ព័ត៌មានក្នុងខេត្ត
ព័ត៌មាន

អភិបាលខេត្តតាកែវ អនុញ្ញាតឱ្យ នាយកប្រចាំប្រទេស នៃភ្នាក់ងារភីសខ័រ (Peace Corps) សហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ចេញផ្សាយ ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២៦

ព័ត៌មាន

អភិបាលខេត្តតាកែវ និងមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ទទួលជួបរដ្ឋមន្ត្រីកសិកម្មលីបេរីយ៉ា ជម្រុញការស្វែងយល់ពីសហគមន៍កសិកម្មទំនើប និងឱកាសវិនិយោគ
ចេញផ្សាយ ថ្ងៃទី២១ ខែ ឧសភា ឆ្នាំ ២០២៦

ព័ត៌មាន

មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ជម្រុញឱ្យមានការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ក្នុងខេត្តតាកែវ ឲ្យក្លាំង ក្លាជាងមុនដើម្បីទាក់ទាញភ្ញៀវទេសចរណ៍
តាកែវ៖ថ្លែងក្នុងឱកាសអញ្ជើញក្នុងកិច្ចប្រជុំ ផ្សព្វ ផ្សាយ និងជម្រុញយុទ្ធនាការការ ទស្សនាកម្ពុជានារដូវកាលបៃតង (Green Season) នៅខេត្តតាកែវ ដែលបានរៀបចំធ្វើឡើងនៅសាលប្រជុំមន្ទីរទេស ចរណ៍ខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ៍ ទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ប្រាក់ ច័ន្ទតារា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានធ្វើការជម្រុញឲ្យអាជ្ញាធខេត្ត ក៏ដូចជាមន្រ្តីពាក់ព័ន្ធនានា ត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទំលំទូលាយពីសក្ដានុពល នៃតំបន់ទេសចរណ៍ ដ៏សប្បូរបែបនៅក្នុងខេត្តតាកែវ ជាពិសេសតំបន់ទេសចរណ៍វប្បធម៌ទៅកាន់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ សំដៅធ្វើយ៉ាងណាទាក់ ទាញភ្ញៀវទេសចរណ៍ ឲ្យចូលកមលេងកម្សាន្តក្នុងខេត្តតាកែវ កាន់តែច្រើនឡើង។

ព័ត៌មាន

កិច្ចប្រជុំផ្សព្វផ្សាយ និងជំរុញយុទ្ធនាការ «ទស្សនាកម្ពុជា នៅរដូវកាលបៃតង (Green Season)» នៅខេត្តតាកែវ ដើម្បីបង្វែរផ្នត់គំនិតទេសចរពីដូវកាលស្ងាត់ភ្ញៀវ មកជារដូវកាលទេសចរណ៍ធម្មជាតិដ៏រស់រវើក
ចេញផ្សាយ ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២៦

ព័ត៌មាន

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឃុំត្រពាំងធំខាងជើង ជំរុញមន្រ្តី មូលដ្ឋាន ត្រូវខិតខំបម្រើប្រជាពលរដ្ឋឱ្យបានទ្វេដង
លោក ទូច អូន បានថ្លែងនូវការ កោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលស្នាដៃរបស់គណៈកម្មាធិការគណបក្សឃុំត្រពាំងធំខាងជើងដែលបានចូលរួមចំណែក ធ្វើឱ្យគណបក្សទទួលបាននូវជ័យជម្នះ ក្នុងការបោះឆ្នោតជាបន្តបន្ទាប់នាពេលកន្លងមក រហូតធ្វើឱ្យទទួលបាននូវជោគជ័យ។

