
អភិបាលខេត្តបន្ទាយមានជ័យ នាំយកអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនគ្រួសារកងទ័ពជិត ៣០០គ្រួសារ
លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ, លោក អ៊ុំ រាត្រី អភិបាលខេត្ត និងលោកស្រី បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ជូនគ្រួសារកងទ័ពនៅតំបន់ប្រតិបត្តការសឹករងបន្ទាយមានជ័យ៥៥គ្រួសារ និងគ្រួសារកងទ័ពកងពលតូចថ្មើរជើងលេខ៥១ ចំនួន២២៥គ្រួសារ នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។









