ព្រឹត្តិការណ៍

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញប្រគល់ រថយន្ត Ambulance ១ គ្រឿង ជូនមណ្ឌលសុខភាពអណ្តូងទឹក ដែលជាហិរញ្ញប្បទានបន្ថែមធនាគារអភិវឌ្ឍន៍អាស៊ី(គម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ)
កជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញប្រគល់ រថយន្ត Ambulance ១ គ្រឿង ជូនមណ្ឌលសុខភាពអណ្តូងទឹក ដែលជាហិរញ្ញប្បទានបន្ថែមធនាគារអភិវឌ្ឍន៍អាស៊ី(គម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ)។ ថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមិ

សន្ដិសុខសង្គម

អាជ្ញាធរឆ្មក់បង្រ្កាបទីតាំងឆបោកកណ្ដាលក្រុងប៉ោយប៉ែត ក្រសោបបានជនជនជាតិវៀតណាម១០១នាក់
អគារធំមួយ ស្ថិតក្នុងសង្កាត់សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធរឆ្មក់បង្ក្រាប ដោយឃាត់ខ្លួនជនបរទេសបានចំនួន១០១នាក់ ពាក់ព័ន្ធការប្រព្រឹត្តិអំពើឆបោកលុយឆ្លងប្រទេស នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ...។

ការអភិវឌ្ឍ

ឯកឧត្តម ទេព អស្នារិទ្ធ៖ យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី១ ដែលបានបញ្ចប់ទៅត្រូវបានអនុវត្តនៅទូទាំងប្រទេសដោយជោគជ័យ
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មានបានថ្លែងថា "យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី១" ដែលបានធ្វើឡើងចាប់ពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៦ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវបានអនុវត្តនៅទូទាំងប្រទេសដោយជោគជ័យ ក្នុងគោលដៅលើកកម្ពស់សន្តិសុខព័ត៌មាននៅកម្ពុជា ដែលជាគោលដៅយុទ្ធសាស្ត្រអាទិភាពរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ហើយនៅពេលនេះក្រសួងព័ត៌មានបានដាក់ឱ្យអនុវត្តក្នុង ជំហានទី២ជាបន្តទៀត។
ក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពីការអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២ នៅទីស្តីការក្រសួងព័ត៌មាន នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ទេព អស្នារិទ្ធ បានលើកឡើងថា យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី១ ត្រូវបានប្រើប្រាស់នូវមធ្យោបាយក្នុងការផ្សព្វផ្សាយដោយផ្ទាល់ តាមរយៈការរៀបចំព្រឹត្តិការណ៍តាមទីប្រជុំជននានាចំនួនជាង ៥០០លើក និងការផ្សាយតាមរយៈផ្ទាំងប៉ាណូនៅតាមបណ្តារាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ដោយយុទ្ធនាការបានចាក់បញ្ចូលនូវមាតិកាបែបអប់រំក្នុងគ្រប់ទម្រង់ចម្រុះទាំងតាមប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងឌីជីថលចំនួនជាង ៤៣០០០មាតិកា ក្នុងនោះគឺមានខ្លឹមសារក្នុងការលើកកម្ពស់អក្ខរកម្មព័ត៌មានប្រមាណជិត ៤០០០កម្រងមាតិកា ដោយការផ្សាយទាំងអស់នេះគឺទទួលបាននូវការតាមដាន និងចូលមើលក្នុងចំណោមពលរដ្ឋ រួមទាំងការចែករំលែកបន្តសរុបជាង ៨,៤លានដងនៅក្នុងយុទ្ធនាការទាំងមូល។ មិនតែប៉ុណ្ណោះសារអប់រំក៏ត្រូវបាន បញ្ជូនតាមរយៈប្រព័ន្ធសារចល័ត SMS ទៅដល់ដៃអ្នកប្រើប្រាស់ទូរស័ព្ទដៃចំនួន ២៣លានអង្គ/នាក់នៅទូទាំងប្រទេសកម្ពុជា។
ឯកឧត្តមអនុរដ្ឋលេខាធិការបានបន្តថា សម្រាប់ការអនុវត្តនូវយុទ្ធនាការខាងលើនេះក្រសួងព័ត៌មានបានសហការជាមួយរដ្ឋបាលរាជធានី ខេត្តទាំង២៥ រួមនឹងវិស័យឯកជនដែលមានលេខាធិការដ្ឋាន និងមន្ទីរ ព័ត៌មាន ដែលជាសេនាធិការគឺជាអ្នកសម្របសម្រួលការរៀបចំសកម្មភាពនៅលើទីវាល និងនៅលើបណ្តាញទំនាក់ទំនងសង្គម ដោយសហការយ៉ាងជិតស្និទ្ធ និងមានការចូលរួមពីតំណាងរដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរ និងតួអង្គពាក់ព័ន្ធ រួមមាន អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាបណ្តាញសង្គម សិស្ស និស្សិត អាជីវករ អ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមនឹងពលរដ្ឋទូទៅផងដែរ។ ឯកឧត្តមបានគូស បញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងនៅក្នុងយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយនេះបានរួមចំណែកយ៉ាងសំខាន់ ដែលធ្វើឱ្យបណ្តាប្រទេសកម្នុងតំបន់ទទួលស្គាល់ថាកម្ពុជាគឺជាប្រទេសគំរូមួយសម្រាប់ការរៀបចំការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ព័ត៌មានបំភ្លៃ និងព័ត៌មានដែលបង្កើតឡើងដោយគោលបំណងទុចរិតដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI។
ឯកឧត្តម ទេព អស្នារិទ្ធ បានបញ្ជាក់បន្ថែម៖ យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនេះបានក្លាយជានិមិត្តរូបនៃការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកប្រើបណ្តាញសង្គមសកម្មសម្រាប់ការការទទួលព័ត៌មាននៅទូទាំងប្រទេស៕

