ព័ត៌មានក្នុងខេត្ត

ព្រឹត្តិការណ៍ខេត្តតាកែវ រៀបចំកម្មវិធី “១ម៉ឺនជំហាន ដើម្បីសិស្ស ១ម៉ឺននាក់” ក្នុងស្មារតីសាមគ្គីភាព និងគាំទ្រដល់ការអប់រំ
ខេត្តតាកែវ រៀបចំកម្មវិធី “១ម៉ឺនជំហាន ដើម្បីសិស្ស ១ម៉ឺននាក់” ក្នុងស្មារតីសាមគ្គីភាព និងគាំទ្រដល់ការអប់រំ
ក្រុមមនុស្សប្រមាណជិត១នាក់ដែលជាសិស្សនិស្សិត មន្រ្តីរាជការ កីឡាករ កីឡាការនីនិងបងប្អូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃអាតឹត្យទី២៤ ខែឧសភា ឆ្នាំ២០២៦ នេះបានជួបជុំគ្នានៅបរិវេណសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវដើម្បីចូលរួមកម្មវិធីដើរនិងរត់កម្សាន្តសប្បុរសធម៌ក្រោមប្រធានបទ «១ម៉ឺនជំហានដើម្បីសិស្ស ១ម៉ឺននាក់» ក្នុងស្មារតីសាមគ្គីភាព និងគាំទ្រដល់ការអប់រំ។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ព្រឹត្តិការណ៍រដ្ឋបាលស្រុកបាទី បំពាក់វិទ្យុទាក់ទង (អាយកូម) ជូនថ្នាក់ដឹកនាំ និងមេឃុំទាំង ១៥ ដើម្បីបង្កើនល្បឿន និងប្រសិទ្ធភាពការងារបម្រើពលរដ្ឋ
រដ្ឋបាលស្រុកបាទី បំពាក់វិទ្យុទាក់ទង (អាយកូម) ជូនថ្នាក់ដឹកនាំ និងមេឃុំទាំង ១៥ ដើម្បីបង្កើនល្បឿន និងប្រសិទ្ធភាពការងារបម្រើពលរដ្ឋ
លោក សាយ វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកបាទី បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិទ្យុទាក់ទង (អាយកូម-ICOM) ជូនដល់គណៈអភិបាលរងស្រុក និងលោក-លោកស្រីមេឃុំទាំង ១៥ឃុំ ទូទាំងស្រុកបាទី។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ព្រឹត្តិការណ៍អភិបាលខេត្តតាកែវប្ដេជ្ញាទប់ស្កាត់មិនឱ្យមានបទល្មើស Online Scams កើតឡើងក្នុងភូមិសាស្រ្តខេត្តតាកែវ
អភិបាលខេត្តតាកែវប្ដេជ្ញាទប់ស្កាត់មិនឱ្យមានបទល្មើស Online Scams កើតឡើងក្នុងភូមិសាស្រ្តខេត្តតាកែវ
អភិបាលខេត្តតាកែវប្ដេជ្ញាទប់ស្កាត់មិនឱ្យមានបទល្មើស Online Scams កើតឡើងក្នុងភូមិសាស្រ្តខេត្តតាកែវ តាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវបានបង្ហាញការប្ដេជ្ញាចិត្តខ្ពស់និងដាក់បទបញ្ជាដល់អាជ្ញាធរក្រុងស្រុក បង្កើនការយកចិត្តទុកដាក់ ក្នុងការបង្ការ ទប់ស្កាត់មិនឱ្យមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) កើតឡើងក្នុងភូមិសាស្រ្តខេត្តតាកែវជាដាច់ខាត ដើម្បីធានាបាននូវសន្ដិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងអ្នកវិនិយោគបរទេស។ ថ្លែងក្នុងឱកាសអញ្ជើញក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្ដីពីការបន្តរនិរន្តរភាពយុទ្ធនាការបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ក្នុងព្រះរាជាណាចក្រកម្ពុជា នៅខេត្តតាកែវ នៅសាលប្រជុំរដ្ឋបាលខេត្ត នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីសំណាក់អាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប ទៀត។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថាក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវតែបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចុះតាមដានត្រួតពិនិត្យជាប្រចាំ រាល់ទីតាំងស្នាក់នៅទាំងអស់ ចំពោះជនបរទេសដែលមកស្នាក់នៅក្នុងខេត្តតាកែវ ពិសេសតាមទីតាំងរោងចក្រ សំណង់ផ្ទះល្វែង និងទីតាំងផ្សេងទៀត ខ្លាចក្រែងមានការបង្កប់ការធ្វើអាជីវកម្មឆបោកតាមប្រព័ន្ធអនឡាញ អំពើជួញដូរមនុស្សគ្រប់ទម្រង់ ករណីគ្រឿងញៀន ត្រូវតែបង្ក្រាបឱ្យបានទាន់ពេលវេលា ដើម្បីធានាបានូវប្រសិទ្ធភាព នៃគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពដែលបានដាក់ចេញ៕៕ នៅក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍ដែរថាបច្ចុប្បន្ននេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងមហាផ្ទៃបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានដាក់ចេញវិធានការដ៏មុតស្រួច សំដៅក្នុងការបង្ការ ទប់ស្កាត់ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ឱ្យអស់ពីក្នុងប្រទេសកម្ពុជា។ ក្នុងន័យនេះអាជ្ញាធរ រួមនឹងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ខ្ពស់ និងរួមគ្នាបង្ការ ទប់ស្កាត់ចំពោះករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រឺ Online Scam កុំអោយមាននៅក្នុងមូលដ្ឋានរបស់ខ្លួនដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងសន្ដិសុខសង្គម៕៕
