
ថ្នាក់ដឹកនាំខេត្តកំពតលើកទឹកចិត្តដល់ពេទ្យឆ្មបឲ្យរួមគ្នាកាត់បន្ថយអត្រាស្លាប់មាតា ទារក និងកុមារ
ថ្នាក់ដឹកនាំខេត្តកំពតបានលើកទឹកចិត្តដល់ពេទ្យឆ្មប និងបុគ្គលិកសុខាភិបាលពាក់ព័ន្ធ ឲ្យបន្តពង្រឹងសមត្ថភាពជំនាញ វិជ្ជាជីវៈ និងរួមគ្នាផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ដើម្បីចូលរួមកាត់បន្ថយអត្រាមរណភាពមាតា ទារក និងកុមារ ខណៈការធ្លាក់ឈាមក្រោយសម្រាល នៅតែជាមូលហេតុចម្បងមួយ នៃការស្លាប់របស់ស្ត្រីជាមាតា។