ព្រឹត្តិការណ៍

ឯកឧត្តម មាន ចាន់យ៉ាដា អញ្ជើញអមដំណើរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងពិធីសម្ពោធរង្វង់មូលព្រះវិស្ណុគង់លើគ្រុឌ នៅខេត្តសៀមរាប
ឯកឧត្តម មាន ចាន់យ៉ាដា អញ្ជើញអមដំណើរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងពិធីសម្ពោធរង្វង់មូលព្រះវិស្ណុគង់លើគ្រុឌ នៅខេត្តសៀមរាប
[សៀមរាប] ៖ នាព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ «រង្វង់មូលព្រះវិស្ណុគង់លើគ្រុឌ» ស្ថិតនៅចំណុចរង្វង់មូលមុខគ្រុឌ ។

ការអភិវឌ្ឍ

ឯកឧត្តម ថង សាវុន ចុះពិនិត្យស្ថានភាពចំការកាហ្វេរបស់ប្រជាកសិករ ដើម្បីស្វែងយល់ពីការដាំដុះ ការថែទាំ និងផលិតភាពកាហ្វេជាក់ស្តែង
ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចុះពិនិត្យស្ថានភាពចំការកាហ្វេរបស់ប្រជាកសិករ នៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ដើម្បីស្វែងយល់ពីការដាំដុះ ការថែទាំ និងផលិតភាពកាហ្វេជាក់ស្តែង។
ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍អំពីសាវតានៃដំណាំកាហ្វេថា ខេត្តមណ្ឌលគិរីជាខេត្តភូមិភាគឦសាន ដែលមានលក្ខណៈពិសេសដាច់គេ ដោយសារជាតំបន់ខ្ពង់រាប មានអាកាសធាតុត្រជាក់ពេញមួយឆ្នាំ និងសម្បូរទៅដោយដីក្រហមមានជីវជាតិ ដែលជាលក្ខខណ្ឌធម្មជាតិដ៏វិសេសវិសាលបំផុតសម្រាប់ដំណាំកាហ្វេ។ ទោះបីជាតំបន់ខ្លះមានភូមិសាស្ត្រខ្ពស់ជាងនេះ ដូចជាតំបន់ឱរ៉ាល់ តំបន់ភ្នំបូកគោ ឬខេត្តរតនគិរីក្ដី ក៏មិនអាចផ្ដល់អំណោយផលល្អដូចភូមិសាស្ត្រមណ្ឌលគិរី ដែលមានកម្ពស់ខ្ពស់បំផុតរហូតដល់ ៩០០ម៉ែត្រ និងមធ្យម ៧០០ម៉ែត្រ ពីកម្រិតទឹកសមុទ្រនោះទេ។ កម្ពស់ដ៏សមស្របនេះហើយ ដែលធ្វើឱ្យគ្រាប់កាហ្វេមណ្ឌលគិរីមានឱជារសឈ្ងុយឆ្ងាញ់ប្លែក និងដក់ជាប់ក្នុងចិត្តមិត្តអ្នកស្នេហាកាហ្វេគ្រប់រូប។
