ព័ត៌មានក្នុងខេត្ត
ព្រឹត្តិការណ៍

រដ្ឋបាលស្រុកអង្គរបូរី បើកយុទ្ធនាការ ចុះបង្ក្រាប និងកម្ទេចឧបករណ៍នេសាទខុសច្បាប់ក្នុងតំបន់អភិរក្ស ដើម្បីការពារពូជមច្ឆជាតិ
តាកែវ ៖ ដើម្បីពង្រឹងការគ្រប់គ្រងធនធានជលផល និងទប់ស្កាត់រាល់សកម្មភាពនេសាទ ដែលបង្កការវិនាសសកម្មដល់ពូជមច្ឆជាតិ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ថ្មីៗនេះ លោក កង អាណាន់ អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី បានដឹកនាំកម្លាំងចម្រុះចុះអនុវត្តវិធានការច្បាប់ បង្ក្រាបបទល្មើសនេសាទយ៉ាងក្ដៅគគុក នៅក្នុងភូមិសាស្ត្រស្រុកអង្គរបូរី ខេត្តតាកែវ។

ព្រឹត្តិការណ៍

រដ្ឋបាលខេត្តតាកែវ នាំយកអំណោយ "មូលនិធិបេះដូងមហាគ្រួសារខ្មែរ" ជូនដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋនៅខេត្តព្រះវិហារ
ក្នុងស្មារតីសាមគ្គីភាព និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដី នាព្រឹកថ្ងៃអាទិត្យ ទី២៥។

ព្រឹត្តិការណ៍

សណ្ឋាគារផ្កាយ៤ និងរ៉េសត រីវើគោកធ្លក យករចនាបថតាមប្រាសាទភ្នំដា តម្លៃជិត ៥លានដុល្លារ ត្រៀមលេចរូបរាងនៅត្រើយម្ខាងខាងលិចបឹងតាកែវ ក្នុងក្រុងដូនកែវ
គម្រោងសណ្ឋាគារ និងរ៉េសត "រីវើគោកធ្លក" តម្លៃជិត ៥លានដុល្លារ ត្រៀមនឹងលេចរូបរាងឡើងនៅក្នុងក្រុងដូនកែវក្នុងពេលឆាប់ៗខាងមុខនេះ។

ព្រឹត្តិការណ៍

កិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តតាកែវ និង ខេត្តកំពង់ស្ពឺ លើកិច្ចការងាររដ្ឋបាល កំណត់ដែនសមត្ថកិច្ចរវាងខេត្តទាំងពីរ
នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និង ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឹ បានដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តតាកែវ និង ខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យ និងពិភាក្សាលើកិច្ចការងាររដ្ឋបាល កំណត់ដែនសមត្ថកិច្ចរវាងខេត្តទាំងពីរ ដែលកិច្ចប្រជុំនេះបានធ្វើឡើង នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ ។

ព្រឹត្តិការណ៍

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត និងលោក NAGASE Kensuke (ណាហ្គាសិ កេនស៊ូកិ) អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារពហុបំណងនិងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ” ដែលជាសមិទ្ធផលរបស់គម្រោងស្តារវិស័យទេសចរណ៍សហគមន៍ពីវិបត្តិកូវីដ-១៩
ខេត្តតាកែវ ៖ ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ និងលោក NAGASE Kensuke (ណាហ្គាសិ កេនស៊ូកិ) អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារពហុបំណងនិងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ” ដែលជាសមិទ្ធផលរបស់គម្រោងស្តារវិស័យទេសចរណ៍សហគមន៍ពីវិបត្តិកូវីដ-១៩ នៅសាលាស្រុកអង្គរបូរី ខេត្តតាកែវ ដោយមានការនិមន្ត/ចូលរួមពី ព្រះសង្ឃ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារក្រុង ស្រុក ភាគីពាក់ព័ន្ធ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ១១១៨ អង្គ/នាក់។

ព្រឹត្តិការណ៍

រដ្ឋបាលខេត្តតាកែវ អំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ មកចូលរួមកម្សាន្តសប្បាយក្នុងកម្មវិធី «សង្ក្រាន្តតាកែវ» ឱ្យបានច្រើនកុះករ
តាកែវ ៖ ក្នុងបរិយាកាសដ៏សប្បាយរីករាយនៃទិវាបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាព្រឹកថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការ រៀបចំពិធីអុជទៀនធូបបូជាគ្រឿងសក្ការៈ ដើម្បីទទួលស្វាគមន៍ទេវតាឆ្នាំថ្មី ព្រះនាម មនោរាទេវី ដែលនឹងចុះមកគ្រប់គ្រងជតារាសីក្នុងឆ្នាំថ្មីនេះ។

ព្រឹត្តិការណ៍

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ
ខេត្តតាកែវ៖ ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ក្រុង ស្រុកទាំង ១០ ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ អង្គភាពចំណុះរដ្ឋបាលខេត្ត និងថ្នាក់ដឹកនាំក្រុង ស្រុក ឃុំ សង្កាត់ សរុបប្រមាណ ៤១២រូប នៅសាលប្រជុំសាលាខេត្តតាកែវ។

ព្រឹត្តិការណ៍

សារស្វាគមន៍របស់ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ
ក្នុងនាមជាអភិបាលខេត្ត ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះការចូលទស្សនាគេហទំព័រផ្លូវការរបស់រដ្ឋបាលខេត្តតាកែវ។

