ការអភិវឌ្ឍ

កិច្ចប្រជុំស្តីពីជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋ តាមបណ្ដាក្រុងស្រុកទាំង៥ និងភូមិ-ឃុំ សង្កាត់ទាំង២១ ស្រុកកែវសីមា
ខេត្តមណ្ឌលគិរី ៖ ដើម្បីជំរុញការផ្តល់ឯកសារសំខាន់ៗអំពីអត្តសញ្ញាណដល់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោក ហ៊ាញ ប៊ុណ្ណា អភិបាលខេត្តរងខេត្តមណ្ឌលគិរី បានអញ្ជេីញជាអធិបតីភាព ក្នុងកិច្ចប្រជុំស្តីពីការគាំទ្រតាមដាន និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀត ជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ តាមបណ្ដាក្រុងស្រុកទាំង៥ និងភូមិ -ឃុំ សង្កាត់ទាំង២១ ដោយមានការចូលរួមពីសំណាក់លោក សាន គឹមអ៊ាប អភិបាលស្រុកកែវសីមា តំណាងទីចាត់ការរដ្ឋបាលខេត្ត លោកស្នងការរងទទួលបន្ទុកអត្តសញ្ញាណកម្ម លោក អភិបាលរងស្រុក លោកអធិការ -អធិការរង ស្រុក អាជ្ញាធរភូមិ-ឃុំ និងមន្ត្រីជំនាញជាច្រេីនរូប កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលាស្រុកកែវសីមា ។
លោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្តបានស្នើដល់អាជ្ញាធរភូមិ ឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិ ឃុំ បើអាចមានលទ្ធភាពសូមចេញលិខិតអញ្ជើញ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋដែលគ្រប់អាយុ អត្តសញ្ញាណប័ណ្ណដែលហួសសុពលភាពជាដើម អញ្ជើញមកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឱ្យបានគ្រប់ៗគ្នា ជាពិសេសប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ តាមបណ្ដាក្រុងស្រុកទាំង៥ និងភូមិ -ឃុំ សង្កាត់ទាំង២១ ដើម្បីពួកគាត់អាចយកទៅប្រើប្រាស់បានស្របតាមច្បាប់ ពិសេសប្រើប្រាស់ក្នុងការបោះឆ្នោតនាពេលខាងមុខ អាជ្ញាធរត្រូវស្រង់ទិន្ន័យអ្នកដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឱ្យបានច្បាស់លាស់បញ្ជូនទៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មដើម្បីងាយស្រួលគ្រប់គ្រង ។

ព្រឹត្តិការណ៍

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញពុទ្ធាភិសេក «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» និងបួងសួងសុំសេចក្ដីសុខ សន្តិភាព និងភាពត្រជាក់ត្រជុំដល់ទឹកដី និងប្រជាពលរដ្ឋខ្មែរ
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីពុទ្ធាភិសេកព្រះបដិមា «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» ស្ថិតនៅរង្វង់មូលមុខវិទ្យាល័យសម្តេចឪ ឬរង្វង់មូលគ្រុឌ ផ្លូវជាតិលេខ៦ បំបែកទៅព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ និងបួងសួងសុំសេចក្ដីសុខ សន្តិភាព និងភាពត្រជាក់ត្រជុំដល់ទឹកដី និងប្រជាពលរដ្ឋខ្មែរ ដោយពិធិនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធយ៉ាងច្រើនកុះករ។

ព័ត៌មានក្នុងខេត្ត

ថ្នាក់ដឹកនាំខេត្តកំពតលើកទឹកចិត្តដល់ពេទ្យឆ្មបឲ្យរួមគ្នាកាត់បន្ថយអត្រាស្លាប់មាតា ទារក និងកុមារ
ថ្នាក់ដឹកនាំខេត្តកំពតបានលើកទឹកចិត្តដល់ពេទ្យឆ្មប និងបុគ្គលិកសុខាភិបាលពាក់ព័ន្ធ ឲ្យបន្តពង្រឹងសមត្ថភាពជំនាញ វិជ្ជាជីវៈ និងរួមគ្នាផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ដើម្បីចូលរួមកាត់បន្ថយអត្រាមរណភាពមាតា ទារក និងកុមារ ខណៈការធ្លាក់ឈាមក្រោយសម្រាល នៅតែជាមូលហេតុចម្បងមួយ នៃការស្លាប់របស់ស្ត្រីជាមាតា។