ព័ត៌មាន

អភិបាលខេត្តតាកែវប្ដេជ្ញាទប់ស្កាត់មិនឱ្យមានបទល្មើស Online Scams កើតឡើងក្នុងភូមិសាស្រ្តខេត្តតាកែវ
តាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវបានបង្ហាញការប្ដេជ្ញាចិត្តខ្ពស់និងដាក់បទបញ្ជាដល់អាជ្ញាធរក្រុងស្រុក បង្កើនការយកចិត្តទុកដាក់ ក្នុងការបង្ការ ទប់ស្កាត់មិនឱ្យមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) កើតឡើងក្នុងភូមិសាស្រ្តខេត្តតាកែវជាដាច់ខាត ដើម្បីធានាបាននូវសន្ដិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងអ្នកវិនិយោគបរទេស។
ថ្លែងក្នុងឱកាសអញ្ជើញក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្ដីពីការបន្តរនិរន្តរភាពយុទ្ធនាការបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ក្នុងព្រះរាជាណាចក្រកម្ពុជា នៅខេត្តតាកែវ នៅសាលប្រជុំរដ្ឋបាលខេត្ត នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីសំណាក់អាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប ទៀត។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថាក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវតែបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចុះតាមដានត្រួតពិនិត្យជាប្រចាំ រាល់ទីតាំងស្នាក់នៅទាំងអស់ ចំពោះជនបរទេសដែលមកស្នាក់នៅក្នុងខេត្តតាកែវ ពិសេសតាមទីតាំងរោងចក្រ សំណង់ផ្ទះល្វែង និងទីតាំងផ្សេងទៀត ខ្លាចក្រែងមានការបង្កប់ការធ្វើអាជីវកម្មឆបោកតាមប្រព័ន្ធអនឡាញ អំពើជួញដូរមនុស្សគ្រប់ទម្រង់ ករណីគ្រឿងញៀន ត្រូវតែបង្ក្រាបឱ្យបានទាន់ពេលវេលា ដើម្បីធានាបានូវប្រសិទ្ធភាព នៃគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពដែលបានដាក់ចេញ៕៕
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍ដែរថាបច្ចុប្បន្ននេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងមហាផ្ទៃបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានដាក់ចេញវិធានការដ៏មុតស្រួច សំដៅក្នុងការបង្ការ ទប់ស្កាត់ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ឱ្យអស់ពីក្នុងប្រទេសកម្ពុជា។ ក្នុងន័យនេះអាជ្ញាធរ រួមនឹងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ខ្ពស់ និងរួមគ្នាបង្ការ ទប់ស្កាត់ចំពោះករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រឺ Online Scam កុំអោយមាននៅក្នុងមូលដ្ឋានរបស់ខ្លួនដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងសន្ដិសុខសង្គម៕

ព័ត៌មាន

ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ចំនួន៧៥គ្រួសារ នៅស្រុកត្រាំកក់ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ
តាកែវ៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ សុខ កែវ ច័ន្ទសារុន រួមដំណើរដោយសមាជិក សមាជិកាគណៈកម្មាធិការសាខា លោកនាយកប្រតិបត្តិសាខា មន្រ្តីប្រតិបត្តិសាខា និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកត្រាំកក់ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា មក ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ចំនួន៧៥គ្រួសារ មានចំនួន២ឃុំ ក្នុងនោះឃុំតាភេម ចំនួន៧១ គ្រួសារ និងឃុំត្រពាំងធំខាងត្បូង ចំនួន៤ គ្រួសារ នៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។
ក្នុងឱកាសនោះឯកឧត្តម វ៉ី សំណាង ក៏បានពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ជានិច្ចអំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។
ជាមួយគ្នានោះឯកឧត្តម វ៉ី សំណាង ក៏បានថ្លែងប្រាប់បងប្អូនប្រជាពលរដ្ឋថាប្រទេសជាតិយើងបច្ចុប្បន្ននេះ ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងវៃឆ្លាតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្វើឲ្យប្រទេសមាន ការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ និងបានទាក់ទាញបណ្ដាអ្នកវិនិយោគក្រុមហ៊ុនធំៗបានមករកស៊ីបណ្ដាក់ទុកនៅកម្ពុជាកាន់តែច្រើន ដែលបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យមានការងារធ្វើ ដើម្បីបង្កើនសេដ្ឋកិច្ចក្នុងគ្រួសារ ពិសេសចូលរួមកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុករបស់ពលរដ្ឋផងដែរ។
សូមបញ្ជាក់ថា៖អំណោយដែលបានប្រគល់ជូនក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ២៥គីឡូក្រាម ត្រីខកំប៉ុង១យួរ មី១កេស ប្រេងឆា១លីត្រ នំ១ប្រអប់ ទឹកត្រី៣ដប ទឹកស៊ីអ៊ីវ៣ដប កន្ទេល១ មុង ១ ភួយ១ សារុង១ ក្រម៉ា១ និងថវិកាមួយចំនួនទៀត៕

