
ឯកឧត្តម អ៊ុ រាត្រី ក្រើនរម្លឹកដល់អភិបាលស្រុកស្វាយចេកថ្មី៖ ត្រូវរឹតបន្តឹងសន្តិសុខ និងពង្រឹងសេវាសាធារណៈតាមគោលការណ៍ «ធ្វើឱ្យបាន លឿន និងតម្លាភាព»
ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានក្រើនរម្លឹកយ៉ាងម៉ឺងម៉ាត់ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទូទាំងស្រុកស្វាយចេក ត្រូវរួមគ្នាយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខសណ្ដាប់ធ្នាប់ និងការកែទម្រង់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។