សេចក្តីជូនដំណឹង

ក្រសួងពាណិជ្ជកម្ម បញ្ចេញតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។
ក្រសួងពាណិជ្ជកម្ម បញ្ចេញតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។
ក្នុងនោះប្រេងសាំង ត្រូវលក់ចេញក្នុងតម្លៃ ៥ ៤០០រៀល/លីត្រ និងប្រេងម៉ាស៊ូត ត្រូវលក់ចេញក្នុងតម្លៃ ៥ ៤៥០រៀល/លីត្រ។

ការអភិវឌ្ឍ

លោក ទូច សុឃៈ ពញ្ញាក់ស្មារតីមន្ត្រីនគរបាលជាតិ កុំឱ្យភ្លេចភារកិច្ចស្នូលទាំង១៥!
ក្នុងគោលបំណងពញ្ញាក់ស្មារតី និងរម្លឹកឡើងវិញនូវភារកិច្ចស្នូលសំខាន់ៗ របស់មន្ត្រីនគរបាលជាតិ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកយកខ្លឹមសារនៃប្រកាសលេខ៨៧៣ ស្តីពី បទវិន័យនគរបាលជាតិកម្ពុជា ត្រង់ជំពូកទី៣ ប្រការ៩ មកអត្ថាធិប្បាយបង្ហាញ និងរំលឹកឡើងវិញនូវភារកិច្ចស្នូលចំនួន១៥ចំណុច ដែលមន្ត្រីនគរបាលជាតិគ្រប់រូបត្រូវយល់ដឹង និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនបំផុត ក្នុងគោលដៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គមជាតិ។

ទេសចរណ៍

តំបន់ព្រំដែនត្រូវបានយកចិត្តទុកដាក់ និងការអង្កេតអំពីសក្កតានុពល ក្នុងការជំរុញ ការអភិវឌ្ឍន៍
តំបន់ព្រំដែនត្រូវបានយកចិត្តទុកដាក់ និងការអង្កេតអំពីសក្កតានុពល ក្នុងការជំរុញ
ការអភិវឌ្ឍន៍

សេចក្តីជូនដំណឹង

ឯកឧត្ដម នេត្រ ភក្ត្រា អញ្ជើញជាអធិបតី កិច្ចប្រជុំតម្រង់ទិសស្តីពីការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២
ឯកឧត្ដម នេត្រ ភក្ត្រា អញ្ជើញជាអធិបតី កិច្ចប្រជុំតម្រង់ទិសស្តីពីការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២

ការអភិវឌ្ឍ

ខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលើការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៥
មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោក ឌឹម នី អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួម ដឹកនាំកិច្ចប្រជុំពិនិត្យ ផ្គួរផ្គង វាយតម្លៃលើការរៀបចំ និងគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងប្រៀបធៀបការកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំ ឆ្នាំ២០២៥) របស់រដ្ឋបាលរដ្ឋបាលខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ទីរអង្គភាព ថ្នាក់មូលដ្ឋាននៃក្រសួងស្ថាប័ន ដោយមានការចូលរួមពីប្រតិភូតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត រួមទាំងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត អភិបាល-អភិបាលរងក្រុង-ស្រុកទាំង៥ មន្ត្រីទទួលបន្ទុកគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងភាគីពាក់ព័ន្ធជាច្រើនរូប ដែលប្រព្រឹត្តទៅ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញនូវទិន្នន័យប្រែប្រួលកើនឡើង ឬថយចុះនៃទ្រព្យសម្បត្តិរដ្ឋរបស់គ្រប់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរ/អង្គភាពជុំវិញខេត្ត ឱ្យមានភាពត្រឹមត្រូវ ច្បាស់លាស់ សំដៅពង្រឹងតម្លាភាព គណនេយ្យភាព និងបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង ថែរក្សា ក៏ដូចជាប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ (ទាំងចលនទ្រព្យ និងអចលនទ្រព្យ) ឱ្យចំគោលដៅ ស្របតាមច្បាប់ និងស្តង់ដារបច្ចេកទេសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងដើម្បីពិភាក្សាដោះស្រាយលើរាល់បញ្ហាប្រឈមនានាដែលបានជួបប្រទះនាពេលកន្លងមក។

