សេចក្តីជូនដំណឹង

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីស្ថានភាពពលរដ្ឋភៀសសឹក និងផលប៉ះពាល់លើតំបន់ស៊ីវិល គិតត្រឹមព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦
English Below] សេចក្ដីប្រកាសព័ត៌មាន ស្ដីពីស្ថានភាពពលរដ្ឋភៀសសឹក និងផលប៉ះពាល់លើតំបន់ស៊ីវិល គិតត្រឹមព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។
Press Release on the Situation of Displaced Persons and Impact on Civilian Areas as of the Morning of 17 May 2026.

ព្រឹត្តិការណ៍

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញប្រគល់ រថយន្ត Ambulance ១ គ្រឿង ជូនមណ្ឌលសុខភាពអណ្តូងទឹក ដែលជាហិរញ្ញប្បទានបន្ថែមធនាគារអភិវឌ្ឍន៍អាស៊ី(គម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ)
កជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញប្រគល់ រថយន្ត Ambulance ១ គ្រឿង ជូនមណ្ឌលសុខភាពអណ្តូងទឹក ដែលជាហិរញ្ញប្បទានបន្ថែមធនាគារអភិវឌ្ឍន៍អាស៊ី(គម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ)។ ថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមិ

ព្រឹត្តិការណ៍

អាជ្ញាធរឆ្មក់បង្រ្កាបទីតាំងឆបោកកណ្ដាលក្រុងប៉ោយប៉ែត ក្រសោបបានជនជនជាតិវៀតណាម១០១នាក់
អគារធំមួយ ស្ថិតក្នុងសង្កាត់សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធរឆ្មក់បង្ក្រាប ដោយឃាត់ខ្លួនជនបរទេសបានចំនួន១០១នាក់ ពាក់ព័ន្ធការប្រព្រឹត្តិអំពើឆបោកលុយឆ្លងប្រទេស នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ...។

ព្រឹត្តិការណ៍

មន្ត្រីជំនាញនិងអាជ្ញាធរខេត្តកំពតចុះពិនិត្យណែនាំឱ្យអាជីវករលក់ដូរទុរេនបិទស្លាកតម្លៃនិងប្រភពច្បាស់លាស់
មន្ត្រីជំនាញបានបញ្ជាក់ថា ដើម្បីបង្ការទប់ស្កាត់ការក្លែងបន្លំទុរេនកំពត និងការនាំចូលទុរេនពីប្រទេសជិតខាង ក្រសួងពាណិជ្ជកម្ម ក៏ដូចជាអាជ្ញាធរខេត្តកំពត បានតម្រូវឱ្យអាជីវករលក់ទុរេនក្នុងក្រុងកំពត ពិសេសផ្សារសាមគ្គីខេត្តកំពត ត្រូវបិទស្លាកតម្លៃ និងបញ្ចាក់ពីប្រភពចម្ការទុរេនឱ្យច្បាស់លាស់ ដើម្បីធានាថាភ្ញៀវទេសចរ ឬអ្នកទិញទុរេនទទួលបានទុរេនកំពតពិតប្រាកដ។ ខណៈដែលអាជីវករម្ចាស់ចម្ការ ស្នើសុំឱ្យមានការចូលរួមរក្សាកេរ្តិ៍ឈ្មោះ និងកិត្តិយសទុរេនកំពតទាំងអស់គ្នា។