ព័ត៌មាន

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត អញ្ជើញចូល រួមអបអរសាទរខួបលើក១៦៣ទិវាពិភព លោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហមនៅខេត្តតាកែវ
តាកែវ៖ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ នៅព្រឹកថ្ងៃ អាទិត្រ ទី ១៧ ខែ ឧសភា ឆ្នាំ ២០២៦ បានអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ចូលរួមជាកិត្តិយសក្នុងពិធីអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមមូលបទ "បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌" ដែលពិធីនេះរៀបចំធ្វើឡើងនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ។
នៅក្នុងឱកាសនោះឯកឧត្តម វ៉ី សំណាង អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិ ការសាខាកាកបាទក្រហមខេត្តតាកែវបានមានប្រសាសន៍ថា ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌" គឺជាការបន្តរួមចំណែកយ៉ាងធំធេងដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដើម្បីកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ វិស័យសុខភាពសាធារណៈ និងការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ រួមជាមួយការឈានទៅសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព និងក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
ក្នុងការអនុវត្តទិសដៅការងារជាអាទិភាពខាងលើនេះ និងក្នុងការបំពេញតួនាទីជាជំនួយការជូនរាជរដ្ឋាភិបាលក្នុងវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជាត្រូវការជាចាំបាច់ណាស់នូវមូលនិធិសម្រាប់ប្រតិបត្តិការប្រចាំឆ្នាំរបស់ខ្លួន។
ឯកឧត្តម វ៉ីសំណាង ក៍បានអំពាវនាវជាថ្មីម្តងទៀត ចំពោះសប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងវិស័យរដ្ឋ វិស័យឯកជន និងសាធារណៈជន សូមមេត្តាបន្តជួយឧបត្ថម្ភគាំទ្រ និងតាមការស្ម័គ្រចិត្ត ក្នុងស្មារតីនៃវប្បធម៌ចែករំលែក ជួយទ្រទ្រង់ដល់ប្រតិបត្តិការមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ដើម្បីឆ្លើយតបសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត អ្នករងគ្រោះទាំងឡាយដោយពុំមានការរើសអើង ពូជសាសន៍ ជំនឿសាសនា និន្នាការនយោបាយអ្វីនោះទេ។
ថ្លែងនៅក្នុងពិធីនោះឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានមានប្រសាសន៍ថា សាខាកាកបាទក្រហមកមកម្ពុជា ខេត្តតាកែវ តែងតែប្រារព្ធទិវាកាកបាទក្រហម អឌ្ឍច័ន្ទក្រហម ជារៀងរាល់ឆ្នាំ ក្នុងគោលដៅរួមចំណែកលើកទឹកចិត្តខ្ពស់ដល់កិច្ចប្រតិបត្តិការនានានៅក្នុងបុព្វហេតុមនុស្សធម៌ ជាពិសេស ការជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងនូវគ្រោះថ្នាក់ ដោយសារ គ្រោះមហន្តរាយ គ្រោះអាសន្ននានា ដែលកំពុងត្រូវការនូវជំនួយសង្រ្គោះបន្ទាន់។
ជាការពិត ការប្រារព្ធមិទ្ទីងនាពេលនេះ បានបង្ហាញឱ្យប្រជាជនខេត្តតាកែវគ្រប់ៗរូបបានយល់ និងជ្រួតជ្រាបកាន់តែច្បស់បន្ថែមទៀត អំពីសកម្មភាពមនុស្សធម៌ និងបញ្ហា ប្រឈមជាសកលនានា ដែលបានក្លាយជាក្តីកង្វល់រួមនៃចលនាកាកបាទក្រហម និងអឌ្ឍចន្ទ ក្រហម ហើយចាំបាច់ត្រូវរួមគ្នាគិតគូរ និងរកដំណោះស្រាយសម្រាប់ជួយសង្រ្គោះ ជនរងគ្រោះ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព។
កិច្ចការទាំងនេះ គឺជាការរួមចំណែកយ៉ាង សំខាន់ជាមួយអាជ្ញាធរខេត្ត ក្នុងការកាត់បន្ថយនូវអត្រានៃភាពក្រីក្រ និងដោះស្រាយបាននូវ ទុក្ខលំបាកមួយចំនួនរបស់ប្រជាជន និងជនរងគ្រោះក្នុងខេត្ត។
ឆ្លៀតនៅក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ក៍បានសំដែងនូវការកោតសសើរនិងវាយតម្លៃខ្ពស់ ជាពិសេសជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានទឹកចិត្តមោះមុត សណ្តោសប្រណី ធ្វើការដោយឥតខ្លាចនឿយហត់ ក្នុងដំណើការសកម្មភាពមនុស្សធម៌ រួមជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រី បុគ្គលិក បណ្តាញអ្នកស្ម័គ្រចិត្ត និងក្រុមយុវជន ស្ម័គ្រចិត្តទាំងអស់ នៃកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ការគាំទ្រដ៏មុតមាំ និងសហការ យ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តសកម្មភាពមនុស្សធម៌ ក្នុងក្របខ័ណ្ឌនៃផែនការយុទ្ធសាស្រ្តទាំងអស់របស់កាកបាទក្រហមកម្ពុជា រហូតសម្រេចបាននូវសមិទ្ធិផលជាច្រើន ក្នុងការបំពេញបេសកកម្មជាប្រវត្តិសាស្រ្តរបស់ខ្លួនជូនជាតិ និងប្រជាជនយើង៕

