
សាវម៉ាវទឹកឈូសាច់ក្រាស់ផ្អែមស្រួយ មានតម្រូវការច្រើន និងតម្លៃទីផ្សារក៏ល្អ
ម្ចាស់ចម្ការសាវម៉ាវ និងអ្នកអាជីវករលក់ដូរផ្លែឈើនៅស្រុកទឹកឈូ បានបញ្ជាក់ថា រដូវប្រមូលផលផ្លែសាម៉ាវបានចូលមកដល់ហើយ។សាវម៉ាវទឹកឈូឆ្នាំនេះមានផ្លែល្អ សាច់ក្រាស់ ផ្អែមស្រួយ សាច់មិនជាប់គ្រាប់ លក់បោះដុំនៅចម្ការតម្លៃ៨ពាន់រៀលក្នុងមួយគីឡូ ខណៈការលក់រាយតម្លៃ១ម៉ឺនរៀល។









