នយោបាយ

ឯកឧត្តម ថង សាវុន ដឹកនាំកិច្ចប្រជុំស្ដីពីការបង្ក្រាប ទប់ស្កាត់ និងប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី
(មណ្ឌលគិរី)៖ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តមណ្ឌលគិរី បានដឹកនាំកិច្ចប្រជុំស្ដីពីការបង្ក្រាប ទប់ស្កាត់ និងប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ដើម្បីពង្រឹងសន្តិសុខ និងសុវត្ថិភាពសង្គម ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។
នៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក អភិបាលរងខេត្ត, លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី លោក ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី រួមទាំងលោក អភិបាលនៃគណៈអភិបាលក្រុង/ស្រុកទាំង៥ និងលោក អធិការនគរបាលក្រុង/ស្រុកទាំង៥ នៅខេត្តមណ្ឌលគិរីផងដែរ៕

ការអភិវឌ្ឍ

ពិតជាប្លែកភ្នែក និងស្អាតខ្លាំងណាស់! ទិដ្ឋភាពពីលើអាកាស នៃសួនច្បារ អគាររដ្ឋបាលនៃសាលាខេត្តមណ្ឌលគិរី
នេះជាទិដ្ឋភាពពីលើអាកាស នៃសួនច្បារកណ្តាល មានរូបរាងផ្ការំដួល ដែលស្ថិតនៅចំពីមុខអគាររដ្ឋបាលនៃសាលាខេត្តមណ្ឌលគិរី ថែមទាំងនៅបរិវេណអគាររៀបចំឡើងយ៉ាងមានសណ្តាប់ធ្នាប់ ព័ទ្ធជុំវិញទៅដោយដើមឈើបៃតងស្រស់ ដែលកំពុងរីកផ្ការំលេចពណ៌ក្រហមឆ្អៅយ៉ាងទាក់ទាញនៅផ្នែកខាងមុខ នេះបង្ហាញពីការយកចិត្តទុកដាក់ក្រោមការដឹកនាំរបស់ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ៕

ព្រឹត្តិការណ៍

សម្ដេចតេជោប្រមុខរដ្ឋស្ដីទី សង្ឃឹមថា វត្តមានឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋក្រិកប្រចាំនៅកម្ពុជា នឹងជំរុញទំនាក់ទំនងប្រទេសទាំងពីរកាន់តែរីកចម្រើនបន្តទៀត
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សង្ឃឹមថា វត្តមានឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋក្រិកប្រចាំនៅកម្ពុជា នឹងជំរុញទំនាក់ទំនងប្រទេសទាំងពីរកាន់តែរីកចម្រើនបន្តទៀត។

ព្រឹត្តិការណ៍

ឯកឧត្តមបណ្ឌិតអភិបាលខេត្តជំរុញឱ្យគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាថ្នាក់មូលដ្ឋាន ត្រូវចុះឱ្យដល់ខ្នងផ្ទះដើម្បីសាកសួរសុខទុក្ខ និងដោះស្រាយបញ្ហាជូនបងប្អូន
AKP កំពង់ស្ពឺ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦-- ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រុង/ស្រុក ឃុំ/សង្កាត់ ទូទាំងខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ ព្រមទាំងលោកអភិបាលក្រុង/ស្រុក និងមន្ត្រីឃុំ/សង្កាត់ទាំង៩ នៃខេត្តកំពង់ស្ពឺយ៉ាងច្រើនកុះករ។

បទយកការណ៍

ការប្រកបមុខរបរធ្វើបាយក្តាំង ជាប្រភពប្រាក់ចំណូល និងធ្វើឱ្យប្រជាពលរដ្ឋមួយគ្រួសារ រស់នៅសង្កាត់ទួលតាឯក មានជីវភាពធូធាប្រសើរជាងមុន
ស្រ្តីម្នាក់ដែលមានសម្បុរខ្មៅស្រអែម ឈរនៅក្នុងផ្ទះល្វែងមួយនៃបុរីរោងចក្រ ស្ថិតនៅក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ដៃម្ខាងកាន់បាយក្តាំងមួយថង់ ដោយបានរៀបរាប់ពីការចាប់ផ្តើមប្រកបមុខរបរធ្វើបាយក្តាំងដោយធ្វើក្នុងមួយថ្ងៃចំនួនមួយឆ្នាំង រហូតឈានដល់ធ្វើបាយក្តាំងមួយថ្ងៃចំនួន៦០០ឆ្នាំង អាចរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារឱ្យមានជីវភាពធូធាប្រសើរជាងមុន។

