
រដ្ឋបាលខេត្តកំពង់ស្ពឺប្រារព្ធពិធីថ្វាយព្រះពរដល់ព្រះមហាក្សត្រក្នុងឱកាសចម្រើព្រះជន្ម៧៣យាងចូល៧៤ព្រះវស្សា
AKP កំពង់ស្ពឺ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦--រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំព្រះរាជពិធីចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម៧៣ យាងចូល ៧៤ព្រះវស្សា។ពិធីនេះត្រូវបានរៀបចំធ្វើនៅក្នុងរដ្ឋបាលខេត្តកំពង់ស្ពឺ ដោយមានការចូលរួមជាអធិបតីពីឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត លោក លោកស្រីជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ អភិបាលក្រុងស្រុក និងសិស្សានុសិស្សប្រមាណជិត៥០០នាក់។








