ព្រះសង្ឃ និងសប្បុរសជនក្នុងស្រុកសូទ្រនិគម នាំយកគ្រឿងឧបភោគបរិភោគ ប្រគល់ជូនកងទ័ពជួរមុខការពារព្រំដែនខេត្តព្រះវិហារ

ព្រះសង្ឃ និងសប្បុរសជនក្នុងស្រុកសូទ្រនិគម នាំយកគ្រឿងឧបភោគបរិភោគ ប្រគល់ជូនកងទ័ពជួរមុខការពារព្រំដែនខេត្តព្រះវិហារ

ព្រះសង្ឃ និងសប្បុរសជនក្នុងស្រុកសូទ្រនិគម នាំយកគ្រឿងឧបភោគបរិភោគ ប្រគល់ជូនកងទ័ពជួរមុខការពារព្រំដែនខេត្តព្រះវិហារ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ព្រះសង្ឃ និងសប្បុរសជននៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនប្រគល់ជូនដល់កងកម្លាំងដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ដែលសកម្មភាពសប្បុរសធម៌នេះ ដឹកនាំដោយផ្ទាល់ពីសំណាក់ ព្រះគ្រូចៅអធិការវត្តព្រះបាទបួនឋាន, វត្តបន្ទាយក្បាលចិន និងវត្តឈូកត្រសាលរស្មីមានជ័យ រួមនឹងសប្បុរសជនជាច្រើនរូបទៀត។ ក្នុងឱកាសនោះ ព្រះគ្រូ ពៅ ផល្លី ចៅអធិការវត្តឈូកត្រសាលរស្មីមានជ័យ មានថេរដីកាថា ការនាំយកនូវគ្រឿងឧបភោគបរិភោគមកជូនបងប្អូនកងទ័ពនាពេលនេះ គឺស្ដែងចេញពីទឹកចិត្ត និងការដឹងគុណយ៉ាងជ្រាលជ្រៅរបស់ព្រះសង្ឃ ក៏ដូចជាពុទ្ធបរិស័ទនៅសមរភូមិក្រោយ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់បងប្អូនកងទ័ព ដែលបានលះបង់កម្លាំងកាយចិត្ត ជម្នះរាល់ការលំបាក ដើម្បីការពារបូរណភាពទឹកដី និងសុខសន្តិភាពជូនជាតិមាតុភូមិ។ ទោះបីជាគ្រឿងឧបភោគបរិភោគទាំងនេះមានចំនួនមិនច្រើនលើសលប់ ប៉ុន្តែវាជាសក្ខីកម្មបញ្ជាក់ពីសាមគ្គីភាព និងជាកម្លាំងចិត្តដ៏កក់ក្ដៅ ជូនដល់កងកម្លាំងជួរមុខរបស់យើងឱ្យបន្តស្មារតីស្នេហាជាតិដ៏រឹងមាំតទៅមុខទៀត។ ជាការឆ្លើយតប តំណាងបញ្ជាការដ្ឋានកងទ័ពជួរមុខប្រចាំទិសខេត្តព្រះវិហារ បានសម្ដែងនូវសេចក្ដីត្រេកអរ ចំពោះព្រះតេជគុណគ្រប់ព្រះអង្គ និងសប្បុរសជនទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ នឹកគិតដល់សុខទុក្ខរបស់កងទ័ពគ្រប់ពេលវេលា។ ជំនួយឧបត្ថម្ភទាំងអស់នេះ ជាការជួយសម្រាលការលំបាក និងការហូបចុកប្រចាំថ្ងៃរបស់បងប្អូនកងទ័ពជួរមុខ ហើយវត្ថុបំណងដ៏ល្អប្រពៃរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋ នឹងក្លាយជាកម្លាំងចលករញ៉ាំងឱ្យកងកម្លាំងទាំងអស់ កាន់តែប្ដេជ្ញាចិត្តខ្ពស់ក្នុងការការពារទឹកដី។ សូមបញ្ជាក់ថា អំណោយសប្បុរសធម៌ដែលបានប្រគល់ជូនកងទ័ពនាឱកាសនោះ រួមមាន៖ ទឹកបរិសុទ្ធ មី ត្រីខ ត្រីឆ្អើរ ត្រីងៀតនិងគ្រឿងទេស,ព្រមទាំងថវិកាមួយចំនួន ដែលជាការចូលរួមចំណែកដោយសេចក្ដីជ្រះថ្លាចេញពីបេះដូងរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋស្រុកសូទ្រនិគម ខេត្តសៀមរាប៕ ‎អត្ថបទ និងរូបភាព៖ លោក ឡៃ បញ្ញា ‎កែសម្រួល៖ លោក អ៊ុន ណារាជ្យ