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ព្រឹត្តិការណ៍កិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងប្រកាសអន្តរក្រសួង រវាង ក្រសួងព័ត៌មាន និងក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍
កិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងប្រកាសអន្តរក្រសួង រវាង ក្រសួងព័ត៌មាន និងក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍
នាព្រឹកថ្ងៃច័ន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្រសួងព័ត៌មាន ដឹកនាំដោយ ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដឹកនាំដោយ ឯកឧត្តម រ៉ិត ភួងបញ្ញា អនុរដ្ឋលេខាធិការ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីបច្ចេកទេសនៃក្រសួងទាំងពីរ បានជួបប្រជុំពិភាក្សាស្ដីពីការបែងចែកប្រេកង់ ការប្រើប្រាស់បន្ទារប្រេកង់វិទ្យុ ការផលិត នាំចូល-នាំចេញ និងកំណត់ស្តង់ដាបច្ចេកទេសការប្រើប្រាស់សម្ភារៈបរិក្ខា ឧបករណ៍ប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ និងការគ្រប់គ្រងថ្នាលឌីជីថលតាមប្រព័ន្ធអនឡាញ ដើម្បីពង្រឹងកិច្ចសហការ និងសម្រួលដល់ការបំពេញភារកិច្ចរបស់ក្រសួងទាំងពីរឱ្យកាន់តែមានប្រសិទ្ធិភាពថែមទៀត។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ព្រឹត្តិការណ៍ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ
(ក្រចេះ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ( បណ្ណកម្មសិទ្ធិ ) ជូនប្រជាពលរដ្ឋដែលមានក្បាលដី ចំនួន ៣,៨២០ ក្បាលដី ស្មើនឹង ២,៣៤០ គ្រួសារ ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ព្រឹត្តិការណ៍ថ្នាក់ដឹកនាំខេត្តតាកែវ ព្រះសង្ឈ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាង ១ម៉ឺននាក់ ចូលរួមធម្មយាត្រាសន្តិភាព និងទាមទាឱ្យថៃដោះលែងទាហ៊ានកម្ពុជា ១៨នាក់
ថ្នាក់ដឹកនាំខេត្តតាកែវ ព្រះសង្ឈ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាង ១ម៉ឺននាក់ ចូលរួមធម្មយាត្រាសន្តិភាព និងទាមទាឱ្យថៃដោះលែងទាហ៊ានកម្ពុជា ១៨នាក់
តាកែវ ៖ ក្រុមមន្រ្តីរាជការ ព្រះសង្ឈ សិស្សានុសិស្សនិងបងប្អូនប្រជាពលរដ្ឋជាង ១ម៉ឺននាក់ ក្នុងខេត្តតាកែវ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានជួបជុំគ្នានៅក្នុងក្រុងដូនកែវ ដើម្បីធ្វើការដង្ហែធម្មយាត្រាសន្តិភាព និងទាមទារឱ្យដោះលែងកងទ័ព១៨នាក់ ដែលថៃបានចាប់ខ្លួន យកទៅដោយខុសច្បាប់ក្រោយពីមានបទឈប់បាញ់។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ព្រឹត្តិការណ៍ឯកឧត្តម វ៉ី សំណាង ដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យមើលស្ថានភាពផ្លូវ ចាប់ពីចំណុចកំពង់ផែកំពង់អំពិល ទៅសាលាឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ
ឯកឧត្តម វ៉ី សំណាង ដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យមើលស្ថានភាពផ្លូវ ចាប់ពីចំណុចកំពង់ផែកំពង់អំពិល ទៅសាលាឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ
តាកែវ៖ ក្រោមដំណាក់ទឹកភ្លៀងរលឹមជាប់ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំមន្ទីរជំនាញ អាជ្ញាធរពាក់ព័ន្ធ និងសហការី រដ្ឋបាលខេត្ត ចុះពិនិត្យមើលស្ថាន ភាពផ្លូវភូមិសាស្រ្តក្នុងស្រុកបូរីជលសារ ដោយចាប់ពីចំណុច កំពង់ផែកកំពង់អំពិល ឃុំបូរីជលសារ ដល់ ឃុំកំពង់អំពិល ស្រុកបូរីជលសារ ដែលមានប្រវែងជាង ១០គីឡូម៉ែត្រ ក្រោយស្ថាបនាជិតរួចរាល់ជាស្ថាពរ ដើម្បីទុកជាផលប្រយោជន៍ រួមដល់បងប្អូនប្រជាពលរដ្ឋ និងជាផ្នែកមួយដ៏មានសារសំខាន់សម្រាប់ចរន្តសេដ្ឋកិច្ច។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ព្រឹត្តិការណ៍រដ្ឋបាលខេត្តតាកែវ រៀបចំផ្សព្វផ្សាយយុទ្ធនាការ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថល ជាង ៣០០០នាក់
