
រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំបើកកម្មវិធីសវនកម្ម ដើម្បីពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងរដ្ឋបាលក្នុងមូលដ្ឋាន
ខេត្តស្ទឹងត្រែង៖ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំតូចសាលាខេត្តស្ទឹងត្រែង រដ្ឋបាលខេត្តបានរៀបចំកិច្ចប្រជុំបើកកម្មវិធីសវនកម្ម នៅកម្រិតរដ្ឋបាលខេត្ត ក្រុង ស្រុក និងរដ្ឋបាលឃុំ-សង្កាត់ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ ដើម្បីធានាបាននូវការអនុវត្តការងារយ៉ាងមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។








