
ក្រុមការងារបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយរដ្ឋបាលខេត្ត ចុះសិក្សាលទ្ធភាពច្រាំងទន្លេបាក់ស្រុត ក្នុងក្រុងកំពង់ចាម ដើម្បីធ្វើការស្តារ និងជួសជុលឡើងវិញ
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចាត់ឲ្យក្រុមការងារបច្ចេកទេសរបស់ក្រសួង សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត រួមនឹងអាជ្ញាធរមូលដ្ឋាន ចុះសិក្សាលទ្ធភាព ច្រាំងទន្លេបាក់ស្រុត ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដើម្បីធ្វើការស្តារ និងជួសជុលឡើងវិញ។









