimize Integration Group ( OIG ) ដែលស្តុកសាច់បង្កកគ្រប់ប្រភេទ និងការដឹកជញ្ជូននាំចូល នាំចេញ ( Logistic Properties) ពិសេសវិនិយោគប្រភេទសាច់គោលំដាប់អន្តរជាតិ ប្រមាណ១៣៨ប្រទេស ដែលឈរលើទីផ្សារ20% កំរិត៥ (TOP5) ព្រមទាំងជម្រុញការវិនិយោគនាំចូល នាំចេញលើវិស័យកសិកម្ម បន្លែ ត្រី សាច់ ផ្លែឈើ ប្រភេទបង្កក និងបន្តធ្វើទស្សនៈកិច្ចក្រុមហ៊ុនដឹកជញ្ជូនទំនិញដោយនាវាធំៗ តាមផ្លូវទឹក នៅក្នុងក្រុង Shanghai China ។





