
ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្តម សនសៃ វ៉ាន់ណាសៃ ឯកអគ្គរដ្ឋទូតឡាវថ្មី ប្រចាំកម្ពុជា
ឯកឧត្តម សនសៃវ៉ាន់ ណាសៃ (sonnexay Vannaxay)ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជានឹងខិតខំជំរុញ កិច្ចសហប្រតិបត្តិការទំនាក់ទំនងនៃប្រទេសកម្ពទាំងពីរ កម្ពុជា-ឡាវឲ្យកាន់តែល្អប្រសើរដើម្បីអភិវឌ្ឍន៍ប្រទេសទាំងពីរឲ្យមានការអភិវឌ្ឍរីកចម្រើន បន្ថែមទៀត ពិសេសជំរុញការវិនិយោគ ទេសចរណ៍និងធ្វើឲ្យទំនាក់ទំនងប្រជាពលរដ្ឋទាំងពីរនៅតាមព្រំដែន កម្ពុជា-ឡាវមាន ទំនាក់ទំនងគ្នាកាន់តែល្អ រកស៊ីជាមួយគ្នាឲ្យកាន់តែមានភាពស្និទ្ធស្នាល។









