
អភិបាលខេត្តបន្ទាយមានជ័យអញ្ជើញជាអធិបតីប្រកាសចូលកាន់មុខដំណែងអភិបាលស្រុកស្វាយចេក និងស្រុកថ្មពួក
នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០២៦ ឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សា ខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញ ជាអធិបតី ភាពដ៏ខ្ពង់ខ្ពស់ ប្រកាសចូលកាន់មុខតំណែងលោក ស៊ុត ង៉ុយ ឋានន្តរសក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលរងស្រុកព្រះនេត្រព្រះ ជាអភិបាល នៃគណៈអភិបាលស្រុកស្វាយចេក ជំនួសលោក លឿង សុភក្តិ ឋានន្តរសក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ពីអភិបាលនៃគណៈអភិបាលស្រុកស្វាយចេក ឱ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តបន្ទាយមានជ័យ។









