
កិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងប្រកាសអន្តរក្រសួង រវាង ក្រសួងព័ត៌មាន និងក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍
នាព្រឹកថ្ងៃច័ន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្រសួងព័ត៌មាន ដឹកនាំដោយ ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដឹកនាំដោយ ឯកឧត្តម រ៉ិត ភួងបញ្ញា អនុរដ្ឋលេខាធិការ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីបច្ចេកទេសនៃក្រសួងទាំងពីរ បានជួបប្រជុំពិភាក្សាស្ដីពីការបែងចែកប្រេកង់ ការប្រើប្រាស់បន្ទារប្រេកង់វិទ្យុ ការផលិត នាំចូល-នាំចេញ និងកំណត់ស្តង់ដាបច្ចេកទេសការប្រើប្រាស់សម្ភារៈបរិក្ខា ឧបករណ៍ប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ និងការគ្រប់គ្រងថ្នាលឌីជីថលតាមប្រព័ន្ធអនឡាញ ដើម្បីពង្រឹងកិច្ចសហការ និងសម្រួលដល់ការបំពេញភារកិច្ចរបស់ក្រសួងទាំងពីរឱ្យកាន់តែមានប្រសិទ្ធិភាពថែមទៀត។