ការអភិវឌ្ឍ

ឯកឧត្តម ទេព អស្នារិទ្ធ៖ យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី១ ដែលបានបញ្ចប់ទៅត្រូវបានអនុវត្តនៅទូទាំងប្រទេសដោយជោគជ័យ
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មានបានថ្លែងថា "យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី១" ដែលបានធ្វើឡើងចាប់ពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៦ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវបានអនុវត្តនៅទូទាំងប្រទេសដោយជោគជ័យ ក្នុងគោលដៅលើកកម្ពស់សន្តិសុខព័ត៌មាននៅកម្ពុជា ដែលជាគោលដៅយុទ្ធសាស្ត្រអាទិភាពរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ហើយនៅពេលនេះក្រសួងព័ត៌មានបានដាក់ឱ្យអនុវត្តក្នុង ជំហានទី២ជាបន្តទៀត។
ក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពីការអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២ នៅទីស្តីការក្រសួងព័ត៌មាន នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ទេព អស្នារិទ្ធ បានលើកឡើងថា យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី១ ត្រូវបានប្រើប្រាស់នូវមធ្យោបាយក្នុងការផ្សព្វផ្សាយដោយផ្ទាល់ តាមរយៈការរៀបចំព្រឹត្តិការណ៍តាមទីប្រជុំជននានាចំនួនជាង ៥០០លើក និងការផ្សាយតាមរយៈផ្ទាំងប៉ាណូនៅតាមបណ្តារាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ដោយយុទ្ធនាការបានចាក់បញ្ចូលនូវមាតិកាបែបអប់រំក្នុងគ្រប់ទម្រង់ចម្រុះទាំងតាមប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងឌីជីថលចំនួនជាង ៤៣០០០មាតិកា ក្នុងនោះគឺមានខ្លឹមសារក្នុងការលើកកម្ពស់អក្ខរកម្មព័ត៌មានប្រមាណជិត ៤០០០កម្រងមាតិកា ដោយការផ្សាយទាំងអស់នេះគឺទទួលបាននូវការតាមដាន និងចូលមើលក្នុងចំណោមពលរដ្ឋ រួមទាំងការចែករំលែកបន្តសរុបជាង ៨,៤លានដងនៅក្នុងយុទ្ធនាការទាំងមូល។ មិនតែប៉ុណ្ណោះសារអប់រំក៏ត្រូវបាន បញ្ជូនតាមរយៈប្រព័ន្ធសារចល័ត SMS ទៅដល់ដៃអ្នកប្រើប្រាស់ទូរស័ព្ទដៃចំនួន ២៣លានអង្គ/នាក់នៅទូទាំងប្រទេសកម្ពុជា។
ឯកឧត្តមអនុរដ្ឋលេខាធិការបានបន្តថា សម្រាប់ការអនុវត្តនូវយុទ្ធនាការខាងលើនេះក្រសួងព័ត៌មានបានសហការជាមួយរដ្ឋបាលរាជធានី ខេត្តទាំង២៥ រួមនឹងវិស័យឯកជនដែលមានលេខាធិការដ្ឋាន និងមន្ទីរ ព័ត៌មាន ដែលជាសេនាធិការគឺជាអ្នកសម្របសម្រួលការរៀបចំសកម្មភាពនៅលើទីវាល និងនៅលើបណ្តាញទំនាក់ទំនងសង្គម ដោយសហការយ៉ាងជិតស្និទ្ធ និងមានការចូលរួមពីតំណាងរដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរ និងតួអង្គពាក់ព័ន្ធ រួមមាន អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាបណ្តាញសង្គម សិស្ស និស្សិត អាជីវករ អ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមនឹងពលរដ្ឋទូទៅផងដែរ។ ឯកឧត្តមបានគូស បញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងនៅក្នុងយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយនេះបានរួមចំណែកយ៉ាងសំខាន់ ដែលធ្វើឱ្យបណ្តាប្រទេសកម្នុងតំបន់ទទួលស្គាល់ថាកម្ពុជាគឺជាប្រទេសគំរូមួយសម្រាប់ការរៀបចំការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ព័ត៌មានបំភ្លៃ និងព័ត៌មានដែលបង្កើតឡើងដោយគោលបំណងទុចរិតដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI។
ឯកឧត្តម ទេព អស្នារិទ្ធ បានបញ្ជាក់បន្ថែម៖ យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនេះបានក្លាយជានិមិត្តរូបនៃការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកប្រើបណ្តាញសង្គមសកម្មសម្រាប់ការការទទួលព័ត៌មាននៅទូទាំងប្រទេស៕

