
ការពារកេរ្តិ៍ឈ្មោះ «ទុរេនសំឡូត»! អាជ្ញាធរតម្រូវឱ្យអាជីវករបង្ហាញប្រភពចំការ និងលេខទូរស័ព្ទច្បាស់លាស់
(បាត់ដំបង)៖ ដើម្បីលើកកម្ពស់តម្លៃកសិផលក្នុងស្រុក និងការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ ក្រុមការងាររដ្ឋបាលស្រុកសំឡូត បានបន្តចុះពិនិត្យ និងណែនាំដល់ម្ចាស់ចំការ ក៏ដូចជាអាជីវករលក់ដូរផ្លែទុរេនតាមបណ្តោយផ្លូវជាតិលេខ៥៧-៧ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ។









