
រដ្ឋបាលខេត្តកំពង់ចាម សហការជាមួយក្រសួងមហាផ្ទៃ បើកប្រជុំផ្សព្វផ្សាយផែនការស្ដីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
ដោយបានដាក់ចេញញនូវផែនការជាយុទ្ធសាស្ត្រ កំណត់ និងគ្រប់គ្រងបាននូវបណ្តាទីតាំង ដែលសង្ស័យមានការប្រមូលផ្តុំមនុស្សរស់នៅប្រកបអាជីវកម្មផ្សេងៗ ជាលទ្ធផលធ្វើឱ្យក្នុងភូមិសាស្ត្រខេត្តកំពង់ចាមពុំមានCasino និងទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទេ ទាំងនេះអាស្រ័យដោយយើងបានចាត់វិធានការណ៍នានាជាប់ជាប្រចាំពីចម្ងាយ កំណត់គោលដៅមុន ចុះពិនិត្យ និងពង្រាយកម្លាំងតាមគោលដៅ ដែលនឹងអាចមានការហើរចូលពីខាងក្រៅនូវមុខសញ្ញាសង្ស័យបានទាន់ពេលវេលា។






