
អភិបាលខេត្តកំពតប្រាប់កសិករ អាជីវករឲ្យរក្សាកិត្តិយស កិត្តិនាមទុរេនកំពត និងកេរដំណែលចំណីអាហារខ្មែរ
អភិបាលខេត្តកំពតបានលើកឡើងថា ផ្លែឈើ នំចំណី ម្ហូបអាហារ របស់បងប្អូនប្រជាពលរដ្ឋខេត្តកំពត មានឱជារសឆ្ងាញ់ពិសារណាស់ ហើយវាបានដើរតួយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរឲ្យមកលេងខេត្តកំពត ក្នុងរដូវកាលបៃតងនេះ។ ដូច្នេះ សូមកសិករ អ្នកផលិត សហគមន៍ និងអាជីវករទាំងអស់ ចូលរួមថែរក្សាកិត្តិយស កិត្តិនាមទុរេនកំពត និងកេរដំណែលនំចំណី ម្ហូបអាហារទាំងនេះឲ្យបានល្អ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ កសិកម្ម និងផ្សព្វផ្សាយអត្តសញ្ញាណម្ហូបអាហារ និងផលិតផលក្នុងស្រុករបស់ខេត្តកំពតឱ្យកាន់តែទូលំទូលាយ។