ព្រឹត្តិការណ៍

ខេត្តតាកែវ រៀបចំកម្មវិធី “១ម៉ឺនជំហាន ដើម្បីសិស្ស ១ម៉ឺននាក់” ក្នុងស្មារតីសាមគ្គីភាព និងគាំទ្រដល់ការអប់រំ
ក្រុមមនុស្សប្រមាណជិត១នាក់ដែលជាសិស្សនិស្សិត មន្រ្តីរាជការ កីឡាករ កីឡាការនីនិងបងប្អូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃអាតឹត្យទី២៤ ខែឧសភា ឆ្នាំ២០២៦ នេះបានជួបជុំគ្នានៅបរិវេណសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវដើម្បីចូលរួមកម្មវិធីដើរនិងរត់កម្សាន្តសប្បុរសធម៌ក្រោមប្រធានបទ «១ម៉ឺនជំហានដើម្បីសិស្ស ១ម៉ឺននាក់» ក្នុងស្មារតីសាមគ្គីភាព និងគាំទ្រដល់ការអប់រំ។

ព្រឹត្តិការណ៍

រដ្ឋបាលស្រុកបាទី បំពាក់វិទ្យុទាក់ទង (អាយកូម) ជូនថ្នាក់ដឹកនាំ និងមេឃុំទាំង ១៥ ដើម្បីបង្កើនល្បឿន និងប្រសិទ្ធភាពការងារបម្រើពលរដ្ឋ
លោក សាយ វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកបាទី បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិទ្យុទាក់ទង (អាយកូម-ICOM) ជូនដល់គណៈអភិបាលរងស្រុក និងលោក-លោកស្រីមេឃុំទាំង ១៥ឃុំ ទូទាំងស្រុកបាទី។