ការអភិវឌ្ឍ

“ទុរេនភ្នំវល្លិ៍” ខេត្តកែបកំពុងប្រមូលផល ខណៈកសិករអះអាងរសជាតិឆ្ងាញ់ពិសេស ដោយសារដីមានជីជាតិល្អ
កែប៖ នារដូវប្រមូលផលឆ្នាំនេះ ទុរេននៅតំបន់ភ្នំវល្លិ៍ ស្រុកដំណាក់ចង្អើរ ខេត្តកែប កំពុងទាក់ទាញការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ និងអាជីវករ ខណៈម្ចាស់ចម្ការអះអាងថា ទុរេននៅតំបន់នេះមានរសជាតិឈ្ងុយឆ្ងាញ់ សាច់ក្រាស់ និងផ្អែមឆ្ងាញ់ពិសេសខុសគេ ដោយសារតែដីមានជីជាតិល្អ។
អ្នកស្រី ខៀវ វណ្ណា ម្ចាស់ចម្ការទុរេនមួយកន្លែងនៅខេត្តកែប បានអោយដឹងថា អ្នកស្រីបន្តដាំទុរេននៅលើទឹកដីខេត្តកែបនេះ ជាង១០ឆ្នាំហើយ គិតមកទល់ពេលនេះមានទុរេនប្រមាណ២០០ដើមដែលកំពុងប្រមូលផល។ អ្នកស្រីអះអាងថា ទុរេននៅចម្ការរបស់ខ្លួន ដែលកំពុងដាំតំបន់ភ្នំវល្លិ៍នេះ ជាទុរេនដែលមានរស់ជាតិឆ្ងាញ់ខុសពីគេ ដោយសារធម្មជាតិបានផ្តល់អោយទីនេះនូវដីដែលមានជីជាតិល្អ។ លោកស្រីបញ្ជាក់ថា អំឡុងពេលនេះទុរេននៅចម្កាខ្លួនទើបចាប់ផ្តើមប្រមូលផលបានជាងមួយតោនម៉ុណ្ណោះ។ (សម្ភាសន៍ ម្ចាស់ចម្ការ)
កញ្ញា ឈន សុថា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន នៃរដ្ឋបាលស្រុកដំណាក់ចង្អើរ ខេត្តកែប បានអោយដឹងថា នៅស្រុកដំណាក់ចង្អើរ ក្រៅតែពីសម្បូរធនធានជលផលសមុទ្រ ទីនេះក៏មានសក្តានុពលខ្ពស់ដែរ លើដំណាំកសិកម្មចម្រុះគ្រប់ប្រភេទ ដែលកំពុងដាំដុះ និងប្រមូលផលនៅតាមតំបន់ភ្នំវល្លិ៍នេះ ដែលគ្រប់ដណ្តប់លើអន្តរភូមិ ក្នុងនោះក្រៅពីម្រេច ស្វាយ សាវម៉ាវ ដែលជាដំណាំឈានមុខ ទុរេនក៏ជាដំណាំពេញនិយមតាំងពីយូរយារដែរហើយដែលពលរដ្ឋនិយមដាំដុះ(សម្ភាសន៍)
តាមរបាយការណ៍ពីការិយល័យជំនាញនៃរដ្ឋបាលស្រុកដំណាក់ចង្អើរ ទុរេនខេត្តកែប កាលពីឆ្នាំ២០២៥កន្លងទៅ ប្រមូលផលបានប្រមាណ ៧០០តោន។ ក្រៅពីទុរេន ភ្នំវល្លិ៍ខេត្តកែប ជាតំបន់ដែលមានសក្តានុពលខ្ពស់លើផលិតផលដំណាំចម្រុះនានា ដូចជាម្រេច ស្វាយ សាវម៉ាវ ត្របែក ជាដើម៕ អត្ថបទ៖ ង៉ុង សាន់

