
ឯកឧត្តមបណ្ឌិតអភិបាលខេត្តជំរុញឱ្យគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាថ្នាក់មូលដ្ឋាន ត្រូវចុះឱ្យដល់ខ្នងផ្ទះដើម្បីសាកសួរសុខទុក្ខ និងដោះស្រាយបញ្ហាជូនបងប្អូន
AKP កំពង់ស្ពឺ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦-- ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រុង/ស្រុក ឃុំ/សង្កាត់ ទូទាំងខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ ព្រមទាំងលោកអភិបាលក្រុង/ស្រុក និងមន្ត្រីឃុំ/សង្កាត់ទាំង៩ នៃខេត្តកំពង់ស្ពឺយ៉ាងច្រើនកុះករ។