កិច្ចប្រជុំ

កិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តក្រចេះ
ក្រុមប្រឹក្សាខេត្តក្រចេះអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦

ព្រឹត្តិការណ៍

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដាក់បទបញ្ជាដល់កងកម្លាំងចម្រុះការពារ ទប់ស្កាត់ និងបង្ក្រាបឲ្យបាន បទល្មើសកាប់ទន្ទ្រានព្រៃឈើ ក្នុងតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ នៅតំបន់ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ
ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំកងកម្លាំងចម្រុះ ដែលមានថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ក្នុងវិធានការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ការកាប់ទន្ទ្រានព្រៃឈើ នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ខេត្តកំពង់ធំ ជាប់ព្រំប្រទល់ ស្រុកសំបូរ ខេត្តក្រចេះ ។

កីឡា

មានឃើញផ្ទុះការបង្ហោះលេខ «2046» ព្រោងព្រាតលើបណ្តាញសង្គម៖ តើជាក្តីស្រមៃកម្ពុជាឆ្ពោះទៅកាន់ World Cup មែនទេ
(ភ្នំពេញ)៖ កាលពីវេលាម៉ោង ២០:៤៦ នាទីយប់មិញនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក (Facebook) បន្ទាប់ពីបានឃើញថ្នាក់ដឹកនាំក្លិបបាល់ទាត់ល្បីៗ កីឡាករឆ្នើមៗ រួមទាំងអ្នកស្នេហាវិស័យកីឡានៅកម្ពុជា បានព្រមព្រៀងគ្នាបង្ហោះរូបភាព និងសារខ្លីៗដែលមានខ្លឹមសារដូចគ្នាគឺ «2046 🇰🇭 បាល់ទាត់កម្ពុជា»។
ការផ្ទុះការបង្ហោះឡើងព្រមៗគ្នានៅម៉ោង ២០:៤៦ នាទីនេះ (ដែលត្រូវនឹងលេខ ២០៤៦) បានបង្កើតជាចម្ងល់ និងការជជែកដេញដោលយ៉ាងក្តៅគគុកពីសំណាក់អ្នកគាំទ្រថា តើនេះជាយុទ្ធនាការអ្វី? ឬមួយក៏ជាការបោះជំហានឆ្ពោះទៅកាន់ការប្រកួតពានរង្វាន់ពិភពលោក FIFA World Cup ឆ្នាំ២០៤៦?

វប្បធម៌

រដ្ឋបាលខេត្តកំពង់ស្ពឺប្រារព្ធពិធីថ្វាយព្រះពរដល់ព្រះមហាក្សត្រក្នុងឱកាសចម្រើព្រះជន្ម៧៣យាងចូល៧៤ព្រះវស្សា
AKP កំពង់ស្ពឺ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦--រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំព្រះរាជពិធីចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម៧៣ យាងចូល ៧៤ព្រះវស្សា។ពិធីនេះត្រូវបានរៀបចំធ្វើនៅក្នុងរដ្ឋបាលខេត្តកំពង់ស្ពឺ ដោយមានការចូលរួមជាអធិបតីពីឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត លោក លោកស្រីជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ អភិបាលក្រុងស្រុក និងសិស្សានុសិស្សប្រមាណជិត៥០០នាក់។