បច្ចុប្បន្ននេះ ក្រោមការជំរុញបន្ថែមពីមន្ត្រីជំនាញ ការដាំដុះដំណាំកាហ្វេមានការកើនឡើងគួរឱ្យកត់សម្គាល់។ យោងតាមតួលេខរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បច្ចុប្បន្នផ្ទៃដីដាំដុះកាហ្វេមានចំនួន ៥៨០ ជាងហិកតា ដោយផ្ដល់ទិន្នផលប្រមូលផលប្រហែល ១,៦០០ តោន ក្នុងមួយឆ្នាំ។ ឯកឧត្តមអភិបាលខេត្ត បានបង្ហាញការរំពឹងទុកយ៉ាងមុតមាំថា នៅចុងឆ្នាំនេះ តាមរយៈការចូលរួមវិនិយោគយ៉ាងសកម្មពីវិស័យឯកជន ផ្ទៃដីដាំដុះកាហ្វេនៅក្នុងខេត្តទាំងមូលអាចនឹងហក់ឡើងរហូតដល់ទៅជាង ៦០០ ហិកតា។
កាលអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ (សង្ក្រាន្តសែនមនោរម្យ) កន្លងទៅនេះ រដ្ឋបាលខេត្តមណ្ឌលគិរីបានបង្កើតព្រឹត្តិការណ៍ដ៏គួរឱ្យទាក់ទាញ ដោយបានរៀបចំស្ដង់តាំងបង្ហាញផលិតផលកាហ្វេប្រចាំខេត្តយ៉ាងអធិកអធម។ រៀបចំចែកជូនកាហ្វេមណ្ឌលគិរីដោយឥតគិតថ្លៃ សរុបចំនួនរហូតដល់ ៦,០០០ កែវ ជូនដល់មហាជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកកម្សាន្ត។
ឯកឧត្តម ថង សាវុន បានបន្តថា ដោយបច្ចុប្បន្នមានការចូលរួមយ៉ាងសកម្មពីក្រុមហ៊ុនធំៗមួយចំនួន ដែលបានវិនិយោគទាំងលើការដាំដុះ និងការបង្កើតរោងចក្រកែច្នៃ ហើយមន្ត្រីជំនាញនៃមន្ទីរកសិកម្ម បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកទឹកចិត្ត និងជួយជ្រោមជ្រែងដល់បងប្អូនកសិករដែលមានដីទំនេរ ឬដីដែលដាំដំណាំផ្សេងៗមិនសូវហុចផល ឱ្យងាកមកដាំដុះកាហ្វេវិញ និងបណ្ដុះបណ្ដាលបច្ចេកទេសថែទាំ ក្នុងទម្រង់ជាកសិកម្មកិច្ចសន្យា ដែលធានាបានទាំងទិន្នផល និងស្ថិរភាពតម្លៃជូនកសិករ។
សម្រាប់ទីផ្សារបច្ចុប្បន្ន គ្រាប់កាហ្វេស្រស់ មានតម្លៃ ៤,០០០ រៀល ក្នុងមួយគីឡូក្រាម។ចំណែកគ្រាប់កាហ្វេស្ងួត មានតម្លៃចាប់ពី ៩ ០០០រៀល ទៅជាង ១០ ០០០ រៀល ក្នុងមួយគីឡូក្រាម (តម្លៃអាចប្រែប្រួលទៅតាមគុណភាព និងប្រភេទពូជកាហ្វេនីមួយៗ)៕

