
ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសម្ពោធឆ្លងកុដិ និងដងទង់មួយគូ ក្នុងវត្តអង្គ្រងមានជ័យសិរីឧត្តម ហៅ (វត្តអង្រ្គង) ស្ថិតនៅក្នុងភូមិអង្គ្រង ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ៖ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦---ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសម្ពោធឆ្លងកុដិ និងដងទង់មួយគូ ក្នុងវត្តអង្គ្រងមានជ័យសិរីឧត្តម ហៅ (វត្តអង្រ្គង) ស្ថិតនៅក្នុងភូមិអង្គ្រង ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។ កម្មវិធីបុណ្យនេះ មានការនិមន្ត/អញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ យាយជី តាជី សមាជិកព្រឹទ្ធសភា និងរដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុង ស្រុក និងឃុំ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត គណៈអភិបាលស្រុក មន្ត្រីរាជការ ក្រុមប្រឹក្សាស្រុក/ឃុំ ព្រមទាំងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ៩៥១អង្គ/នាក់។









