
រដ្ឋបាលស្រុកអង្គរបូរី បើកយុទ្ធនាការ ចុះបង្ក្រាប និងកម្ទេចឧបករណ៍នេសាទខុសច្បាប់ក្នុងតំបន់អភិរក្ស ដើម្បីការពារពូជមច្ឆជាតិ
តាកែវ ៖ ដើម្បីពង្រឹងការគ្រប់គ្រងធនធានជលផល និងទប់ស្កាត់រាល់សកម្មភាពនេសាទ ដែលបង្កការវិនាសសកម្មដល់ពូជមច្ឆជាតិ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ថ្មីៗនេះ លោក កង អាណាន់ អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី បានដឹកនាំកម្លាំងចម្រុះចុះអនុវត្តវិធានការច្បាប់ បង្ក្រាបបទល្មើសនេសាទយ៉ាងក្ដៅគគុក នៅក្នុងភូមិសាស្ត្រស្រុកអង្គរបូរី ខេត្តតាកែវ។









