
អភិបាលខេត្តប៉ៃលិន អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការត្រួតពិនិត្យ ការងារគ្រប់គ្រងសំណង់នានា ដែលគ្មានច្បាប់អនុញ្ញាតសាងសង់ ក្នុងភូមិសាស្រ្តខេត្ត
ប៉ៃលិន ៖ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ ការងារគ្រប់គ្រងសំណង់នានា ដែលគ្មានច្បាប់អនុញ្ញាតសាងសង់ ក្នុងភូមិសាស្រ្តខេត្តប៉ៃលិន។