ព័ត៌មានពាក់ព័ន្ធ

វត្តដំណាក់ និងក្លាយជាវត្តអារាមទេសចរណ៍ដំបូងគេនៅខេត្តសៀមរាបដែលមានព្រះពុទ្ធបដិមាស្ពាន់កម្ពស់៩ម៉ែត្រ ទឹបមាសសុទ្ធសម្រាប់ជាទីសក្ការ
វត្តដំណាក់ និងក្លាយជាវត្តអារាមទេសចរណ៍ដំបូងគេនៅខេត្តសៀមរាបដែលមានព្រះពុទ្ធបដិមាស្ពាន់កម្ពស់៩ម៉ែត្រ ទឹបមាសសុទ្ធសម្រាប់ជាទីសក្ការ
ព្រះសង្ឃ អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្តដំណាក់ ដែលស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ដឹកនាំដោយព្រះគ្រូធម្មវិសុទ្ធិរង្សី ឡាច ចន្ថា ជាព្រះចៅអធិការវត្តដំណាក់ អគ្គមហាឧបាសក ធម្មចរិយញ្ញាណ កែវ វិមុត្តិ ព្រឹទ្ធមហាឧបាសក ង៉ែត យ៉ិន បានរៀបចំទឹបមាសសុទ្ធបល្ល័ង្គពេជ្រ មានលក្ខណៈជាត្របកឈូកទ្រព្រះពុទ្ធបដិមាស្ពាន់កម្ពស់៩ម៉ែត្រ តម្កល់នៅមុខព្រះវិហារបង្ហើយ ដើម្បីរក្សានូវគុណភាពស្ពាន់ និងសម្រស់ពណ៌ទឹកមាសឱ្យបានយូរឆ្នាំ សម្រាប់ជាទីសក្ការ ដល់ពុទ្ធបរិស័ទ និងភ្ញៀវទេសចរមកគ្រប់ទិសទីបានឈ្វេងយល់ គោរពបូជា ថ្វាយបង្គំរឭកនឹកដល់គុណរបស់ព្រះសម្មាសម្ពុទ្ធ។
ខេត្តសៀមរាប ត្រៀមរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅពាក់កណ្ដាលខែមិថុនា ជំរុញការផ្សព្វផ្សាយឱកាសការងារដល់យុវជន និងបងប្អូនចំណាកស្រុក
ខេត្តសៀមរាប ត្រៀមរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅពាក់កណ្ដាលខែមិថុនា ជំរុញការផ្សព្វផ្សាយឱកាសការងារដល់យុវជន និងបងប្អូនចំណាកស្រុក
រដ្ឋបាលខេត្តសៀមរាប ក្រោមកិច្ចសហការជាមួយមន្ទីរអង្គភាព និងស្ថាប័នពាក់ព័ន្ធ គ្រោងរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៅពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីផ្សព្វផ្សាយចំណេះដឹង និងឱកាសការងារជូនដល់សិស្ស និស្សិត យុវជន ក៏ដូចជាបងប្អូនពលករចំណាកស្រុកនៅក្នុងខេត្ត។
ប្រភពចំណូលដ៏សំខាន់របស់ពលរដ្ឋជាង ៨០% ក្នុងភូមិអូរ ស្រុកប្រាសាទបាគង
ប្រភពចំណូលដ៏សំខាន់របស់ពលរដ្ឋជាង ៨០% ក្នុងភូមិអូរ ស្រុកប្រាសាទបាគង
មុខរបរដាំត្រកួនរបស់ប្រជាកសិករនៅក្នុងភូមិអូរ ឃុំកណ្ដែក ស្រុកប្រាសាទបាគង កំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការក្លាយជាប្រភពចំណូលបង្គោល សម្រាប់ទ្រទ្រង់និងផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ ជាក់ស្តែង របរដាំបន្លែធម្មជាតិមួយនេះបាននិងកំពុងគ្របដណ្តប់ទូទាំងសហគមន៍ ដោយមានប្រជាពលរដ្ឋរហូតដល់ទៅជាង ៨០% នៅក្នុងភូមិ បានចាប់យកការដាំដុះជាលក្ខណៈគ្រួសារ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ និងបង្កើនសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែមានស្ថិរភាព។ រូបភាពដោយ ៖មន្ទីរព័ត៌មានខេត្តសៀមរាប
កសិករនៅឃុំពួក ស្រុកពួក ខេត្តសៀមរាបប្រកបរបរដាំពោតជាអចិន្ត្រៃយ៍ ដែលអាចរកចំណូលបានយ៉ាងទៀងទាត់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ។
កសិករនៅឃុំពួក ស្រុកពួក ខេត្តសៀមរាបប្រកបរបរដាំពោតជាអចិន្ត្រៃយ៍ ដែលអាចរកចំណូលបានយ៉ាងទៀងទាត់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ។
សម្រាប់កសិករដែលមានដីតូចៗនៅជុំវិញផ្ទះ ក៏អាចងាកមកដាំដំណាំពោតនេះ ព្រោះវាជាដំណាំដែលងាយស្រួលដាំ មិនសូវចំណាយដើមទុនច្រើន ហើយប្រើពេលត្រឹមតែ ៦៥ថ្ងៃ (២ខែ ៥ថ្ងៃ) ប៉ុណ្ណោះ គឺអាចប្រមូលផលបានហើយ។

ព័ត៌មានថ្មីៗ

ព័ត៌មានសិក្ខាសាលាស្តីពីការធ្វើសមាហរណកម្មសកម្មភាពឆ្លើយ តបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ សង្កាត់ និងការផ្សព្វផ្សាយនិយាមប្រតិបត្តិថ្នាក់ក្រោមជាតិ
២៩ ឧសភា ២០២៦

សិក្ខាសាលាស្តីពីការធ្វើសមាហរណកម្មសកម្មភាពឆ្លើយ តបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ សង្កាត់ និងការផ្សព្វផ្សាយនិយាមប្រតិបត្តិថ្នាក់ក្រោមជាតិ

នៅសាលប្រជុំផ្ទះសំណាក់ដូនកែវ មានរៀបចំសិក្ខា សាលាដ៏មានសារៈសំខាន់មួយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកជំទាវ ឡុង បូណារេត អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ។

មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ព័ត៌មានប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកត្រាំកក់ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់គ្រួសារប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារគ្រោះធម្មជាតិខ្យល់កន្រ្តាក់
១ មិថុនា ២០២៦

ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកត្រាំកក់ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់គ្រួសារប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារគ្រោះធម្មជាតិខ្យល់កន្រ្តាក់

លោក កេត ម៉ៅ អភិបាល នៃគណៈអភិបាលស្រុកត្រាំកក់ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់គ្រួសារប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារគ្រោះធម្មជាតិខ្យល់កន្រ្តាក់ (កាលពីថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៦) ចំនួន ០៤ គ្រួសារ ស្ថិតនៅភូមិពោធិដុះ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។

មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ព័ត៌មានថវិកាមរណៈសង្គ្រោះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបាននាំយកទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន
២៩ ឧសភា ២០២៦

ថវិកាមរណៈសង្គ្រោះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបាននាំយកទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន

លោក ភួន ឈីម អភិបាល នៃគណៈអភិបាល ស្រុកកោះអណ្ដែត ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយគ្រួសារសពលោក កង កាន ដែលជា សមាជិកសមាគមអតីតយុទ្ធជន និងជានិវត្តជនកម្ពុជាខេត្តតាកែវ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ។ ពិធីនេះបានប្រព្រឹត្តទៅនៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិត្រពាំងកក់ ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត។

មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ព័ត៌មានរដ្ឋបាលខេត្តតាកែវ បើកកិច្ចប្រជុំពង្រឹងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់
២៩ ឧសភា ២០២៦

រដ្ឋបាលខេត្តតាកែវ បើកកិច្ចប្រជុំពង្រឹងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់

លោក ញ៉ែម ស្រស់ អភិបាលរងខេត្ត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកកិច្ចប្រជុំស្ដីពី “ការពង្រឹងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់” ។

មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
ព្រះសង្ឃ និងសប្បុរសជនក្នុងស្រុកសូទ្រនិគម នាំយកគ្រឿងឧបភោគបរិភោគ ប្រគល់ជូនកងទ័ពជួរមុខការពារព្រំដែនខេត្តព្រះវិហារ - មន្ទីរព័ត៌មានខេត្តតាកែវ