
ស្ទឹងត្រែង សម្រស់ទីក្រុងបៃតង និងពន្លឺពណ៌រស្មីឆ្លុះដងវិថី
ខេត្តស្ទឹងត្រែង នាពេលបច្ចុប្បន្ន បានបង្ហាញខ្លួនយ៉ាងលេចធ្លោជាទីក្រុងមាត់ទន្លេដ៏គួរឲ្យចង់រស់នៅ និងកម្សាន្ត។ តាមរយៈរូបភាពថ្មីៗនេះ យើងអាចមើលឃើញយ៉ាងច្បាស់ពីសោភ័ណភាពទីក្រុងដែលត្រូវបានរៀបចំឡើងប្រកបដោយរបៀបរៀបរយ ស្អាតស្អំ និងពោរពេញដោយភាពទាក់ទាញ ទាំងក្នុងពន្លឺថ្ងៃត្រចះ និងពន្លឺរាត្រីកាល។