ព្រឹត្តិការណ៍

ឯកឧត្តម មាន ចាន់យ៉ាដា អញ្ជើញអមដំណើរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងពិធីសម្ពោធរង្វង់មូលព្រះវិស្ណុគង់លើគ្រុឌ នៅខេត្តសៀមរាប
ឯកឧត្តម មាន ចាន់យ៉ាដា អញ្ជើញអមដំណើរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងពិធីសម្ពោធរង្វង់មូលព្រះវិស្ណុគង់លើគ្រុឌ នៅខេត្តសៀមរាប
[សៀមរាប] ៖ នាព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ «រង្វង់មូលព្រះវិស្ណុគង់លើគ្រុឌ» ស្ថិតនៅចំណុចរង្វង់មូលមុខគ្រុឌ ។

ការអភិវឌ្ឍ

ឯកឧត្តម ថង សាវុន ចុះពិនិត្យស្ថានភាពចំការកាហ្វេរបស់ប្រជាកសិករ ដើម្បីស្វែងយល់ពីការដាំដុះ ការថែទាំ និងផលិតភាពកាហ្វេជាក់ស្តែង
ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចុះពិនិត្យស្ថានភាពចំការកាហ្វេរបស់ប្រជាកសិករ នៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ដើម្បីស្វែងយល់ពីការដាំដុះ ការថែទាំ និងផលិតភាពកាហ្វេជាក់ស្តែង។
ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍អំពីសាវតានៃដំណាំកាហ្វេថា ខេត្តមណ្ឌលគិរីជាខេត្តភូមិភាគឦសាន ដែលមានលក្ខណៈពិសេសដាច់គេ ដោយសារជាតំបន់ខ្ពង់រាប មានអាកាសធាតុត្រជាក់ពេញមួយឆ្នាំ និងសម្បូរទៅដោយដីក្រហមមានជីវជាតិ ដែលជាលក្ខខណ្ឌធម្មជាតិដ៏វិសេសវិសាលបំផុតសម្រាប់ដំណាំកាហ្វេ។ ទោះបីជាតំបន់ខ្លះមានភូមិសាស្ត្រខ្ពស់ជាងនេះ ដូចជាតំបន់ឱរ៉ាល់ តំបន់ភ្នំបូកគោ ឬខេត្តរតនគិរីក្ដី ក៏មិនអាចផ្ដល់អំណោយផលល្អដូចភូមិសាស្ត្រមណ្ឌលគិរី ដែលមានកម្ពស់ខ្ពស់បំផុតរហូតដល់ ៩០០ម៉ែត្រ និងមធ្យម ៧០០ម៉ែត្រ ពីកម្រិតទឹកសមុទ្រនោះទេ។ កម្ពស់ដ៏សមស្របនេះហើយ ដែលធ្វើឱ្យគ្រាប់កាហ្វេមណ្ឌលគិរីមានឱជារសឈ្ងុយឆ្ងាញ់ប្លែក និងដក់ជាប់ក្នុងចិត្តមិត្តអ្នកស្នេហាកាហ្វេគ្រប់រូប។
បច្ចុប្បន្ននេះ ក្រោមការជំរុញបន្ថែមពីមន្ត្រីជំនាញ ការដាំដុះដំណាំកាហ្វេមានការកើនឡើងគួរឱ្យកត់សម្គាល់។ យោងតាមតួលេខរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បច្ចុប្បន្នផ្ទៃដីដាំដុះកាហ្វេមានចំនួន ៥៨០ ជាងហិកតា ដោយផ្ដល់ទិន្នផលប្រមូលផលប្រហែល ១,៦០០ តោន ក្នុងមួយឆ្នាំ។ ឯកឧត្តមអភិបាលខេត្ត បានបង្ហាញការរំពឹងទុកយ៉ាងមុតមាំថា នៅចុងឆ្នាំនេះ តាមរយៈការចូលរួមវិនិយោគយ៉ាងសកម្មពីវិស័យឯកជន ផ្ទៃដីដាំដុះកាហ្វេនៅក្នុងខេត្តទាំងមូលអាចនឹងហក់ឡើងរហូតដល់ទៅជាង ៦០០ ហិកតា។
កាលអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ (សង្ក្រាន្តសែនមនោរម្យ) កន្លងទៅនេះ រដ្ឋបាលខេត្តមណ្ឌលគិរីបានបង្កើតព្រឹត្តិការណ៍ដ៏គួរឱ្យទាក់ទាញ ដោយបានរៀបចំស្ដង់តាំងបង្ហាញផលិតផលកាហ្វេប្រចាំខេត្តយ៉ាងអធិកអធម។ រៀបចំចែកជូនកាហ្វេមណ្ឌលគិរីដោយឥតគិតថ្លៃ សរុបចំនួនរហូតដល់ ៦,០០០ កែវ ជូនដល់មហាជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកកម្សាន្ត។
ឯកឧត្តម ថង សាវុន បានបន្តថា ដោយបច្ចុប្បន្នមានការចូលរួមយ៉ាងសកម្មពីក្រុមហ៊ុនធំៗមួយចំនួន ដែលបានវិនិយោគទាំងលើការដាំដុះ និងការបង្កើតរោងចក្រកែច្នៃ ហើយមន្ត្រីជំនាញនៃមន្ទីរកសិកម្ម បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកទឹកចិត្ត និងជួយជ្រោមជ្រែងដល់បងប្អូនកសិករដែលមានដីទំនេរ ឬដីដែលដាំដំណាំផ្សេងៗមិនសូវហុចផល ឱ្យងាកមកដាំដុះកាហ្វេវិញ និងបណ្ដុះបណ្ដាលបច្ចេកទេសថែទាំ ក្នុងទម្រង់ជាកសិកម្មកិច្ចសន្យា ដែលធានាបានទាំងទិន្នផល និងស្ថិរភាពតម្លៃជូនកសិករ។
សម្រាប់ទីផ្សារបច្ចុប្បន្ន គ្រាប់កាហ្វេស្រស់ មានតម្លៃ ៤,០០០ រៀល ក្នុងមួយគីឡូក្រាម។ចំណែកគ្រាប់កាហ្វេស្ងួត មានតម្លៃចាប់ពី ៩ ០០០រៀល ទៅជាង ១០ ០០០ រៀល ក្នុងមួយគីឡូក្រាម (តម្លៃអាចប្រែប្រួលទៅតាមគុណភាព និងប្រភេទពូជកាហ្វេនីមួយៗ)៕

