ឯកឧត្តម ទេព អស្នារិទ្ធ៖ យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី១ ដែលបានបញ្ចប់ទៅត្រូវបានអនុវត្តនៅទូទាំងប្រទេសដោយជោគជ័យ

ឯកឧត្តម ទេព អស្នារិទ្ធ៖ យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី១ ដែលបានបញ្ចប់ទៅត្រូវបានអនុវត្តនៅទូទាំងប្រទេសដោយជោគជ័យ

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មានបានថ្លែងថា "យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី១" ដែលបានធ្វើឡើងចាប់ពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៦ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវបានអនុវត្តនៅទូទាំងប្រទេសដោយជោគជ័យ ក្នុងគោលដៅលើកកម្ពស់សន្តិសុខព័ត៌មាននៅកម្ពុជា ដែលជាគោលដៅយុទ្ធសាស្ត្រអាទិភាពរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ហើយនៅពេលនេះក្រសួងព័ត៌មានបានដាក់ឱ្យអនុវត្តក្នុង ជំហានទី២ជាបន្តទៀត។ ក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពីការអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២ នៅទីស្តីការក្រសួងព័ត៌មាន នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ទេព អស្នារិទ្ធ បានលើកឡើងថា យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី១ ត្រូវបានប្រើប្រាស់នូវមធ្យោបាយក្នុងការផ្សព្វផ្សាយដោយផ្ទាល់ តាមរយៈការរៀបចំព្រឹត្តិការណ៍តាមទីប្រជុំជននានាចំនួនជាង ៥០០លើក និងការផ្សាយតាមរយៈផ្ទាំងប៉ាណូនៅតាមបណ្តារាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ដោយយុទ្ធនាការបានចាក់បញ្ចូលនូវមាតិកាបែបអប់រំក្នុងគ្រប់ទម្រង់ចម្រុះទាំងតាមប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងឌីជីថលចំនួនជាង ៤៣០០០មាតិកា ក្នុងនោះគឺមានខ្លឹមសារក្នុងការលើកកម្ពស់អក្ខរកម្មព័ត៌មានប្រមាណជិត ៤០០០កម្រងមាតិកា ដោយការផ្សាយទាំងអស់នេះគឺទទួលបាននូវការតាមដាន និងចូលមើលក្នុងចំណោមពលរដ្ឋ រួមទាំងការចែករំលែកបន្តសរុបជាង ៨,៤លានដងនៅក្នុងយុទ្ធនាការទាំងមូល។ មិនតែប៉ុណ្ណោះសារអប់រំក៏ត្រូវបាន បញ្ជូនតាមរយៈប្រព័ន្ធសារចល័ត SMS ទៅដល់ដៃអ្នកប្រើប្រាស់ទូរស័ព្ទដៃចំនួន ២៣លានអង្គ/នាក់នៅទូទាំងប្រទេសកម្ពុជា។ ឯកឧត្តមអនុរដ្ឋលេខាធិការបានបន្តថា សម្រាប់ការអនុវត្តនូវយុទ្ធនាការខាងលើនេះក្រសួងព័ត៌មានបានសហការជាមួយរដ្ឋបាលរាជធានី ខេត្តទាំង២៥ រួមនឹងវិស័យឯកជនដែលមានលេខាធិការដ្ឋាន និងមន្ទីរ ព័ត៌មាន ដែលជាសេនាធិការគឺជាអ្នកសម្របសម្រួលការរៀបចំសកម្មភាពនៅលើទីវាល និងនៅលើបណ្តាញទំនាក់ទំនងសង្គម ដោយសហការយ៉ាងជិតស្និទ្ធ និងមានការចូលរួមពីតំណាងរដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរ និងតួអង្គពាក់ព័ន្ធ រួមមាន អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាបណ្តាញសង្គម សិស្ស និស្សិត អាជីវករ អ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមនឹងពលរដ្ឋទូទៅផងដែរ។ ឯកឧត្តមបានគូស បញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងនៅក្នុងយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយនេះបានរួមចំណែកយ៉ាងសំខាន់ ដែលធ្វើឱ្យបណ្តាប្រទេសកម្នុងតំបន់ទទួលស្គាល់ថាកម្ពុជាគឺជាប្រទេសគំរូមួយសម្រាប់ការរៀបចំការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ព័ត៌មានបំភ្លៃ និងព័ត៌មានដែលបង្កើតឡើងដោយគោលបំណងទុចរិតដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI។ ឯកឧត្តម ទេព អស្នារិទ្ធ បានបញ្ជាក់បន្ថែម៖ យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនេះបានក្លាយជានិមិត្តរូបនៃការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកប្រើបណ្តាញសង្គមសកម្មសម្រាប់ការការទទួលព័ត៌មាននៅទូទាំងប្រទេស៕

