ព័ត៌មានក្នុងខេត្ត
ព្រឹត្តិការណ៍

ថ្នាក់ដឹកនាំខេត្តតាកែវ ព្រះសង្ឈ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាង ១ម៉ឺននាក់ ចូលរួមធម្មយាត្រាសន្តិភាព និងទាមទាឱ្យថៃដោះលែងទាហ៊ានកម្ពុជា ១៨នាក់
តាកែវ ៖ ក្រុមមន្រ្តីរាជការ ព្រះសង្ឈ សិស្សានុសិស្សនិងបងប្អូនប្រជាពលរដ្ឋជាង ១ម៉ឺននាក់ ក្នុងខេត្តតាកែវ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានជួបជុំគ្នានៅក្នុងក្រុងដូនកែវ ដើម្បីធ្វើការដង្ហែធម្មយាត្រាសន្តិភាព និងទាមទារឱ្យដោះលែងកងទ័ព១៨នាក់ ដែលថៃបានចាប់ខ្លួន យកទៅដោយខុសច្បាប់ក្រោយពីមានបទឈប់បាញ់។

ព្រឹត្តិការណ៍

ឯកឧត្តម វ៉ី សំណាង ដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យមើលស្ថានភាពផ្លូវ ចាប់ពីចំណុចកំពង់ផែកំពង់អំពិល ទៅសាលាឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ
តាកែវ៖ ក្រោមដំណាក់ទឹកភ្លៀងរលឹមជាប់ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំមន្ទីរជំនាញ អាជ្ញាធរពាក់ព័ន្ធ និងសហការី រដ្ឋបាលខេត្ត ចុះពិនិត្យមើលស្ថាន ភាពផ្លូវភូមិសាស្រ្តក្នុងស្រុកបូរីជលសារ ដោយចាប់ពីចំណុច កំពង់ផែកកំពង់អំពិល ឃុំបូរីជលសារ ដល់ ឃុំកំពង់អំពិល ស្រុកបូរីជលសារ ដែលមានប្រវែងជាង ១០គីឡូម៉ែត្រ ក្រោយស្ថាបនាជិតរួចរាល់ជាស្ថាពរ ដើម្បីទុកជាផលប្រយោជន៍ រួមដល់បងប្អូនប្រជាពលរដ្ឋ និងជាផ្នែកមួយដ៏មានសារសំខាន់សម្រាប់ចរន្តសេដ្ឋកិច្ច។

ព្រឹត្តិការណ៍

រដ្ឋបាលខេត្តតាកែវ រៀបចំផ្សព្វផ្សាយយុទ្ធនាការ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថល ជាង ៣០០០នាក់
តាកែវ ៖ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរៀបចំផ្សព្វផ្សាយយុទ្ធនាការ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមថ្នាលឌីជីថលក្រោមអធិបតីភាព

ព្រឹត្តិការណ៍

ក្រសួងព័ត៌មាន រៀបចំកិច្ចប្រជុំការងារព័ត៌មាន និងសាធារណមតិ និងការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដល់មន្រ្តីនៃមន្ទីរព័ត៌មានខេត្តតាកែវ
តាកែវ៖ នាព្រឹកថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យ ក្រសួងព័ត៌មាន បានអញ្ជើញបើកកិច្ចប្រជុំតម្រង់ទិស ការងារព័ត៌មាន និងសាធារណមតិ និងការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដល់មន្រ្តីនៃមន្ទីរព័ត៌មានខេត្តតាកែវ ។

ព្រឹត្តិការណ៍

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ចុះជួបសំណេះសំណាលតាមតូបលក់ដូរជាមួយបងប្អូនអាជីវករនៅផ្សារអង្គតាសោម ស្រុកត្រាំកក់
ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត អមដំណើរដោយលោកអភិបាលរងខេត្ត លោកអភិបាលស្រុកត្រាំកក់ និងមន្ត្រីពាក់ព័ន្ធមួយចំនួន នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ នេះបានចុះជួបសំណេះសំណាលជាមួយបងប្អូនអាជីវករ លក់ដូរនៅក្នុងផ្សារអង្គតាសោម ស្ថិតនៅឃុំអង្គតាសោម ស្រុកត្រាំកក់ និងផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩។

ព្រឹត្តិការណ៍

ឯកឧត្តម វ៉ី សំណាង ចុះជួបដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ១២៣គ្រួសារ ក្នុងគម្រោងព្រែកជីកហ្វូណនតេជោ នៅស្រុកទ្រាំង
តាកែវ ៖ នាសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាល ខេត្តតាកែវ បានអញ្ជើញចុះជួបសំណេះសំណាល និងដោះស្រាយបញ្ហាប្រឈមដោយផ្ទាល់ ជូនបងប្អូនប្រជាពលរដ្ឋចំនួន ១២៣គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោង «ព្រែកជីកហ្វូណនតេជោ» ស្ថិតក្នុងឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ។

ព្រឹត្តិការណ៍

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ដឹកនាំមន្ត្រីរាជ ការរៀបចំពិធីទទួលទេវតាឆ្នាំថ្មី នៅមាត់បឹងតាកែវ
តាកែវ ៖ ក្នុងបរិយាកាសដ៏សប្បាយរីករាយនៃទិវាបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាព្រឹកថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការ រៀបចំពិធីអុជទៀនធូបបូជាគ្រឿងសក្ការៈ ដើម្បីទទួលស្វាគមន៍ទេវតាឆ្នាំថ្មី ព្រះនាម មនោរាទេវី ដែលនឹងចុះមកគ្រប់គ្រងជតារាសីក្នុងឆ្នាំថ្មីនេះ។

ព្រឹត្តិការណ៍

មន្ទីរព័ត៌មានខេត្តតាកែវដង្ហែក្បួនយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ
មន្ទីរព័ត៌មានខេត្តតាកែវបានរៀបចំដង្ហែក្បួនយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមពាក្យស្លោក "និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ" កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ដោយយុទ្ធនាការនេះត្រូវបានចាប់ផ្ដើមការដង្ហែក្បួន នៅវិទ្យាល័យឈើទាលស្ថិតនៅភូមិប្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

ព្រឹត្តិការណ៍

រដ្ឋបាលស្រុកអង្គរបូរី បើកយុទ្ធនាការ ចុះបង្ក្រាប និងកម្ទេចឧបករណ៍នេសាទខុសច្បាប់ក្នុងតំបន់អភិរក្ស ដើម្បីការពារពូជមច្ឆជាតិ
តាកែវ ៖ ដើម្បីពង្រឹងការគ្រប់គ្រងធនធានជលផល និងទប់ស្កាត់រាល់សកម្មភាពនេសាទ ដែលបង្កការវិនាសសកម្មដល់ពូជមច្ឆជាតិ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ថ្មីៗនេះ លោក កង អាណាន់ អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី បានដឹកនាំកម្លាំងចម្រុះចុះអនុវត្តវិធានការច្បាប់ បង្ក្រាបបទល្មើសនេសាទយ៉ាងក្ដៅគគុក នៅក្នុងភូមិសាស្ត្រស្រុកអង្គរបូរី ខេត្តតាកែវ។

ព្រឹត្តិការណ៍

រដ្ឋបាលខេត្តតាកែវ នាំយកអំណោយ "មូលនិធិបេះដូងមហាគ្រួសារខ្មែរ" ជូនដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋនៅខេត្តព្រះវិហារ
ក្នុងស្មារតីសាមគ្គីភាព និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដី នាព្រឹកថ្ងៃអាទិត្យ ទី២៥។

ព្រឹត្តិការណ៍

សណ្ឋាគារផ្កាយ៤ និងរ៉េសត រីវើគោកធ្លក យករចនាបថតាមប្រាសាទភ្នំដា តម្លៃជិត ៥លានដុល្លារ ត្រៀមលេចរូបរាងនៅត្រើយម្ខាងខាងលិចបឹងតាកែវ ក្នុងក្រុងដូនកែវ
គម្រោងសណ្ឋាគារ និងរ៉េសត "រីវើគោកធ្លក" តម្លៃជិត ៥លានដុល្លារ ត្រៀមនឹងលេចរូបរាងឡើងនៅក្នុងក្រុងដូនកែវក្នុងពេលឆាប់ៗខាងមុខនេះ។

ព្រឹត្តិការណ៍

កិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តតាកែវ និង ខេត្តកំពង់ស្ពឺ លើកិច្ចការងាររដ្ឋបាល កំណត់ដែនសមត្ថកិច្ចរវាងខេត្តទាំងពីរ
នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និង ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឹ បានដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តតាកែវ និង ខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យ និងពិភាក្សាលើកិច្ចការងាររដ្ឋបាល កំណត់ដែនសមត្ថកិច្ចរវាងខេត្តទាំងពីរ ដែលកិច្ចប្រជុំនេះបានធ្វើឡើង នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ ។

ព្រឹត្តិការណ៍

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត និងលោក NAGASE Kensuke (ណាហ្គាសិ កេនស៊ូកិ) អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារពហុបំណងនិងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ” ដែលជាសមិទ្ធផលរបស់គម្រោងស្តារវិស័យទេសចរណ៍សហគមន៍ពីវិបត្តិកូវីដ-១៩
ខេត្តតាកែវ ៖ ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ និងលោក NAGASE Kensuke (ណាហ្គាសិ កេនស៊ូកិ) អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារពហុបំណងនិងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ” ដែលជាសមិទ្ធផលរបស់គម្រោងស្តារវិស័យទេសចរណ៍សហគមន៍ពីវិបត្តិកូវីដ-១៩ នៅសាលាស្រុកអង្គរបូរី ខេត្តតាកែវ ដោយមានការនិមន្ត/ចូលរួមពី ព្រះសង្ឃ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារក្រុង ស្រុក ភាគីពាក់ព័ន្ធ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ១១១៨ អង្គ/នាក់។