ការអភិវឌ្ឍ

ផ្លូវបេតុងអារមេ ប្រវែង ជិត៤ គីឡូម៉ែត្រ នៅភូមិវើនសៃ ឃុំវើនសៃ ស្រុកវើនសៃ មានតម្លៃជាង ១លាន ដុល្លា ជាអំណោយរបស់សប្បុរសជន ត្រូវបានសម្ពោធដាក់អោយប្រើ ប្រាស់ជាផ្លូវការ
ពិធីសម្ពោធ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម
ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម
ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ដោយមានចូលរួមពី អភិបាលរងខេត្ត
លោក លោកស្រី ប្រធានមន្ទី អង្គភាព លោកមេបញ្ជាការ មេបញ្ជាការរងកងកម្លាំង ប្រដាប់អាវុធទាំងបីក្រុមប្រឹក្សា
ស្រុក លោកអភិបាលស្រុក មេឃុំ មេភូមិតំណាងក្រុម
ហ៊ុន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

សេចក្តីជូនដំណឹង

គណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារខេត្តកំពង់ធំ និងអង្គការសង្រ្គោះជនទុរគត និងមនុស្សចាស់ អញ្ជើញចុះសួរសុខទុក្ខ នាំយកអំណោយប្រគល់ជូនគ្រួសារដែលមានជីវភាពខ្វះខាត០៣គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក
គណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារខេត្តកំពង់ធំ និងអង្គការសង្រ្គោះជនទុរគត និងមនុស្សចាស់ អញ្ជើញចុះសួរសុខទុក្ខ នាំយកអំណោយប្រគល់ជូនគ្រួសារដែលមានជីវភាពខ្វះខាត០៣គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក

នយោបាយ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារ៦មករាសមិទ្ធផលនានានៅមន្ទីរគណៈកម្មាធិការគណបក្សខេត្ត និងសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៃខេត្តព្រៃវែង
នៅព្រឹកថ្ងៃសៅរ៍ ១៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញសម្ពោធអគារ៦មករា សមិទ្ធផលនានានៅមន្ទីរគណៈកម្មាធិការគណបក្សខេត្ត និងសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៃខេត្តព្រៃវែង
ចំនួន១,៣១១នាក់ ដែលពិធីនេះបានធ្វើឡើងនៅសាលប្រជុំអគារ៦មករា នៃមន្ទីរគណបក្សខេត្តព្រៃវែង។

ព្រឹត្តិការណ៍

ព្រះសង្ឃ និងសប្បុរសជនក្នុងស្រុកសូទ្រនិគម នាំយកគ្រឿងឧបភោគបរិភោគ ប្រគល់ជូនកងទ័ពជួរមុខការពារព្រំដែនខេត្តព្រះវិហារ
ព្រះសង្ឃ និងសប្បុរសជនក្នុងស្រុកសូទ្រនិគម នាំយកគ្រឿងឧបភោគបរិភោគ ប្រគល់ជូនកងទ័ពជួរមុខការពារព្រំដែនខេត្តព្រះវិហារ
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ព្រះសង្ឃ និងសប្បុរសជននៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនប្រគល់ជូនដល់កងកម្លាំងដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ដែលសកម្មភាពសប្បុរសធម៌នេះ ដឹកនាំដោយផ្ទាល់ពីសំណាក់ ព្រះគ្រូចៅអធិការវត្តព្រះបាទបួនឋាន, វត្តបន្ទាយក្បាលចិន និងវត្តឈូកត្រសាលរស្មីមានជ័យ រួមនឹងសប្បុរសជនជាច្រើនរូបទៀត។
ក្នុងឱកាសនោះ ព្រះគ្រូ ពៅ ផល្លី ចៅអធិការវត្តឈូកត្រសាលរស្មីមានជ័យ មានថេរដីកាថា ការនាំយកនូវគ្រឿងឧបភោគបរិភោគមកជូនបងប្អូនកងទ័ពនាពេលនេះ គឺស្ដែងចេញពីទឹកចិត្ត និងការដឹងគុណយ៉ាងជ្រាលជ្រៅរបស់ព្រះសង្ឃ ក៏ដូចជាពុទ្ធបរិស័ទនៅសមរភូមិក្រោយ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់បងប្អូនកងទ័ព ដែលបានលះបង់កម្លាំងកាយចិត្ត ជម្នះរាល់ការលំបាក ដើម្បីការពារបូរណភាពទឹកដី និងសុខសន្តិភាពជូនជាតិមាតុភូមិ។ ទោះបីជាគ្រឿងឧបភោគបរិភោគទាំងនេះមានចំនួនមិនច្រើនលើសលប់ ប៉ុន្តែវាជាសក្ខីកម្មបញ្ជាក់ពីសាមគ្គីភាព និងជាកម្លាំងចិត្តដ៏កក់ក្ដៅ ជូនដល់កងកម្លាំងជួរមុខរបស់យើងឱ្យបន្តស្មារតីស្នេហាជាតិដ៏រឹងមាំតទៅមុខទៀត។
ជាការឆ្លើយតប តំណាងបញ្ជាការដ្ឋានកងទ័ពជួរមុខប្រចាំទិសខេត្តព្រះវិហារ បានសម្ដែងនូវសេចក្ដីត្រេកអរ ចំពោះព្រះតេជគុណគ្រប់ព្រះអង្គ និងសប្បុរសជនទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ នឹកគិតដល់សុខទុក្ខរបស់កងទ័ពគ្រប់ពេលវេលា។ ជំនួយឧបត្ថម្ភទាំងអស់នេះ ជាការជួយសម្រាលការលំបាក និងការហូបចុកប្រចាំថ្ងៃរបស់បងប្អូនកងទ័ពជួរមុខ ហើយវត្ថុបំណងដ៏ល្អប្រពៃរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋ នឹងក្លាយជាកម្លាំងចលករញ៉ាំងឱ្យកងកម្លាំងទាំងអស់ កាន់តែប្ដេជ្ញាចិត្តខ្ពស់ក្នុងការការពារទឹកដី។
សូមបញ្ជាក់ថា អំណោយសប្បុរសធម៌ដែលបានប្រគល់ជូនកងទ័ពនាឱកាសនោះ រួមមាន៖ ទឹកបរិសុទ្ធ មី ត្រីខ ត្រីឆ្អើរ ត្រីងៀតនិងគ្រឿងទេស,ព្រមទាំងថវិកាមួយចំនួន ដែលជាការចូលរួមចំណែកដោយសេចក្ដីជ្រះថ្លាចេញពីបេះដូងរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋស្រុកសូទ្រនិគម ខេត្តសៀមរាប៕
អត្ថបទ និងរូបភាព៖ លោក ឡៃ បញ្ញា
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

ព្រឹត្តិការណ៍

រដ្ឋបាលខេត្តកណ្តាលរៀបចំពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តកណ្តាល
រដ្ឋបាលខេត្តកណ្តាលរៀបចំពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តកណ្តាល

វប្បធម៌

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការធានាសន្តិសុខព័ត៌មានឌីជីថល គឺជាខែលការពារប្រយោជន៍សាធារណៈ និងស្ថិរភាពសង្គមជាតិ
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភត្រា រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការលើកម្ពស់សន្តិសុខ និងសុវត្ថិភាពព័ត៌មានក្នុងប្រព័ន្ធផ្សព្វផ្សាយឌីជីថល មិនត្រឹមតែជាកិច្ចការបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែគឺជាអាទិភាពយុទ្ធសាស្ត្រធំបំផុត ដើម្បីកសាង «ខែលការពារ» ផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងថែរក្សាសុខសន្តិភាពក្នុងសម័យបច្ចេកវិទ្យាទំនើប។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសឯកឧត្តមអញ្ជើញបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយវគ្គពី.នៅវិទ្យាល័យ ហ៊ុន សែន.ប៊ុនរ៉ានី វត្តភ្នំ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។ ក្នុងពិធីនោះដែរ មានវត្តមានចូលរួមរបស់ឯកឧត្តម លោកជំទាវលោកលោកស្រី.តំណាងអភិបាលរាជធានីភ្នំពេញ. ប្រធាន.អនុប្រធានមន្ទីរព័ត៌មានទូទាំង២៥.រាជធានីខេត្ត.និងលោកគ្រូអ្នកគ្រូសិស្សសាលាចំនួន២៥០៩នាក់ ។
ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងពីហានិភ័យនៃព័ត៌មានក្លែងក្លាយ ស្របពេលជាមួយនឹងការវិវត្តយ៉ាងរហ័សនៃបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ដែលត្រូវក្រុមអមិត្ត និងក្រុមអគតិនៅក្រៅប្រទេសប្រើប្រាស់សម្រាប់ការផ្សាយមានលក្ខណៈបំភ្លៃ បំផ្លើស និងបង្កការយល់ច្រឡំក្នុងសាធារណមតិលើស្ថានភាពក្នុងសង្គម និងវិស័យអភិវឌ្ឍន៍ ដែលរាជរដ្ឋាភិបាលបាន និងកំពុងលើកស្ទួយ ជាមួយភាពរីកចម្រើនឥតឈប់ឈរ។ ឯកឧត្តមរដ្ឋមន្ត្រីបានប្រសាសន៍បន្ថែមថា ការបង្កើត និងផ្សាយព័ត៌មានក្លែងក្លាយទាំងនេះ ក៏ត្រូវបានធ្វើឡើងក្នុងបំណងបង្កចលាចលក្នុងសង្គម ជាពិសេសការបំភ្លៃ បំផ្លើស សាច់រឿង និងប្រធានបទពាក់ព័ន្ធនឹងបញ្ហាព្រំដែន ក្នុងអំឡុង និងក្រោយសង្រ្គាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា ហើយនៅពេលនោះប្រសិនបើកម្ពុជាមិនមានវិធានការម៉ត់ចត់ដើម្បីទប់ស្កាត់ឱ្យទាន់ពេលវេលាទេនោះ សង្គមជាតិអាចនឹងធ្លាក់ក្នុងស្ថានភាពវឹកវរជាមិនខាន។
ឯកឧត្តមបានរម្លឹកថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត.នាយករដ្ឋមន្ត្រី ក្រសួងព័ត៌មានបានអនុវត្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ (Say No to Fake News)ដំណាក់កាលទី១ ឆ្នាំ២០២៥.និងដំណាក់កាលទី២០២៦.» ដោយបានផ្សព្វផ្សាយដល់អ្នកប្រើប្រាស់យបណ្តាញសង្គមយ៉ាងទូលំទូលាយក្នុងប្រទេស។ ឯកឧត្តមរដ្ឋមន្ត្រីបានចាត់ទុកថា យុទ្ធនាការនេះបានក្លាយជាយន្តការការពារប្រជាពលរដ្ឋពីគ្រោះថ្នាក់ និងហានិភ័យនៃព័ត៌មានក្លែងក្លាយ និងបានបន្សុទ្ធបរិយាកាសព័ត៌មាន និងបង្កើនកម្រិតអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយសាធារណៈ។