ព្រឹត្តិការណ៍

អភិបាលខេត្តតាកែវប្ដេជ្ញាទប់ស្កាត់មិនឱ្យមានបទល្មើស Online Scams កើតឡើងក្នុងភូមិសាស្រ្តខេត្តតាកែវ
អភិបាលខេត្តតាកែវប្ដេជ្ញាទប់ស្កាត់មិនឱ្យមានបទល្មើស Online Scams កើតឡើងក្នុងភូមិសាស្រ្តខេត្តតាកែវ
តាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវបានបង្ហាញការប្ដេជ្ញាចិត្តខ្ពស់និងដាក់បទបញ្ជាដល់អាជ្ញាធរក្រុងស្រុក បង្កើនការយកចិត្តទុកដាក់ ក្នុងការបង្ការ ទប់ស្កាត់មិនឱ្យមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) កើតឡើងក្នុងភូមិសាស្រ្តខេត្តតាកែវជាដាច់ខាត ដើម្បីធានាបាននូវសន្ដិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងអ្នកវិនិយោគបរទេស។
ថ្លែងក្នុងឱកាសអញ្ជើញក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្ដីពីការបន្តរនិរន្តរភាពយុទ្ធនាការបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ក្នុងព្រះរាជាណាចក្រកម្ពុជា នៅខេត្តតាកែវ នៅសាលប្រជុំរដ្ឋបាលខេត្ត នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីសំណាក់អាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប ទៀត។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថាក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវតែបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចុះតាមដានត្រួតពិនិត្យជាប្រចាំ រាល់ទីតាំងស្នាក់នៅទាំងអស់ ចំពោះជនបរទេសដែលមកស្នាក់នៅក្នុងខេត្តតាកែវ ពិសេសតាមទីតាំងរោងចក្រ សំណង់ផ្ទះល្វែង និងទីតាំងផ្សេងទៀត ខ្លាចក្រែងមានការបង្កប់ការធ្វើអាជីវកម្មឆបោកតាមប្រព័ន្ធអនឡាញ អំពើជួញដូរមនុស្សគ្រប់ទម្រង់ ករណីគ្រឿងញៀន ត្រូវតែបង្ក្រាបឱ្យបានទាន់ពេលវេលា ដើម្បីធានាបានូវប្រសិទ្ធភាព នៃគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពដែលបានដាក់ចេញ៕៕
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍ដែរថាបច្ចុប្បន្ននេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងមហាផ្ទៃបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានដាក់ចេញវិធានការដ៏មុតស្រួច សំដៅក្នុងការបង្ការ ទប់ស្កាត់ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ឱ្យអស់ពីក្នុងប្រទេសកម្ពុជា។ ក្នុងន័យនេះអាជ្ញាធរ រួមនឹងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ខ្ពស់ និងរួមគ្នាបង្ការ ទប់ស្កាត់ចំពោះករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រឺ Online Scam កុំអោយមាននៅក្នុងមូលដ្ឋានរបស់ខ្លួនដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងសន្ដិសុខសង្គម៕៕

ព្រឹត្តិការណ៍

កិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងប្រកាសអន្តរក្រសួង រវាង ក្រសួងព័ត៌មាន និងក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍
នាព្រឹកថ្ងៃច័ន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្រសួងព័ត៌មាន ដឹកនាំដោយ ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដឹកនាំដោយ ឯកឧត្តម រ៉ិត ភួងបញ្ញា អនុរដ្ឋលេខាធិការ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីបច្ចេកទេសនៃក្រសួងទាំងពីរ បានជួបប្រជុំពិភាក្សាស្ដីពីការបែងចែកប្រេកង់ ការប្រើប្រាស់បន្ទារប្រេកង់វិទ្យុ ការផលិត នាំចូល-នាំចេញ និងកំណត់ស្តង់ដាបច្ចេកទេសការប្រើប្រាស់សម្ភារៈបរិក្ខា ឧបករណ៍ប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ និងការគ្រប់គ្រងថ្នាលឌីជីថលតាមប្រព័ន្ធអនឡាញ ដើម្បីពង្រឹងកិច្ចសហការ និងសម្រួលដល់ការបំពេញភារកិច្ចរបស់ក្រសួងទាំងពីរឱ្យកាន់តែមានប្រសិទ្ធិភាពថែមទៀត។

ព្រឹត្តិការណ៍

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ
(ក្រចេះ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ( បណ្ណកម្មសិទ្ធិ ) ជូនប្រជាពលរដ្ឋដែលមានក្បាលដី ចំនួន ៣,៨២០ ក្បាលដី ស្មើនឹង ២,៣៤០ គ្រួសារ ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ

