
ខេត្តប៉ៃលិន បើកបវេសនកាលពុទ្ធិកសិក្សា សម្រាប់ឆ្នាំសិក្សា ឆ្នាំ២០២៦-២០២៧
(ប៉ៃលិន)៖ នៅបរិវេណវត្តរតនៈសោភ័ណ ហៅវត្តកោងកាង នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នា២០២៦ បានប្រារព្វពិធីបើកបវេសនកាលពុទ្ធិកសិក្សា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ នៃពុទ្ធិកអនុវិទ្យាល័យសម្តេច ហ៊ុន សែន ប៉ៃលិន ស្ថិតក្រោមព្រះរាជធិបតីភាព សម្តេចព្រះឧត្តមវង្សា គូ សុភាព ព្រះសមាជិកថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា និងលោក លោក ម៉ើង លីដា អភិបាលរងខេត្ត ។ ពិធីនេះក៍មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះវិជ្ជាកោវិទ សាន ភារ៉េត ព្រះសមាជិកថេរសភា នៃព្រះពុទ្ធសាសនា ,ព្រះមេគណទាំងពីរគណៈ ,ព្រះវិជ្ជារតនញាណ ក្តៀង សារ៉ាត់ អត្ថទាកោ ព្រះបាឡាត់គណ និងជាព្រះនាយកសាលាពុទ្ធិកអនុវិទ្យាល័យសម្តេចហ៊ុន សែន ប៉ៃលិន , ប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត , ព្រះសង្ឃ ,ពុទ្ធបរិស័ទ្ធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស យ៉ាងច្រើនកុះករ។









