
ឯកឧត្តម ស្បោង សារ៉ាត អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវានៃការចងចាំលើកទី៥០ នៅក្នុងក្រុងព្រៃវែង
ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រារព្ធ «ទិវានៃការចងចាំ» លើកទី៥០ (២០ ឧសភា ១៩៧៦ - ២០ ឧសភា ២០២៦) ដែលបានប្រព្រឹត្តទៅនៅវត្តតាកោ សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។