ព្រឹត្តិការណ៍

AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ដែលជាទីតាំងមួយត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ
(AKP) លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១១:០០នាទី ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ ដោយបានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាជាច្រើនគ្រួសារមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ និងធ្វើការពិនិត្យលើការគោរព និងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមានផងដែរ។
ការចុះសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន នៅទីតាំងដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយត្រូវបានយោធាថៃកាន់កាប់ដោយខុសច្បាប់ខាងលើនេះ គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋយើងអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង៕

ការអភិវឌ្ឍ

ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ចំនួន៧៥គ្រួសារ នៅស្រុកត្រាំកក់ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ
តាកែវ៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ សុខ កែវ ច័ន្ទសារុន រួមដំណើរដោយសមាជិក សមាជិកាគណៈកម្មាធិការសាខា លោកនាយកប្រតិបត្តិសាខា មន្រ្តីប្រតិបត្តិសាខា និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកត្រាំកក់ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា មក ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ចំនួន៧៥គ្រួសារ មានចំនួន២ឃុំ ក្នុងនោះឃុំតាភេម ចំនួន៧១ គ្រួសារ និងឃុំត្រពាំងធំខាងត្បូង ចំនួន៤ គ្រួសារ នៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។
ក្នុងឱកាសនោះឯកឧត្តម វ៉ី សំណាង ក៏បានពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ជានិច្ចអំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។
ជាមួយគ្នានោះឯកឧត្តម វ៉ី សំណាង ក៏បានថ្លែងប្រាប់បងប្អូនប្រជាពលរដ្ឋថាប្រទេសជាតិយើងបច្ចុប្បន្ននេះ ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងវៃឆ្លាតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្វើឲ្យប្រទេសមាន ការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ និងបានទាក់ទាញបណ្ដាអ្នកវិនិយោគក្រុមហ៊ុនធំៗបានមករកស៊ីបណ្ដាក់ទុកនៅកម្ពុជាកាន់តែច្រើន ដែលបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យមានការងារធ្វើ ដើម្បីបង្កើនសេដ្ឋកិច្ចក្នុងគ្រួសារ ពិសេសចូលរួមកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុករបស់ពលរដ្ឋផងដែរ។
សូមបញ្ជាក់ថា៖អំណោយដែលបានប្រគល់ជូនក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ២៥គីឡូក្រាម ត្រីខកំប៉ុង១យួរ មី១កេស ប្រេងឆា១លីត្រ នំ១ប្រអប់ ទឹកត្រី៣ដប ទឹកស៊ីអ៊ីវ៣ដប កន្ទេល១ មុង ១ ភួយ១ សារុង១ ក្រម៉ា១ និងថវិកាមួយចំនួនទៀត៕

