
ក្រសួងព័ត៌មាន រៀបចំកិច្ចប្រជុំការងារព័ត៌មាន និងសាធារណមតិ និងការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដល់មន្រ្តីនៃមន្ទីរព័ត៌មានខេត្តតាកែវ
តាកែវ៖ នាព្រឹកថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យ ក្រសួងព័ត៌មាន បានអញ្ជើញបើកកិច្ចប្រជុំតម្រង់ទិស ការងារព័ត៌មាន និងសាធារណមតិ និងការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដល់មន្រ្តីនៃមន្ទីរព័ត៌មានខេត្តតាកែវ ។









