
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ដឹកនាំមន្ត្រីរាជ ការរៀបចំពិធីទទួលទេវតាឆ្នាំថ្មី នៅមាត់បឹងតាកែវ
តាកែវ ៖ ក្នុងបរិយាកាសដ៏សប្បាយរីករាយនៃទិវាបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាព្រឹកថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការ រៀបចំពិធីអុជទៀនធូបបូជាគ្រឿងសក្ការៈ ដើម្បីទទួលស្វាគមន៍ទេវតាឆ្នាំថ្មី ព្រះនាម មនោរាទេវី ដែលនឹងចុះមកគ្រប់គ្រងជតារាសីក្នុងឆ្នាំថ្មីនេះ។









