AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ដែលជាទីតាំងមួយត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ

AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ដែលជាទីតាំងមួយត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ

(AKP) លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១១:០០នាទី ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ ដោយបានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាជាច្រើនគ្រួសារមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ និងធ្វើការពិនិត្យលើការគោរព និងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមានផងដែរ។ ការចុះសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន នៅទីតាំងដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយត្រូវបានយោធាថៃកាន់កាប់ដោយខុសច្បាប់ខាងលើនេះ គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋយើងអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង៕

ព័ត៌មានពាក់ព័ន្ធ

ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំគណៈប្រតិភូថ្នាក់ដឹកនាំខេត្ត គោរពវិញ្ញាណក្ខន្ធឧបាសក ស្វាយ ខុន  ត្រូវជាឪពុកក្មេករបស់ ឯកឧត្តម ហង្ស ចាន់ឌី អភិបាលរងខេត្តក្រចេះ

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខសពលោក ស្វាយ ខុន អតីតសមាជិកក្រុមប្រឹក្សាក្រុងក្រចេះ

រដ្ឋបាលក្រុងក្រចេះ ចុះពិនិត្យអនាម័យ បរិស្ថាន និងការលក់ដូរចំណីអាហារ នៅសាលាបឋមសិក្សាកាប៉ូ និងអនុវិទ្យាល័យកាប៉ូ សង្កាត់អូរប្ញស្សី ក្រុងក្រចេះ

រដ្ឋបាលស្រុកសំបូរ បានរៀបចំវេទិកាសាធារណៈដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីគោលនយោបាយ យុទ្ធសាស្រ្ដ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ប្រចាំខែឧសភា

ព័ត៌មានថ្មីៗ

ព័ត៌មានសិក្ខាសាលាស្តីពីការធ្វើសមាហរណកម្មសកម្មភាពឆ្លើយ តបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ សង្កាត់ និងការផ្សព្វផ្សាយនិយាមប្រតិបត្តិថ្នាក់ក្រោមជាតិ
២៩ ឧសភា ២០២៦

សិក្ខាសាលាស្តីពីការធ្វើសមាហរណកម្មសកម្មភាពឆ្លើយ តបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ សង្កាត់ និងការផ្សព្វផ្សាយនិយាមប្រតិបត្តិថ្នាក់ក្រោមជាតិ

នៅសាលប្រជុំផ្ទះសំណាក់ដូនកែវ មានរៀបចំសិក្ខា សាលាដ៏មានសារៈសំខាន់មួយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកជំទាវ ឡុង បូណារេត អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ។

មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ព័ត៌មានប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកត្រាំកក់ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់គ្រួសារប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារគ្រោះធម្មជាតិខ្យល់កន្រ្តាក់
១ មិថុនា ២០២៦

ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកត្រាំកក់ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់គ្រួសារប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារគ្រោះធម្មជាតិខ្យល់កន្រ្តាក់

លោក កេត ម៉ៅ អភិបាល នៃគណៈអភិបាលស្រុកត្រាំកក់ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់គ្រួសារប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារគ្រោះធម្មជាតិខ្យល់កន្រ្តាក់ (កាលពីថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៦) ចំនួន ០៤ គ្រួសារ ស្ថិតនៅភូមិពោធិដុះ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។

មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ព័ត៌មានថវិកាមរណៈសង្គ្រោះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបាននាំយកទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន
២៩ ឧសភា ២០២៦

ថវិកាមរណៈសង្គ្រោះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបាននាំយកទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន

លោក ភួន ឈីម អភិបាល នៃគណៈអភិបាល ស្រុកកោះអណ្ដែត ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយគ្រួសារសពលោក កង កាន ដែលជា សមាជិកសមាគមអតីតយុទ្ធជន និងជានិវត្តជនកម្ពុជាខេត្តតាកែវ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ។ ពិធីនេះបានប្រព្រឹត្តទៅនៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិត្រពាំងកក់ ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត។

មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ព័ត៌មានរដ្ឋបាលខេត្តតាកែវ បើកកិច្ចប្រជុំពង្រឹងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់
២៩ ឧសភា ២០២៦

រដ្ឋបាលខេត្តតាកែវ បើកកិច្ចប្រជុំពង្រឹងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់

លោក ញ៉ែម ស្រស់ អភិបាលរងខេត្ត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកកិច្ចប្រជុំស្ដីពី “ការពង្រឹងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់” ។

មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត