
ខេត្តប៉ៃលិន ប្រារព្ធពិធីបុណ្យវិសាខបូជាយ៉ាងឱឡារឹក នៅតាមទីវត្តអារាម
នាល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម លឹម សំអាត សមាជិកក្រុមប្រឹក្សាខេត្តប៉ៃលិន តំណាង ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត លោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត ព្រះសោភ័ណរតនៈវេទី អ៊ា សុផន ព្រះមេគណខេត្តប៉ៃលិន គណៈមហានិកាយ និងជាព្រះចៅអធិការវត្តពោធិមារាម ហៅវត្តប៉ាហ៊ី បានប្រារព្ធពិធីបុណ្យ វិសាខបូជា ដ៏ឱឡារឹក នៅក្នុងវត្តរតនៈសោភ័ណ ហៅវត្តកោងកាង និង វត្តពោធិមារាម ហៅវត្តប៉ាហ៊ី ស្ថិតក្នុងភូមិវត្ត និង ភូមិប៉ាហ៊ីជើង ក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។