ព័ត៌មានពាក់ព័ន្ធ

មន្ទីរ​ព័ត៌មាន រាជធានី ភ្នំពេញ បើកយុទ្ធនាការ​ផ្សព្វ​ផ្សាយ​ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២
មន្ទីរ​ព័ត៌មាន រាជធានី ភ្នំពេញ បើកយុទ្ធនាការ​ផ្សព្វ​ផ្សាយ​ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២
មន្ទីរ​ព័ត៌មាន រាជធានី ភ្នំពេញ បានបើកដំណើរការជាផ្លូវការនូវយុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដោយផ្ដោតសំខាន់លើការពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន។ យុទ្ធនាការនេះត្រូវបានបើក ដំណើរការដោយ​ លោកស្រី.​ពេជ​ សុី​ធឿន. ប្រធាន​មន្ទីរ​ព័ត៌មាន​រាជធានី​ភ្នំពេញ​ និង​មាន​ការ​ចូល​រួម​ពី​សំណាក់.លោក​ លោកស្រីតំណាងអភិបាល​នៃ​គណៈ​អភិបាលខណ្ឌ៧មករា​ លោក​លោកស្រី​តំណាង​ មន្ទីរ​អប់រំ​យុវជន​និង​កីឡា​រាជធានី​ភ្នំពេញ​ លោក​គ្រូ​ អ្នក​គ្រូ​ សិស្ស​សាលា​ចំនួន​ជាង.១៥០០ នាក់​នៅបរិវេណវិទ្យាល័យ បាក់​ទូក​ រាជធានីភ្នំពេញ។
ប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចរឹងមាំ និងមានកំណើនចំណូលពន្ធបានល្អប្រសើរ​។ ការវិវត្តជាវិជ្ជមាននេះ តម្រូវឱ្យមានការពង្រីក និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្លើយតបនឹងទំហំការងារ និងនិរន្តរភាពជាតិ ជាក់ស្តែងសមិទ្ធផលអគារទីស្នាក់ការកណ្ដាលនៃអគ្គនាយកដ្ឋានពន្ធដារត្រូវបានសាងសង់ដើម្បីដោះស្រាយបញ្ហាប្រឈម និងដើម្បីអាចគាំទ្រដល់ការប្រមូលចំណូល ការផ្ដល់សេវាជូនអ្នកជាប់ពន្ធ និងការបន្តកែទម្រង់រដ្ឋបាល សារពើពន្ធឱ្យកាន់តែមានភាពទំនើប វិជ្ជាជីវៈខ្ពស់ និងឆ្លាតវៃ ស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ។
កាតព្វកិច្ចយោធាមិនមែនជាបន្ទុក តែជាឱកាសមាសសម្រាប់យុវជនក្នុងការរួមចំណែកការពារជាតិ
កាតព្វកិច្ចយោធាមិនមែនជាបន្ទុក តែជាឱកាសមាសសម្រាប់យុវជនក្នុងការរួមចំណែកការពារជាតិ
នៅក្នុងរបត់ថ្មីមួយនៃការត្រៀមលក្ខណៈ និងពង្រឹងកម្លាំងការពារជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានគូសបញ្ជាក់យ៉ាងច្បាស់ៗថា ការអនុវត្តច្បាប់កាតព្វកិច្ចយោធា មិនមែនជាបន្ទុកធ្ងន់ធ្ងរសម្រាប់សង្គម ឬយុវជនជំនាន់ក្រោយនោះឡើយ ប៉ុន្តែវាគឺជា «ឱកាសមាស» ក្នុងការចូលរួមចំណែកការពារបូរណភាពទឹកដី និងបម្រើជាតិមាតុភូមិ។
លោក ទូច សុឃៈ ពញ្ញាក់ស្មារតីមន្ត្រីនគរបាលជាតិ កុំឱ្យភ្លេចភារកិច្ចស្នូលទាំង១៥!
លោក ទូច សុឃៈ ពញ្ញាក់ស្មារតីមន្ត្រីនគរបាលជាតិ កុំឱ្យភ្លេចភារកិច្ចស្នូលទាំង១៥!
ក្នុងគោលបំណងពញ្ញាក់ស្មារតី និងរម្លឹកឡើងវិញនូវភារកិច្ចស្នូលសំខាន់ៗ របស់មន្ត្រីនគរបាលជាតិ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកយកខ្លឹមសារនៃប្រកាសលេខ៨៧៣ ស្តីពី បទវិន័យនគរបាលជាតិកម្ពុជា ត្រង់ជំពូកទី៣ ប្រការ៩ មកអត្ថាធិប្បាយបង្ហាញ និងរំលឹកឡើងវិញនូវភារកិច្ចស្នូលចំនួន១៥ចំណុច ដែលមន្ត្រីនគរបាលជាតិគ្រប់រូបត្រូវយល់ដឹង និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនបំផុត ក្នុងគោលដៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គមជាតិ។

