
ឯកឧត្តម វ៉ី សំណាង ចុះជួបដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ១២៣គ្រួសារ ក្នុងគម្រោងព្រែកជីកហ្វូណនតេជោ នៅស្រុកទ្រាំង
តាកែវ ៖ នាសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាល ខេត្តតាកែវ បានអញ្ជើញចុះជួបសំណេះសំណាល និងដោះស្រាយបញ្ហាប្រឈមដោយផ្ទាល់ ជូនបងប្អូនប្រជាពលរដ្ឋចំនួន ១២៣គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោង «ព្រែកជីកហ្វូណនតេជោ» ស្ថិតក្នុងឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ។









