
ក្នុងស្មារតីមិនទុកពលរដ្ឋចោល! រាជរដ្ឋាភិបាលបើកដំណើរការ «ផ្សារបណ្តោះអាសន្ន» ធានាជីវភាពជូនពលរដ្ឋភៀសសឹកនៅខេត្តបន្ទាយមានជ័យ
ក្នុងស្មារតី «មិនទុកពលរដ្ឋណាម្នាក់ចោល» និងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះផ្ទាល់ដើម្បីពិនិត្យទីតាំង និងប្រកាសបើកដំណើរការផ្សារបណ្តោះអាសន្នជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួនជាង២៨០០គ្រួសារដែលកំពុងរស់នៅបណ្តោះអាសន្នក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២៦