រដ្ឋបាលខេត្តតាកែវ រៀបចំផ្សព្វផ្សាយយុទ្ធនាការ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថល ជាង ៣០០០នាក់
តាកែវ ៖ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរៀបចំផ្សព្វផ្សាយយុទ្ធនាការ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមថ្នាលឌីជីថលក្រោមអធិបតីភាព
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ព្រឹត្តិការណ៍ក្រសួងព័ត៌មាន រៀបចំកិច្ចប្រជុំការងារព័ត៌មាន និងសាធារណមតិ និងការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដល់មន្រ្តីនៃមន្ទីរព័ត៌មានខេត្តតាកែវ
ក្រសួងព័ត៌មាន រៀបចំកិច្ចប្រជុំការងារព័ត៌មាន និងសាធារណមតិ និងការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដល់មន្រ្តីនៃមន្ទីរព័ត៌មានខេត្តតាកែវ
តាកែវ៖ នាព្រឹកថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យ ក្រសួងព័ត៌មាន បានអញ្ជើញបើកកិច្ចប្រជុំតម្រង់ទិស ការងារព័ត៌មាន និងសាធារណមតិ និងការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដល់មន្រ្តីនៃមន្ទីរព័ត៌មានខេត្តតាកែវ ។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ព្រឹត្តិការណ៍ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ចុះជួបសំណេះសំណាលតាមតូបលក់ដូរជាមួយបងប្អូនអាជីវករនៅផ្សារអង្គតាសោម ស្រុកត្រាំកក់
ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ចុះជួបសំណេះសំណាលតាមតូបលក់ដូរជាមួយបងប្អូនអាជីវករនៅផ្សារអង្គតាសោម ស្រុកត្រាំកក់
ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត អមដំណើរដោយលោកអភិបាលរងខេត្ត លោកអភិបាលស្រុកត្រាំកក់ និងមន្ត្រីពាក់ព័ន្ធមួយចំនួន នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ នេះបានចុះជួបសំណេះសំណាលជាមួយបងប្អូនអាជីវករ លក់ដូរនៅក្នុងផ្សារអង្គតាសោម ស្ថិតនៅឃុំអង្គតាសោម ស្រុកត្រាំកក់ និងផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ព្រឹត្តិការណ៍ឯកឧត្តម វ៉ី សំណាង ចុះជួបដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ១២៣គ្រួសារ ក្នុងគម្រោងព្រែកជីកហ្វូណនតេជោ នៅស្រុកទ្រាំង
ឯកឧត្តម វ៉ី សំណាង ចុះជួបដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ១២៣គ្រួសារ ក្នុងគម្រោងព្រែកជីកហ្វូណនតេជោ នៅស្រុកទ្រាំង
តាកែវ ៖ នាសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាល ខេត្តតាកែវ បានអញ្ជើញចុះជួបសំណេះសំណាល និងដោះស្រាយបញ្ហាប្រឈមដោយផ្ទាល់ ជូនបងប្អូនប្រជាពលរដ្ឋចំនួន ១២៣គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោង «ព្រែកជីកហ្វូណនតេជោ» ស្ថិតក្នុងឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ព្រឹត្តិការណ៍ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ដឹកនាំមន្ត្រីរាជ ការរៀបចំពិធីទទួលទេវតាឆ្នាំថ្មី នៅមាត់បឹងតាកែវ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ដឹកនាំមន្ត្រីរាជ ការរៀបចំពិធីទទួលទេវតាឆ្នាំថ្មី នៅមាត់បឹងតាកែវ
តាកែវ ៖ ក្នុងបរិយាកាសដ៏សប្បាយរីករាយនៃទិវាបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាព្រឹកថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការ រៀបចំពិធីអុជទៀនធូបបូជាគ្រឿងសក្ការៈ ដើម្បីទទួលស្វាគមន៍ទេវតាឆ្នាំថ្មី ព្រះនាម មនោរាទេវី ដែលនឹងចុះមកគ្រប់គ្រងជតារាសីក្នុងឆ្នាំថ្មីនេះ។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ព្រឹត្តិការណ៍មន្ទីរព័ត៌មានខេត្តតាកែវដង្ហែក្បួនយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ
មន្ទីរព័ត៌មានខេត្តតាកែវដង្ហែក្បួនយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ
មន្ទីរព័ត៌មានខេត្តតាកែវបានរៀបចំដង្ហែក្បួនយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមពាក្យស្លោក "និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ" កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ដោយយុទ្ធនាការនេះត្រូវបានចាប់ផ្ដើមការដង្ហែក្បួន នៅវិទ្យាល័យឈើទាលស្ថិតនៅភូមិប្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត