
ឯកឧត្តម វ៉ី សំណាង ដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យមើលស្ថានភាពផ្លូវ ចាប់ពីចំណុចកំពង់ផែកំពង់អំពិល ទៅសាលាឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ
តាកែវ៖ ក្រោមដំណាក់ទឹកភ្លៀងរលឹមជាប់ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំមន្ទីរជំនាញ អាជ្ញាធរពាក់ព័ន្ធ និងសហការី រដ្ឋបាលខេត្ត ចុះពិនិត្យមើលស្ថាន ភាពផ្លូវភូមិសាស្រ្តក្នុងស្រុកបូរីជលសារ ដោយចាប់ពីចំណុច កំពង់ផែកកំពង់អំពិល ឃុំបូរីជលសារ ដល់ ឃុំកំពង់អំពិល ស្រុកបូរីជលសារ ដែលមានប្រវែងជាង ១០គីឡូម៉ែត្រ ក្រោយស្ថាបនាជិតរួចរាល់ជាស្ថាពរ ដើម្បីទុកជាផលប្រយោជន៍ រួមដល់បងប្អូនប្រជាពលរដ្ឋ និងជាផ្នែកមួយដ៏មានសារសំខាន់សម្រាប់ចរន្តសេដ្ឋកិច្ច។