វប្បធម៌

ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ខ្ញុំបាទ និងលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រ ឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត បានចូលរួមជាមួយឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង
ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលះបង់គ្រប់បែបយ៉ាងរបស់បងប្អូនកងទ័ពទាំងអស់ ក្នុងបុព្វហេតុរក្សាការពារ បូរណភាពទឹកដី និងប្រជាជន ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ សេចក្តីនឹករលឹក និងពរសព្ទសាធុការពីសំណាក់ប្រមុខថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ ទាហាន ពលទាហាន អតីតយុទ្ធជន និងនិវត្តជនក្នុងអង្គពិធីទាំងមូលផងដែរ។

ព្រឹត្តិការណ៍

រដ្ឋបាលខេត្តរតនគិរី រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញ ដូរមនុស្សលើកទី១៩ ក្រោមប្រធានបទ យើងរួមគ្នាដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញ
ទិវានេះត្រូវបានរៀបចំធ្វើឡើងនៅ សាលមហោស្រព រតន: ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជា ប្រធានគណ:កម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

ព្រឹត្តិការណ៍

ឯកឧត្តម នួន ផារ័ត្ន អញ្ជើញសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសការងារជូនមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ បម្រើការងារចំណុះឱ្យរដ្ឋបាលក្រុងស្ទឹងសែន ខេត្តកំពង់ធំ
ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស មេដាយការងារជូនដល់បងប្អូនមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ដែលកំពុងបម្រើការងារចំណុះឱ្យរដ្ឋបាលក្រុងស្ទឹងសែន សាលាខេត្តកំពង់ធំ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ។

ព័ត៌មានថ្នាក់ដឹកនាំខេត្ត

យុទ្ធនាការផ្សព្វផ្សាយបង្ការ ទប់ស្កាត់ប្រើប្រាស់ពលកម្មកុមារ បានអំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធ ទប់ស្កាត់គ្រប់ស្ថានភាព នៃការរំលោភបំពានលើពលកម្មកុមារ។
ខេត្តស្ទឹងត្រែង៖
នាយកដ្ឋានការងារកុមារ សហការជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ចុះយុទ្ធនាការផ្សព្វផ្សាយ ស្តីពីការបង្ការ ទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ជាមួយនិងក្រុមហ៊ុនចំនួន២ គឺក្រុមហ៊ុន សុភក្តិនីកា និងក្រុមហ៊ុន សល សុភាពាណិជ្ជ មានទីតាំងនៅស្រុកសេសានខេត្តស្ទឹងត្រែង។

ព្រឹត្តិការណ៍

ឯកឧត្តម សួន សុម៉ាលីន អញ្ជើញសួរសុខទុក្ខ និងឧបត្ថម្ភថវិកាជូនគ្រូបង្រៀនកិច្ចសន្យាម្នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺ
ព្រៃវែង៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខផ្ទាល់ និងនាំយកថវិកាឧបត្ថម្ភមួយចំនួន ជូនដល់ក្មួយស្រី ម៉ូវ សុផាន់ ដែលជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ (គ្រូកិច្ចសន្យា)។

ព្រឹត្តិការណ៍

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងសុខាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចុះពិនិត្យ និងវាយតម្លៃគ្រោងនឹងបើកដំណើរការមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅ ខេត្តកណ្តាល
ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានជំនួបពិភាក្សាការងារជាមួយក្រុមការងារអន្តរក្រសួងរួមមាន៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងសុខាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រជុំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងសុខាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចុះពិនិត្យ និងវាយតម្លៃគ្រោងនឹងបើកដំណើរការមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅ ខេត្តកណ្តាល

ព្រឹត្តិការណ៍

ឯកឧត្តម ខូយ រីដា ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ ប្រចាំខែឧសភា នៅសាលប្រជុំទេពឧកញ៉ាឃ្លាំងមឿង ដោយមានការចូលរួម ពីសំណាក់លោកអភិបាលរងខេត្ត, លោកអភិបាលក្រុង-ស្រុក, លោកមេបញ្ជាការ មេបញ្ជាការរង កងកម្លាំងប្រដាប់អាវុធទាំងបី ប្រភេទ, តំណាងអយ្យការអមសាលាដំបូងខេត្ត, ប្រធានមន្ទីរអង្គភាពនានាជុំខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
កិច្ចប្រជុំ មានរបៀបវារៈ៖
១. មតិបើកអង្គប្រជុំ (ដោយឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់)
២. សេចក្តីរាយការណ៍ របស់លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តពោធិ៍សាត់
-ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក
-បញ្ហាគ្រឿងញៀន
-ការអនុវត្តគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព
-សភាពការណ៍សន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ
៣. សេចក្តីរាយការណ៍អំពីបញ្ហាប្រឈមសំខាន់ៗ របស់រដ្ឋបាលក្រុង-ស្រុក
៤. មតិចូលរួមរបស់សមាជិក សមាជិកាអង្គប្រជុំ
៥. មតិបូកសរុប (ដោយឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត)។


