
កិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ការចាប់ផ្ដើមអនុវត្តគម្រោងស្ដារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ក្នុងខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោង លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ការចាប់ផ្ដើមអនុវត្តគម្រោងស្ដារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ដោយមានការចូលរួមពី ប្រតិភូអមដំណើរ លោក ឡាយ សុធី ប្រធានមន្ទីរធនធានទឹក និងឧតុនិយម អភិបាលរងស្រុកស្វាយចេក ថ្មពួក មន្ទីរអង្គភាពពាក់ព័ន្ធ លោកមេឃុំ មេភូមិ និងអាជ្ញាធរមូលដ្ឋាន កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំ (ក) សាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។