សេចក្តីជូនដំណឹង

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយវិស័យឯកជន បន្តជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្រិតខ្ពស់
ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តពោធិ៍សាត់ ព្រមទាំងវិស័យឯកជន បានប្តេជ្ញារួមគ្នាក្នុងការជំរុញ និងអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តពោធិ៍សាត់ ដើម្បីប្រែក្លាយទៅជាគោលដៅទេសចរណ៍កម្រិតខ្ពស់ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ការអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍ Samanea Wellness Resort គឺជាផលិតផលទេសចរណ៍ថ្មីមួយបន្ថែមទៀត និងជាតម្លៃបន្ថែមខ្ពស់សម្រាប់ខេត្តពោធិ៍សាត់ ក៏ដូចជាសម្រាប់ប្រទេសកម្ពុជាទាំងមូល ពោលគឺក្រុមហ៊ុនបានចូលរួមថែរក្សា និងអភិរក្សសក្តានុពលធនធានធម្មជាតិបានយ៉ាងស្រស់បំព្រង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្របតាមទស្សនាទាន «ការអភិរក្ស បម្រើឱ្យការអភិវឌ្ឍ ការអភិវឌ្ឍ បម្រើឱ្យការអភិរក្ស»។
ក្នុងដំណើរបេសកកម្មនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ រួមជាមួយឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចសិក្សា និងពិនិត្យស្ថានភាពអភិវឌ្ឍន៍ជាក់ស្តែងនៅរមណីយដ្ឋានទេសចរណ៍ Samanea Wellness Resort ដែលជារមណីយដ្ឋានទេសចរណ៍កែច្នៃដ៏ស្រស់ស្អាតក្នុងទឹកដីខេត្តពោធិ៍សាត់។ ការវិនិយោគនេះ គឺជាស្នាដៃ និងគំនិតច្នៃប្រឌិតរបស់វិនិយោគិនខ្មែរ ដែលបង្ហាញពីសក្តានុពលរបស់វិស័យឯកជននៅកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយគុណភាព និងនិរន្តរភាព ក្រោមទិសស្លោក «ខ្មែររួមគ្នា ខ្មែរខ្លាំង»។
ដំណើរទស្សនកិច្ចនេះ ក៏បានឆ្លុះបញ្ចាំងពីការបន្តជំរុញនូវចក្ខុវិស័យរបស់ក្រសួងទេសចរណ៍ ក្នុងការអភិវឌ្ឍផលិតផលទេសចរណ៍កម្រិតខ្ពស់ និងទេសចរណ៍សុខុមាលភាពនៅកម្ពុជា ស្របនឹងដំណើរទស្សនកិច្ចសិក្សារបស់ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ កន្លងមកទៅកាន់កោះទទឹង រីស្សត ក្នុងខេត្តកោះកុង ដែលបានបង្ហាញពីសក្តានុពលដ៏ធំធេងនៃទេសចរណ៍ធម្មជាតិ ទេសចរណ៍ប្រណិតនៅតំបន់ឆ្នេរ និងតំបន់អេកូទេសចរណ៍របស់កម្ពុជា។ ការរីកចម្រើននៃរមណីយដ្ឋានទេសចរណ៍បែបនេះ បានបង្ហាញពីការកើនឡើងនៃការវិនិយោគលើវិស័យទេសចរណ៍ប្រកបដោយគុណភាព ដែលផ្តោតលើបទពិសោធន៍ ភាពឯកជន សុខុមាលភាព និងការរស់នៅជិតស្និទ្ធជាមួយធម្មជាតិ។