ព័ត៌មានថ្មីៗ

ព័ត៌មានសិក្ខាសាលាស្តីពីការធ្វើសមាហរណកម្មសកម្មភាពឆ្លើយ តបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ សង្កាត់ និងការផ្សព្វផ្សាយនិយាមប្រតិបត្តិថ្នាក់ក្រោមជាតិ
២៩ ឧសភា ២០២៦

សិក្ខាសាលាស្តីពីការធ្វើសមាហរណកម្មសកម្មភាពឆ្លើយ តបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ សង្កាត់ និងការផ្សព្វផ្សាយនិយាមប្រតិបត្តិថ្នាក់ក្រោមជាតិ

នៅសាលប្រជុំផ្ទះសំណាក់ដូនកែវ មានរៀបចំសិក្ខា សាលាដ៏មានសារៈសំខាន់មួយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកជំទាវ ឡុង បូណារេត អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ។

មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ព័ត៌មានប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកត្រាំកក់ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់គ្រួសារប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារគ្រោះធម្មជាតិខ្យល់កន្រ្តាក់
១ មិថុនា ២០២៦

ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកត្រាំកក់ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់គ្រួសារប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារគ្រោះធម្មជាតិខ្យល់កន្រ្តាក់

លោក កេត ម៉ៅ អភិបាល នៃគណៈអភិបាលស្រុកត្រាំកក់ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់គ្រួសារប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារគ្រោះធម្មជាតិខ្យល់កន្រ្តាក់ (កាលពីថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៦) ចំនួន ០៤ គ្រួសារ ស្ថិតនៅភូមិពោធិដុះ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។

មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ព័ត៌មានថវិកាមរណៈសង្គ្រោះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបាននាំយកទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន
២៩ ឧសភា ២០២៦

ថវិកាមរណៈសង្គ្រោះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបាននាំយកទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន

លោក ភួន ឈីម អភិបាល នៃគណៈអភិបាល ស្រុកកោះអណ្ដែត ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយគ្រួសារសពលោក កង កាន ដែលជា សមាជិកសមាគមអតីតយុទ្ធជន និងជានិវត្តជនកម្ពុជាខេត្តតាកែវ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ។ ពិធីនេះបានប្រព្រឹត្តទៅនៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិត្រពាំងកក់ ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត។

មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ព័ត៌មានរដ្ឋបាលខេត្តតាកែវ បើកកិច្ចប្រជុំពង្រឹងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់
២៩ ឧសភា ២០២៦

រដ្ឋបាលខេត្តតាកែវ បើកកិច្ចប្រជុំពង្រឹងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់

លោក ញ៉ែម ស្រស់ អភិបាលរងខេត្ត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកកិច្ចប្រជុំស្ដីពី “ការពង្រឹងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់” ។

មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត