
ផ្លូវបេតុងអារមេ ប្រវែង ជិត៤ គីឡូម៉ែត្រ នៅភូមិវើនសៃ ឃុំវើនសៃ ស្រុកវើនសៃ មានតម្លៃជាង ១លាន ដុល្លា ជាអំណោយរបស់សប្បុរសជន ត្រូវបានសម្ពោធដាក់អោយប្រើ ប្រាស់ជាផ្លូវការ
ពិធីសម្ពោធ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ដោយមានចូលរួមពី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទី អង្គភាព លោកមេបញ្ជាការ មេបញ្ជាការរងកងកម្លាំង ប្រដាប់អាវុធទាំងបីក្រុមប្រឹក្សា ស្រុក លោកអភិបាលស្រុក មេឃុំ មេភូមិតំណាងក្រុម ហ៊ុន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។





