
រដ្ឋបាលសង្កាត់ព្រែកព្រះស្តេច ចុះសម្អាតសំរាមជុំវិញបរិវេណសកលវិទ្យាល័យUME និងណែនាំពលរដ្ឋឱ្យបញ្ឈប់ការដុត និងចោលសំរាមពាសវាលពាសកាល
បាត់ដំបង៖ អាជ្ញាធរមូលដ្ឋាន រួមជាមួយក្រុមហ៊ុនប្រមូលសំរាមស៊ិនទ្រី និងតំណាងគ្រឹះស្ថានសិក្សាUME បានរួមគ្នាចុះយុទ្ធនាការសម្អាតបរិស្ថាន និងប្រមូលសំរាមនៅតាមរបងសាកលវិទ្យាល័យ និងវិទ្យាល័យក្នុងក្រុងបាត់ដំបង ព្រមទាំងបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមទុកដាក់កាកសំណល់ឱ្យបានត្រឹមត្រូវ ។









