ការអភិវឌ្ឍអភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះត្រួតពិនិត្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅក្រុងសែនមនោរម្យ
អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះត្រួតពិនិត្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅក្រុងសែនមនោរម្យ
មណ្ឌលគិរី ៖ នាព្រឹកថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យការសាងសង់ផ្លូវ ចាប់ពីកែងស្ថានីយប្រេងឥន្ធនៈ CE ឆ្ពោះទៅសង្កាត់សុខដុម និងបន្តចុះត្រួតពិនិត្យការរៀបចំសួនច្បារ ក្នុងបរិវេណសាលាខេត្តមណ្ឌលគិរី។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានពិនិត្យយ៉ាងយកចិត្តទុកដាក់លើគុណភាពសំណង់ ការរៀបចំប្រព័ន្ធលូរំដោះទឹក ផ្លូវថ្មើរជើង ដើម្បីធានាឱ្យការសាងសង់មានគុណភាពរឹងមាំ ស្របតាមស្តង់ដារ និងអាចប្រើប្រាស់បានយូរអង្វែង ៕
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ព្រឹត្តិការណ៍ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសម្ពោធឆ្លងកុដិ និងដងទង់មួយគូ ក្នុងវត្តអង្គ្រងមានជ័យសិរីឧត្តម ហៅ (វត្តអង្រ្គង) ស្ថិតនៅក្នុងភូមិអង្គ្រង ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ
ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសម្ពោធឆ្លងកុដិ និងដងទង់មួយគូ ក្នុងវត្តអង្គ្រងមានជ័យសិរីឧត្តម ហៅ (វត្តអង្រ្គង) ស្ថិតនៅក្នុងភូមិអង្គ្រង ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ៖ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦---ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសម្ពោធឆ្លងកុដិ និងដងទង់មួយគូ ក្នុងវត្តអង្គ្រងមានជ័យសិរីឧត្តម ហៅ (វត្តអង្រ្គង) ស្ថិតនៅក្នុងភូមិអង្គ្រង ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។ កម្មវិធីបុណ្យនេះ មានការនិមន្ត/អញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ យាយជី តាជី សមាជិកព្រឹទ្ធសភា និងរដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុង ស្រុក និងឃុំ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត គណៈអភិបាលស្រុក មន្ត្រីរាជការ ក្រុមប្រឹក្សាស្រុក/ឃុំ ព្រមទាំងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ៩៥១អង្គ/នាក់។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ព័ត៌មានក្នុងខេត្តអភិបាលខេត្តកំពតណែនាំមន្ត្រីសមត្ថកិច្ចជំនាញពាក់ព័ន្ធតាមច្រកទ្វារតាមព្រំដែនឲ្យរឹតបន្តឹងការនាំចូលទំនិញពិសេសទំនិញដែលប្រើសារធាតុគីមី
អភិបាលខេត្តកំពតណែនាំមន្ត្រីសមត្ថកិច្ចជំនាញពាក់ព័ន្ធតាមច្រកទ្វារតាមព្រំដែនឲ្យរឹតបន្តឹងការនាំចូលទំនិញពិសេសទំនិញដែលប្រើសារធាតុគីមី
អភិបាលខេត្តកំពត បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធនៅតាមច្រកទ្វារ និងប៉ុស្តិ៍ត្រួតពិនិត្យទាំងអស់ ឱ្យរឹតបន្តឹងការត្រួតពិនិត្យទំនិញនាំចូល ជាពិសេសគ្រឿងឧបភោគបរិភោគ បន្លែ និងផ្លែឈើ ដើម្បីទប់ស្កាត់ការនាំចូលចំណីអាហារមានផ្ទុកសារធាតុគីមីខុសច្បាប់ ដែលអប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
មាតិការបរធ្វើកំពឹសក្រៀម «ហៃប៊ី» នៅកំពង់ឃ្លាំង៖ មុខរបររក្សាអត្តសញ្ញាណបឹងទន្លេសាប និងលើកកម្ពស់សេដ្ឋកិច្ចសហគមន៍
របរធ្វើកំពឹសក្រៀម «ហៃប៊ី» នៅកំពង់ឃ្លាំង៖ មុខរបររក្សាអត្តសញ្ញាណបឹងទន្លេសាប និងលើកកម្ពស់សេដ្ឋកិច្ចសហគមន៍
មុខរបរផលិតកំពឹសក្រៀមទឹកសាប ឬដែលគេនិយមហៅថា «ហៃប៊ី» បែបលក្ខណៈគ្រួសារ របស់ប្រជាពលរដ្ឋរស់នៅក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប កំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ច និងរក្សាបាននូវស្ថិរភាពចំណូលប្រចាំថ្ងៃសម្រាប់គ្រួសារអ្នកនេសាទ។ លើសពីប្រភពចំណូល ផលិតផលលក្ខណៈវប្បធម៌មួយនេះ ក៏ជាការថែរក្សានូវអត្តសញ្ញាណម្ហូបអាហារប្រពៃណីដ៏មានតម្លៃរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅលើផ្ទៃបឹងទន្លេសាបផងដែរ។ ឈរលើស្មារតី «ខ្មែរស្រឡាញ់ខ្មែរ» ការចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកមួយនេះ មិនត្រឹមតែជួយផ្សព្វផ្សាយពីសក្ដានុពលកសិ-ពាណិជ្ជកម្មរបស់សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករយ៉ាងពិតប្រាកដ ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋានឱ្យកាន់តែមានភាពធូរធារ និងប្រកបដោយចិរភាព។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
សុខភាពអត្ថប្រយោជន៍ ៧ យ៉ាងរបស់ខ្ញី
អត្ថប្រយោជន៍ ៧ យ៉ាងរបស់ខ្ញី
«ខ្ញី»មិនត្រឹមជាអាហារសម្រាប់បរិភោគតែមួយមុខទេ ប៉ុន្តែវាក៏ជាឱសថបុរាណធម្មជាតិសម្រាប់ជួយព្យាបាល និងប្រឆាំងជំងឺជាច្រើនមុខផងដែរតាមរយៈការផឹកជាប្រភេទតែខ្ញី។ ខាងក្រោមនេះប្រាប់អំពីអត្ថប្រយោជន៍សុខភាពដ៏សក្ដានុពលទាំង៧នៃការផឹកតែខ្ញី។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ការអភិវឌ្ឍស្ទឹងត្រែង សម្រស់ទីក្រុងបៃតង និងពន្លឺពណ៌រស្មីឆ្លុះដងវិថី
ស្ទឹងត្រែង សម្រស់ទីក្រុងបៃតង និងពន្លឺពណ៌រស្មីឆ្លុះដងវិថី
ខេត្តស្ទឹងត្រែង នាពេលបច្ចុប្បន្ន បានបង្ហាញខ្លួនយ៉ាងលេចធ្លោជាទីក្រុងមាត់ទន្លេដ៏គួរឲ្យចង់រស់នៅ និងកម្សាន្ត។ តាមរយៈរូបភាពថ្មីៗនេះ យើងអាចមើលឃើញយ៉ាងច្បាស់ពីសោភ័ណភាពទីក្រុងដែលត្រូវបានរៀបចំឡើងប្រកបដោយរបៀបរៀបរយ ស្អាតស្អំ និងពោរពេញដោយភាពទាក់ទាញ ទាំងក្នុងពន្លឺថ្ងៃត្រចះ និងពន្លឺរាត្រីកាល។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
សកម្មភាពអាជ្ញាធរមន្ត្រីជំនាញជលផលកំពង់ចាម ចុះរុះរើ បំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ ក្នុងការប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ១ករណី នៅក្រុងកំពង់ចាម
មន្ត្រីជំនាញជលផលកំពង់ចាម ចុះរុះរើ បំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ ក្នុងការប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ១ករណី នៅក្រុងកំពង់ចាម
កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ០១ករណី ដោយរុះរើ បំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ជាច្រើន នៅចំណុចបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
សន្ដិសុខសណ្ដាប់ធ្នាប់រដ្ឋបាលខេត្តកំពង់ចាម សហការជាមួយក្រសួងមហាផ្ទៃ បើកប្រជុំផ្សព្វផ្សាយផែនការស្ដីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
រដ្ឋបាលខេត្តកំពង់ចាម សហការជាមួយក្រសួងមហាផ្ទៃ បើកប្រជុំផ្សព្វផ្សាយផែនការស្ដីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
ដោយបានដាក់ចេញញនូវផែនការជាយុទ្ធសាស្ត្រ កំណត់​ និងគ្រប់គ្រងបាននូវបណ្តាទីតាំង ដែលសង្ស័យមានការប្រមូលផ្តុំមនុស្សរស់នៅប្រកបអាជីវកម្មផ្សេងៗ ជាលទ្ធផលធ្វើឱ្យក្នុងភូមិសាស្ត្រខេត្តកំពង់ចាមពុំមានCasino និងទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទេ ទាំងនេះអាស្រ័យដោយយើងបានចាត់វិធានការណ៍នានាជាប់ជាប្រចាំពីចម្ងាយ កំណត់គោលដៅមុន​ ចុះពិនិត្យ និងពង្រាយកម្លាំងតាមគោលដៅ ដែលនឹងអាចមានការហើរចូលពីខាងក្រៅនូវមុខសញ្ញាសង្ស័យបានទាន់ពេលវេលា​។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
