
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងផ្សព្វផ្សាយការងារចាំបាច់ដល់កម្លាំងនគរបាលទូទាំងខេត្ត
អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំង លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្ស ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងផ្សព្វផ្សាយការងារចាំបាច់ ដល់កងកម្លាំងនគរបាលទូទាំងខេត្ត។









