
យុទ្ធនាការផ្សព្វផ្សាយបង្ការ ទប់ស្កាត់ប្រើប្រាស់ពលកម្មកុមារ បានអំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធ ទប់ស្កាត់គ្រប់ស្ថានភាព នៃការរំលោភបំពានលើពលកម្មកុមារ។
ខេត្តស្ទឹងត្រែង៖ នាយកដ្ឋានការងារកុមារ សហការជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ចុះយុទ្ធនាការផ្សព្វផ្សាយ ស្តីពីការបង្ការ ទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ជាមួយនិងក្រុមហ៊ុនចំនួន២ គឺក្រុមហ៊ុន សុភក្តិនីកា និងក្រុមហ៊ុន សល សុភាពាណិជ្ជ មានទីតាំងនៅស្រុកសេសានខេត្តស្ទឹងត្រែង។