ឯកឧត្តមបញ្ជាក់ថា៖ «យុទ្ធនាការនេះ គឺជាមធ្យោបាយ និងជាយន្តការមួយដ៏រឹងមាំ រួមចំណែកយ៉ាងខ្លាំងក្នុងការគ្រប់គ្រងសមរភូមិព័ត៌មាន ពិសេសទប់ស្កាត់ការរីកសាយភាយព័ត៌មានបែបបំពុល ដែលជះផលអវិជ្ជមានដល់សង្គម។ យន្តការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន ដោយសម្របសម្រួលជាមួយក្រសួងស្ថាប័ន និងយន្តការព័ត៌មាននិងសាធារណមតិរាជធានី-ខេត្ត បានទប់ស្កាត់ការសាយភាយនៃព័ត៌មានបែបប្រឌិត ក្លែងបន្លំគ្រប់សព្វបែបយ៉ាង រួមទាំងការបង្កើត និងការផ្សាយព័ត៌មានក្លែងក្លាយដោយបច្ចេកវិទ្យា AI ដែលមានប្រភពពីប្រទេសថៃផងក្នុងពេលនៃសង្រ្គាមឈ្លានពានមកលើកម្ពុជា។ »
ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បន្ថែមថា ក្រសួងព័ត៌មាន និងមន្ទីរព័ត៌មានទាំង២៥រាជធានី-ខេត្ត នឹងបន្តលើកកម្ពស់ការអប់រំ និងផ្សព្វផ្សាយ ក្នុងក្របខណ្ឌយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដើម្បីបន្តពង្រឹងកម្រិតអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយជូនដល់ប្រជាជនកម្ពុជា ពិសេសពលរដ្ឋវ័យក្មេងទាំងអស់នៅទូទាំងប្រទេស។
ក្នុងន័យនេះដែរ ឯកឧត្តម បានជំរុញដល់បណ្តាញព័ត៌មានរបស់រដ្ឋទាំងថ្នាក់ជាតិ និងក្រោមជាតិ ដែលមានមន្ទីរព័ត៌មានគ្រប់រាជធានីខេត្តទូទាំងប្រទេស ត្រូវបង្កើនសមត្ថភាពក្នុងការប្រើប្រាស់បណ្តាញសង្គមដែលមានឥទ្ធិពលដូចជា Facebook, Telegram, YouTube និង TikTok ប្រកបដោយគុណភាព ដើម្បីផ្សព្វផ្សាយការពិតឱ្យបានលឿន និងទូលំទូលាយ ព្រមទាំងឆ្លើយតបជាមួយការពន្យល់ និងការបំភ្លឺនូវរាល់ចម្ងល់ផ្សេងៗ ដើម្បីជាគ្រឹះនៃភាពនឹងនរក្នុងស្មារតី និងជំនឿចិត្តខ្លាំងឡើងពីសំណាក់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវដល់សិស្សានុសិស្ស ប្រជាពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងចេះវិភាគព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងជឿ ឬចែករំលែកបន្ត ខណៈដែលការយល់ដឹងពីរបៀបការពារទិន្នន័យផ្ទាល់ខ្លួន គឺជាខែលការពារដ៏រឹងមាំបំផុតប្រឆាំងនឹងក្រុមជនខិលខូចដែលប៉ុនប៉ងបោកប្រាស់ក្នុងគោលដៅទាញយកផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុ នយោបាយ ឬបង្កចលាចលក្នុងសង្គមជាតិ៕

ព្រឹត្តិការណ៍

ខេត្តប៉ៃលិន ប្រារព្ធខួបលើកទី១៩ ទិវា «អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ខែឧសភា ឆ្នាំ២០២៦»
ប៉ៃលិន៖ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ខេត្តប៉ៃលិន បានប្រារព្ធខួបលើកទី១៩ ទិវា «អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ខែឧសភា» ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ដើម្បីរំឭកអំពីវីរភាព និងផ្តល់កិត្តិយសឱ្យស័ក្តិសមទៅនឹងគុណបំណាច់របស់អតីតយុទ្ធជន ចំពោះជាតិ និងប្រជាជនកម្ពុជា។