គណៈប្រតិភូបានចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅលើរមណីយដ្ឋានទេសចរណ៍ Samanea Wellness Resort រួមមាន វីឡាលំហែប្រណិត កន្លែងហាត់ប្រាណ និងយូហ្គា អាងហែលទឹក កសិដ្ឋានដំណាំធម្មជាតិ និងភោជនីយដ្ឋាន ដែលត្រូវបានរៀបចំតាមលក្ខណៈស្តង់ដាខ្ពស់ សម្រាប់បម្រើតម្រូវការភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានវិនិយោគ និងអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍ Samanea Wellness Resort ឱ្យក្លាយជារមណីយដ្ឋានទេសចរណ៍ប្រណិត មានសក្តានុពលខ្ពស់ក្នុងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ និងចូលរួមលើកកម្ពស់មុខមាត់វិស័យទេសចរណ៍កម្ពុជា។
តាមរយៈដំណើរទស្សនកិច្ចនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ តំណាងសមាគមក្នុងឧស្សាហកម្មទេសចរណ៍កម្ពុជា រួមមាន CATA, CTF និង PATA ព្រមទាំងអ្នកផលិតមាតិកាជាតិ និងអន្តរជាតិ សរុបប្រមាណ ៧០នាក់។
សូមបញ្ជាក់ផងដែរថា រមណីយដ្ឋានទេសចរណ៍ Samanea Wellness Resort មានវីឡាឯកជនចំនួន ៣២ ដែលត្រូវបានរចនាឡើងសម្រាប់ភាពឯកជន ផាសុកភាព និងការតភ្ជាប់យ៉ាងជិតស្និទ្ធជាមួយធម្មជាតិ។ ភ្ញៀវទេសចរ អាចរីករាយជាមួយបទពិសោធន៍សុខុមាលភាព ការទទួលទានអាហារដ៏មានជីវជាតិ ផ្លូវដើរក្នុងព្រៃ ទឹកជ្រោះ កសិដ្ឋានដំណាំធម្មជាតិ និងដំណើរកម្សាន្តខាងក្រៅ ដែលមានមគ្គុទ្ទេសក៍នាំផ្លូវ អមដោយសម្រស់នៃតំបន់ភ្នំក្រវាញលាតត្រដាងដោយធម្មជាតិ។ រីស្សតនេះ ក៏បានចូលរួមគាំទ្រដល់សហគមន៍មូលដ្ឋាន តាមរយៈការផ្តល់ការងារ និងការបណ្តុះបណ្តាលជំនាញ ព្រមទាំងកម្មវិធីសិក្សាភាសាអង់គ្លេស ដើម្បីលើកស្ទួយចំណេះដឹង និងបង្កើនសមត្ថភាពប្រជាពលរដ្ឋក្នុងសហគមន៍ ឱ្យរីកចម្រើនជាមួយវិស័យទេសចរណ៍របស់កម្ពុជា។

ព្រឹត្តិការណ៍

រដ្ឋបាលខេត្តកណ្តាលរៀបចំពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តកណ្តាល
រដ្ឋបាលខេត្តកណ្តាលរៀបចំពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តកណ្តាល


