
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ និងការការពារគេហទំព័រ» ជូនដល់មន្ត្រីព័ត៌មានរាជធានី-ខេត្តទាំង២៥
AKP ភ្នំពេញ៖ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦--- ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ និងការការពារគេហទំព័រ» ដែលពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួលបន្ទុកមន្ទីរព័ត៌មានរាជធានី-ខេត្ត ព្រមទាំងលោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ និងមន្ត្រីបច្ចេកទេសដែលមកពីបណ្តាមន្ទីរព័ត៌មានទាំង ២៥ រាជធានី-ខេត្ត យ៉ាងច្រើនកុះករ។