ព្រឹត្តិការណ៍ប្រភពចំណូលដ៏សំខាន់របស់ពលរដ្ឋជាង ៨០% ក្នុងភូមិអូរ ស្រុកប្រាសាទបាគង
ប្រភពចំណូលដ៏សំខាន់របស់ពលរដ្ឋជាង ៨០% ក្នុងភូមិអូរ ស្រុកប្រាសាទបាគង
មុខរបរដាំត្រកួនរបស់ប្រជាកសិករនៅក្នុងភូមិអូរ ឃុំកណ្ដែក ស្រុកប្រាសាទបាគង កំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការក្លាយជាប្រភពចំណូលបង្គោល សម្រាប់ទ្រទ្រង់និងផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ ជាក់ស្តែង របរដាំបន្លែធម្មជាតិមួយនេះបាននិងកំពុងគ្របដណ្តប់ទូទាំងសហគមន៍ ដោយមានប្រជាពលរដ្ឋរហូតដល់ទៅជាង ៨០% នៅក្នុងភូមិ បានចាប់យកការដាំដុះជាលក្ខណៈគ្រួសារ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ និងបង្កើនសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែមានស្ថិរភាព។ រូបភាពដោយ ៖មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ការអភិវឌ្ឍស្រុកពោធិ៍រៀង ប្រកាសទទួលស្គាល់ភូមិ ឃុំ ដែលបានបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង (ODF)
ស្រុកពោធិ៍រៀង ប្រកាសទទួលស្គាល់ភូមិ ឃុំ ដែលបានបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង (ODF)
(ខេត្តព្រៃវែង)៖ នៅសាលប្រជុំសាលាស្រុកពោធិ៍រៀង នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំពិធីប្រកាសទទួលស្គាល់ភូមិ ឃុំ ដែលបានបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង (ODF) ។
មន្ទីរព័ត៌មានខេត្តព្រៃវែង
មន្ទីរព័ត៌មានខេត្តព្រៃវែង
អានបន្ត
ព័ត៌មានថ្នាក់ដឹកនាំខេត្តរដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំបើកកម្មវិធីសវនកម្ម ដើម្បីពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងរដ្ឋបាលក្នុងមូលដ្ឋាន
រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំបើកកម្មវិធីសវនកម្ម ដើម្បីពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងរដ្ឋបាលក្នុងមូលដ្ឋាន
ខេត្តស្ទឹងត្រែង៖ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំតូចសាលាខេត្តស្ទឹងត្រែង រដ្ឋបាលខេត្តបានរៀបចំកិច្ចប្រជុំបើកកម្មវិធីសវនកម្ម នៅកម្រិតរដ្ឋបាលខេត្ត ក្រុង ស្រុក និងរដ្ឋបាលឃុំ-សង្កាត់ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ ដើម្បីធានាបាននូវការអនុវត្តការងារយ៉ាងមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត
ព័ត៌មានថ្នាក់ដឹកនាំខេត្តក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសប្បទា និង រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំ សិក្ខាសាលាស្ដីពីនិតិវិធីក្នុងការពង្រឹងសមាគមមនុស្សចាស់ ឃុំ សង្កាត់
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសប្បទា និង រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំ សិក្ខាសាលាស្ដីពីនិតិវិធីក្នុងការពង្រឹងសមាគមមនុស្សចាស់ ឃុំ សង្កាត់
្ទឹងត្រែង៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា សហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “នីតិវិធីក្នុងការជំរុញ និងពង្រឹងសមាគមមនុស្សចាស់ឃុំ សង្កាត់” ដើម្បីលើកកម្ពស់សមត្ថភាព និងការគ្រប់គ្រងរបស់សមាគមមនុស្សចាស់ឱ្យកាន់តែប្រសើរឡើង និងមាននិរន្តរភាព។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត