ព្រឹត្តិការណ៍

ឯកឧត្តម ស្បោង សារ៉ាត អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវានៃការចងចាំលើកទី៥០ នៅក្នុងក្រុងព្រៃវែង
ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រារព្ធ «ទិវានៃការចងចាំ» លើកទី៥០ (២០ ឧសភា ១៩៧៦ - ២០ ឧសភា ២០២៦) ដែលបានប្រព្រឹត្តទៅនៅវត្តតាកោ សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ការអភិវឌ្ឍ

អត្ថប្រយោជន៍ផ្លែឃ្លោក សម្រាប់សុខភាព
អត្ថប្រយោជន៍ផ្លែឃ្លោក សម្រាប់សុខភាព ឃ្លោកគឺជាបន្លែមួយប្រភេទដែលពេញនិយមខ្លាំងនៅក្នុងម្ហូបអាហារខ្មែរយើង ហើយវាមិនត្រឹមតែមានរសជាតិឆ្ងាញ់ និងងាយស្រួលចម្អិននោះទេ ប៉ុន្តែវាថែមទាំងផ្តល់នូវអត្ថប្រយោជន៍ចំពោះសុខភាពយ៉ាងច្រើនលើសលប់ រួមមាន៖

ការអភិវឌ្ឍ

កិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ការចាប់ផ្ដើមអនុវត្តគម្រោងស្ដារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ក្នុងខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោង លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ការចាប់ផ្ដើមអនុវត្តគម្រោងស្ដារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ដោយមានការចូលរួមពី ប្រតិភូអមដំណើរ លោក ឡាយ សុធី ប្រធានមន្ទីរធនធានទឹក និងឧតុនិយម អភិបាលរងស្រុកស្វាយចេក ថ្មពួក មន្ទីរអង្គភាពពាក់ព័ន្ធ លោកមេឃុំ មេភូមិ និងអាជ្ញាធរមូលដ្ឋាន កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំ (ក) សាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។

ព្រឹត្តិការណ៍

ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្តម សនសៃ វ៉ាន់ណាសៃ ឯកអគ្គរដ្ឋទូតឡាវថ្មី ប្រចាំកម្ពុជា
ឯកឧត្តម សនសៃវ៉ាន់ ណាសៃ (sonnexay Vannaxay)ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជានឹងខិតខំជំរុញ កិច្ចសហប្រតិបត្តិការទំនាក់ទំនងនៃប្រទេសកម្ពទាំងពីរ កម្ពុជា-ឡាវឲ្យកាន់តែល្អប្រសើរដើម្បីអភិវឌ្ឍន៍ប្រទេសទាំងពីរឲ្យមានការអភិវឌ្ឍរីកចម្រើន បន្ថែមទៀត ពិសេសជំរុញការវិនិយោគ ទេសចរណ៍និងធ្វើឲ្យទំនាក់ទំនងប្រជាពលរដ្ឋទាំងពីរនៅតាមព្រំដែន កម្ពុជា-ឡាវមាន ទំនាក់ទំនងគ្នាកាន់តែល្អ រកស៊ីជាមួយគ្នាឲ្យកាន់តែមានភាពស្និទ្ធស្នាល។

ការអភិវឌ្ឍ

អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះត្រួតពិនិត្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅក្រុងសែនមនោរម្យ
មណ្ឌលគិរី ៖ នាព្រឹកថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យការសាងសង់ផ្លូវ ចាប់ពីកែងស្ថានីយប្រេងឥន្ធនៈ CE ឆ្ពោះទៅសង្កាត់សុខដុម និងបន្តចុះត្រួតពិនិត្យការរៀបចំសួនច្បារ ក្នុងបរិវេណសាលាខេត្តមណ្ឌលគិរី។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានពិនិត្យយ៉ាងយកចិត្តទុកដាក់លើគុណភាពសំណង់ ការរៀបចំប្រព័ន្ធលូរំដោះទឹក ផ្លូវថ្មើរជើង ដើម្បីធានាឱ្យការសាងសង់មានគុណភាពរឹងមាំ ស្របតាមស្តង់ដារ និងអាចប្រើប្រាស់បានយូរអង្វែង ៕

ព្រឹត្តិការណ៍

អភិបាលខេត្តកំពតណែនាំមន្ត្រីសមត្ថកិច្ចជំនាញពាក់ព័ន្ធតាមច្រកទ្វារតាមព្រំដែនឲ្យរឹតបន្តឹងការនាំចូលទំនិញពិសេសទំនិញដែលប្រើសារធាតុគីមី
អភិបាលខេត្តកំពត បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធនៅតាមច្រកទ្វារ និងប៉ុស្តិ៍ត្រួតពិនិត្យទាំងអស់ ឱ្យរឹតបន្តឹងការត្រួតពិនិត្យទំនិញនាំចូល ជាពិសេសគ្រឿងឧបភោគបរិភោគ បន្លែ និងផ្លែឈើ ដើម្បីទប់ស្កាត់ការនាំចូលចំណីអាហារមានផ្ទុកសារធាតុគីមីខុសច្បាប់ ដែលអប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ព្រឹត្តិការណ៍

រដ្ឋបាលខេត្តរតនគិរី រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញ ដូរមនុស្សលើកទី១៩ ក្រោមប្រធានបទ យើងរួមគ្នាដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញ
ទិវានេះត្រូវបានរៀបចំធ្វើឡើងនៅ សាលមហោស្រព រតន: ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជា ប្រធានគណ:កម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

ការអភិវឌ្ឍ

ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំគម្រោងកែលម្អក្នុងក្រុងសិរីសោភ័ណ
ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំ ត្រៀមរៀបចំគម្រោងកែលម្អក្នុងក្រុងសិរីសោភ័ណ។

ព្រឹត្តិការណ៍

មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ជម្រុញឱ្យមានការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ក្នុងខេត្តតាកែវ ឲ្យក្លាំង ក្លាជាងមុនដើម្បីទាក់ទាញភ្ញៀវទេសចរណ៍
តាកែវ៖ថ្លែងក្នុងឱកាសអញ្ជើញក្នុងកិច្ចប្រជុំ ផ្សព្វ ផ្សាយ និងជម្រុញយុទ្ធនាការការ ទស្សនាកម្ពុជានារដូវកាលបៃតង (Green Season) នៅខេត្តតាកែវ ដែលបានរៀបចំធ្វើឡើងនៅសាលប្រជុំមន្ទីរទេស ចរណ៍ខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ៍ ទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ប្រាក់ ច័ន្ទតារា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានធ្វើការជម្រុញឲ្យអាជ្ញាធខេត្ត ក៏ដូចជាមន្រ្តីពាក់ព័ន្ធនានា ត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទំលំទូលាយពីសក្ដានុពល នៃតំបន់ទេសចរណ៍ ដ៏សប្បូរបែបនៅក្នុងខេត្តតាកែវ ជាពិសេសតំបន់ទេសចរណ៍វប្បធម៌ទៅកាន់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ សំដៅធ្វើយ៉ាងណាទាក់ ទាញភ្ញៀវទេសចរណ៍ ឲ្យចូលកមលេងកម្សាន្តក្នុងខេត្តតាកែវ កាន់តែច្រើនឡើង។

ព្រឹត្តិការណ៍

ឯកឧត្តម នួន ផារ័ត្ន អញ្ជើញសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសការងារជូនមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ បម្រើការងារចំណុះឱ្យរដ្ឋបាលក្រុងស្ទឹងសែន ខេត្តកំពង់ធំ
ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស មេដាយការងារជូនដល់បងប្អូនមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ដែលកំពុងបម្រើការងារចំណុះឱ្យរដ្ឋបាលក្រុងស្ទឹងសែន សាលាខេត្តកំពង់ធំ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ។

ព្រឹត្តិការណ៍

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញប្រធានាធិបតីសាធារណរដ្ឋបេណាំង មកកាន់ ប្រទេសកម្ពុជា នៅពេលខាងមុខ
ភ្នំពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ -- សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញប្រធានាធិបតីរបស់សាធារណរដ្ឋបេណាំង មកកាន់ប្រទេសកម្ពុជានាពេលខាងមុខ ក្នុងខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលប្រទេសនិយាយភាសាបារាំង ហ្វ្រង់កូហ្វូនី នៅខែវិច្ឆិកានោះ។ នេះបើយោងតាមការឱ្យដឹងរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Franck E. W. ADJAGBA ឯកអគ្គរដ្ឋទូតតែងតាំងថ្មីសាធារណរដ្ឋបេណាំងប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជូនសារតាំង នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា។

ព្រឹត្តិការណ៍

យុទ្ធនាការផ្សព្វផ្សាយបង្ការ ទប់ស្កាត់ប្រើប្រាស់ពលកម្មកុមារ បានអំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធ ទប់ស្កាត់គ្រប់ស្ថានភាព នៃការរំលោភបំពានលើពលកម្មកុមារ។
ខេត្តស្ទឹងត្រែង៖
នាយកដ្ឋានការងារកុមារ សហការជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ចុះយុទ្ធនាការផ្សព្វផ្សាយ ស្តីពីការបង្ការ ទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ជាមួយនិងក្រុមហ៊ុនចំនួន២ គឺក្រុមហ៊ុន សុភក្តិនីកា និងក្រុមហ៊ុន សល សុភាពាណិជ្ជ មានទីតាំងនៅស្រុកសេសានខេត្តស្ទឹងត្រែង។


